អាល់ប៊ុមបន្ទាប់របស់ក្រុម aespa ទំនងជាក្លាយជាអាល់ប៊ុមដ៏ជោគជ័យមួយទៀតរបស់ពួកគេ ខណៈទទួលបានការកុម្ម៉ង់ទិញទុកមុនយ៉ាងច្រើនលើសលប់។

នៅថ្ងៃទី ៥ ខែកញ្ញានេះ ផលិតកម្ម SM Entertainment បានប្រកាសថា អាល់ប៊ុមខ្នាតតូច “Rich Man” របស់ក្រុមនារីនេះដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗ ទទួលបានការបញ្ជាទិញមុនចំនួន ១.១១ លានច្បាប់រួចហើយ។
ខណៈអាចលក់ដាច់ជាង ១ លានច្បាប់សម្រាប់គ្រប់អាល់ប៊ុមមុនៗរបស់ពួកគេ (រួមមានអាល់ប៊ុម “Girls” “My WORLD” “Drama” “Armageddon” “Whiplash” និង “Dirty Work”) ដូច្នេះហើយ aespa មិនមានការលំបាកនោះទេក្នុងការរក្សាតួលេខខ្ទង់លាននេះដដែលសម្រាប់អាល់ប៊ុម “Rich Man”។
“Rich Man” ដែលជាអាល់ប៊ុមតូចទី ៦ របស់ aespa នឹងចេញនៅថ្ងៃទី ៥ ខែកញ្ញា វេលាម៉ោង ១រសៀលម៉ោងក្នុងប្រទេសកូរ៉េ។ នៅល្ងាចថ្ងៃសុក្រនេះដែរ ពួកគេនឹងសម្តែងបទនាំមុខរបស់អាល់ប៊ុមដែលមានចំណងជើង “Rich Man” ដូចគ្នាជាលើកដំបូងនៅលើឆាកកម្មវិធី “Music Bank” របស់ប៉ុស្តិ៍ KBS 2TV។
ការវិលត្រលប់មកឆាកតន្ត្រីវិញរបស់ពួកគេលើកនេះគឺបន្ទាប់ពីរយៈពេលជិត ៣ ខែគិតចាប់តាំងពីការវិលត្រលប់ចុងក្រោយជាមួយចម្រៀងទោល “Dirty Work” កាលពីចុងខែមិថុនា។ ទោះយ៉ាងណា នេះគឺជាការចេញអាល់ប៊ុម EP លើកដំបូងរបស់ពួកគេ គិតចាប់តាំងពីអាល់ប៊ុម “Whiplash” បានចេញកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ៕























Account
Security
Favourite Content