ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក​ ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព

ដ្បិតការងូតទឺក គឺជាសកម្មភាពដែលមនុស្សទូទៅអនុវត្តប្រចាំថ្ងៃក្ដី តែមនុស្សមួយចំនួនក៏តែងតែមើលរំលង នូវចំណុចសំខាន់ៗ ដែលអាចធ្វើឱ្យទម្លាប់ធម្មតានេះ ក្លាយទៅជាគ្រោះថ្នាក់បាន។ ខាងក្រោយនេះ គឺជាពេលវេលាទាំង ៥ ដែលអ្នកគួរជៀសវាងចូលងូតទឹក ជាមួយនឹងគន្លឹះងាយៗដែលអាចជួយថែរក្សាសុខភាព៖

១. ក្រោយទទួលទានអាហារ

បន្ទាប់ពីញ៉ាំអាហាររួចភ្លាមៗ រាងកាយនឹងបញ្ជូនឈាមទៅកាន់ប្រព័ន្ធរំលាយអាហារ ដើម្បីអាចរំលាយអាហារបានល្អ។ យ៉ាងណាមិញ នៅពេលដែលអ្នកងូតទឹក សរសៃឈាមនៅលើរាងកាយនឹងរួមតូចជាងមុន និងទាញយកឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយដើម្បីអាចរក្សាតុល្យភាពសីតុណ្ហភាពបាន។ ដូច្នេះ នៅពេលដែលអ្នកងូតទឹកភ្លាមៗក្រោយទទួលទានអាហារ នឹងមានផលប៉ះពាល់ទៅលើការរំលាយអាហារ អាចនាំឱ្យហើមពោះបាន។

ដូច្នេះ បន្ទាប់ពីញ៉ាំអាហាររួច អ្នកគួរទុកចន្លោះប្រមាណ ១ ទៅ២ម៉ោងសិន សឹមងូតទឹក។

២. ខណៈពេលដែលមានគ្រុនក្តៅខ្លាំង ឬមានអារម្មណ៍មិនស្រួលខ្លួន

នៅពេលដែលអ្នកក្ដៅខ្លួនខ្លាំង សីតុណ្ហភាពក្នុងរាងកាយនឹងហក់ឡើងខ្ពស់។ ដូច្នេះ នៅពេលដែលអ្នកងូតទឹក មិនថាទឹកក្ដី ឬទឹកត្រជាក់ រាងកាយនឹងមិនអាចរក្សាតុល្យភាពសីតុណ្ហភាពទាន់ពេលវេលាទេ ដែលអាចបង្កជាគ្រោះថ្នាក់បាន ជាពិសេសសម្រាប់អ្នកដែលមានជំងឺប្រចាំកាយ។

ហេតុដូច្នេះ អ្នកគួរជ្រើសរើសការជូតខ្លួនដោយទឹកក្ដៅឧណ្ហៗ ជាជាងការងូតទឺកដោយផ្ទាល់។

៣. នៅពេលដែលរាងកាយហត់នឿយ ឬអស់កម្លាំងខ្លាំង

នៅពេលដែលអ្នកអស់កម្លាំង ប្រព័ន្ធភាពស៊ាំអាចនឹងមិនដំណើរការបានពេញទី តាមការគួរទេ។ ការងូតទឹកនៅពេលដែលរាងកាយហត់នឿយខ្លាំង អាចធ្វើ​ឱ្យអ្នកដួលសន្លប់ វិលមុខ ឬងាយនឹងកើតជំងឺផ្ដាសាយជាងមុន ជាពិសេសចំពោះមនុស្សចាស់ និងបុគ្គលដែលមានសុខភាពខ្សោយស្រាប់។ ដូច្នេះ អ្នកគួរសម្រាកឱ្យបាត់ហត់ជាមុនសិន យ៉ាងហោចណាស់ ៣០នាទី។

៤. បន្ទាប់ពីធ្វើសកម្មភាពកណ្ដាលថ្ងៃ ឬហាត់ប្រាណ

បន្ទាប់ពីធ្វើសកម្មភាពក្រោយអាកាសធាតុក្ដៅស្អុះស្អាប់ ឬពេលហាត់ប្រាណ ដែលនាំឱ្យរាងកាយបែកញើសច្រើន អ្នកមិនគួរចូលងូតទឹកភ្លាមៗនោះទេ ព្រោះបើសិនជាអ្នកមិនសម្រាកឱ្យបាត់ហត់ និងទុកឱ្យញើសស្ងួតជាមុន នោះរាងកាយដែលចុះត្រជាក់ខ្លាំអនៅពេលងូតទឹក អាចធ្វើឱ្យអ្នកងងឹតមុខ និងកើតជំងឺផ្ដាសាយបាន។

៥. នៅពេលអាកាសធាតុត្រជាក់ខ្លាំង

ពេលដែលអ្នកងូតទឹក ជាពិសេសទឹកត្រជាក់ក្នុងអាកាសធាតុត្រជាក់ខ្លាំង គឺជាគ្រោះថ្នាក់មួយសម្រាប់អ្នកដែលកើតមានជំងឺបេះដូង និងលើសឈាម។ បន្ថែមពីនេះ វាក៏អាចបណ្ដាល​ឱ្យកុមារតូចៗ ប្រឈមមុខនឹងអាការៈប្រកាច់បានដែរ។ ដូច្នេះ អ្នកគួរងូតទឹកជាមួយទឹកក្ដៅឧណ្ហៗ និងជៀសវាងចំណាយពេលងូតទឹកយូរពេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *