ប៉ះគ្នាម្ដងទៀតហើយ! ឆាយ វីរៈយុទ្ធ និង អាន គុណកូឡា ច្រៀងបទ “អ្នកណាជាម្ចាស់បេះដូងអូន”

បើ​ទោះ​ជា​បទ “អ្នកណាជាម្ចាស់បេះដូងអូន” ចេញ​តាំង​ពី​ជាង ១០ ឆ្នាំ​មុន​ក៏​ពិត​មែន ប៉ុន្តែ​ចម្រៀង​​មួយ​នោះ ​នៅតែ​ដក់​ក្នុង​ចិត្ត​អ្នក​ស្ដាប់​រហូត​មក​មិន​ប្រែ​ឡើយ។ “អ្នកណា​ជា​ម្ចាស់​បេះដូង​អូន” ជា​ការ​បកស្រាយ​រួម​គ្នា​រវាង​តារា​ចម្រុង​ប្រុស ២ រូប គឺ ឆាយ វីរៈយុទ្ធ និង អាន គុណកូឡា ដែល​គ្រា​នោះ សឹង​គ្រប់​ទី​កន្លែង​ឮ​តែ​បទ​នេះ។

ឆាយ វីរៈយុទ្ធ និង អាន គុណកូឡា ធ្លាប់​ស្ថិត​នៅ​ក្រោម​ផលិតកម្ម M Production តែ​មួយ​កាល​ពី​អំឡុង​ឆ្នាំ ២០០៨ -២០០៩ ហើយ​ពួកគេ​ពិតជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ចំពោះ​បទ “អ្នកណាជាម្ចាស់បេះដូងអូន”។ ថ្មី​ៗ​នេះ​អ្នក​ទាំង ២ បាន​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ ហើយ​ក៏​ច្រៀង​បទ​ដ៏​ល្បី​កាលពី​ជាង ១០ ឆ្នាំ​មុន បាន​យ៉ាង​ពីរោះ​ដដែល។

សម្រាប់ អាន គុណកូឡា ទោះ​ជា​បាត់​មុខ​មួយ​រយៈ តែ​មាន​ទឹកដម​សំឡេង​ផ្អែម​ពីរោះ​ដដែល ហើយ​ចំណែក ឆាយ វីរៈយុទ្ធ នៅតែ​រក្សា​ការ​ច្រៀង​ស្រែក​បាន​ខ្ពស់​មិន​ប្រែ​ដដែល។ បូក​រួម​ការ​សម្ដែង​ជាមួយ​តួអង្គ​ស្រី វីរៈនិច្ច នៅ​លើ​ឆាក ជំនួស ស៊ឹម ថៃណា ក្នុង MV ឃើញ​ថា ស៊ី​ចង្វាក់​គ្នា​តែម្ដង ហើយ​អ្នក​បាន​ទៅ​ទស្សនា​ស្រែក​ហ៊ោ​ខ្លាំង ក្រោយ​អ្នក​ទាំង ២ វិល​មក​ច្រៀង​រួម​គ្នា​ម្ដង​ទៀត។

ក្រោយ​ឃើញ វីរៈយុទ្ធ និង គុណកូឡា វិល​មក​ម្ដង​ទៀត​បែបនេះ​អ្នក​គាំទ្រ​រំភើប និង​បាន​សរសើរ​ថា​ចម្រៀង​មួយ​បទ​នោះ​នៅតែ​ពីរោះ ព្រម​ទាំង​ចង់​ឲ្យ​អ្នក​ទាំង ២ បន្ត​ច្រៀង​បទ​នេះ និង​ផលិត​បទ​ថ្មី​បន្ថែម​ទៀត៕

Link វីដេអូ៖ បទ អ្នកណាជាម្ចាស់បេះដូងអូន



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ