មហាជនប្រាកដជាធ្លាប់បានស្គាល់អ្នកនាង រឹម លក្ស្មី ភរិយាតារាចម្រៀងរូបសង្ហា ជា សុជាតិ នៃក្រុមក្មេងខ្មែរហើយ។ ថ្មីៗនេះអ្នកនាងបានចេញវីដេអូរៀបរាប់រឿងរ៉ាវដែលខ្លួនធ្លាប់ត្រូវបានគេប្រមាថលើរូបរាងកាយក្រោយសម្រាល ខណៈបានឃើញតារាចម្រៀង សួស វីហ្សា បង្ហោះ Status ដែលរូបរាងកាយក្រោយសម្រាលរបស់អ្នកនាងត្រូវបានគេលើកយកមកនិយាយក្នុងន័យមិនសមរម្យ។

អ្នកនាង សួស វីហ្សា បានបង្ហោះសារទាំងហួសចិត្តក្រោយទទួលបានពាក្យសម្ដីមិនសមរម្យមួយចំនួនតិះទៀនមកលើរូបរាងកាយរបស់អ្នកនាង ខណៈសម្រាលមិនទាន់បាន១ ខែស្រួលបួលផង។ កាលពីថ្ងៃទី ២៩ ខែមេសា កន្លងទៅម្ចាស់បទ «រាំពេលខូចចិត្ត» បានបង្ហោះសារមួយដែលមានន័យថា៖ «ហាក៎!ក្រែងកេីតកូនហេីយមិចពោះនៅធំម៉េស?ស្មានតែមិនទាន់កេីតកូន?ហីធាត់ម៉េស?ចប់ហេីយដឹងកាលណាបានរាងដូចដេីមទេ! ខ្ញុំទេីបកេីតកូនបានជាង20ថ្ងៃ តែពាក្យអស់នេះគឺលឺរាល់ថ្ងៃ»។
តាមរយៈសារបង្ហោះខាងលើនេះបានធ្វើឱ្យមហាជនមិនតិចនាក់ទេចូលរួមសម្ដែងការហួសចិត្តចំពោះពាក្យសម្ដីទាំងអស់នេះ។ ពាក់ព័ន្ធរឿងរ៉ាវខាងលើ អ្នកនាង រឹម លក្ស្មី ភរិយាតារាចម្រៀង ជា សុជាតិ បានចេញវីដេអូមួយរៀបរាប់បទពិសោធន៍ដែលខ្លួនទទួលបានកន្លងមកជាមួយការមាក់ងាយប្រមាថលើរូបសម្រស់ និងរាងកាយក្រោយសម្រាលរបស់អ្នកនាងពីសំណាក់ជនក្នុងបណ្ដាញសង្គម។
អ្នកម៉ាក់វ័យ ២៦ឆ្នាំរូបនេះបានបង្ហាញពីការហួសចិត្តចំពោះជនដែលចូលចិត្តប្រើពាក្យសម្ដីប្រមាថលើរូបរាងកាយអ្នកដទៃ ជាពិសេសលើស្ត្រីដែលទើបតែសម្រាលកូនហើយដែលសម្ដីទាំងអស់នេះពិតជាមិនគួរយកមកនិយាយទាល់តែសោះព្រោះមិនត្រឹមធ្វើឱ្យបុគ្គលម្នាក់ទទួលរងការឈឺចាប់ប៉ុណ្ណោះទេថែមទាំងបង្ហាញពីកម្រិតនៃការយល់ដឹង និងសន្ដានរបស់អ្នកនិយាយថែមទៀតផង។






បន្ថែមពីលើការចែករំលែកអ្នកនាង រឹម លក្ស្មី ក៏បានបង្ហាញពីការយល់ចិត្តទៅកាន់អ្នកនាង សួស វីហ្សា ក្នុងនាមជាអ្នកម្ដាយមួយរូបដែលធ្លាប់ហែលឆ្លងទុក្ខលំបាកមួយនេះដូចគ្នា។ ជាមួយគ្នានេះដែរ អ្នកនាងក៏បានលើកទឹកចិត្តដល់ស្ត្រីគ្រប់រូបឱ្យបន្តមើលថែសុខភាព។ អ្នកនាងក៏បានសុំឱ្យបញ្ឈប់នូវរាល់ការប្រើប្រាស់ពាក្យសម្ដីដោយមិនមានការពិចារណាមិនថាលើរូបរាងកាយ ពណ៌សម្បុរ ឬឋានៈនោះឡើយព្រោះទង្វើទាំងអស់នេះពុំបានធ្វើឱ្យជីវិតរបស់អ្នករីកចម្រើននោះទេ៕
ចុចទីនេះដើម្បីទស្សនា វីដេអូ៖ https://www.facebook.com/100057492487710/videos/734389182436611
រូបភាព៖រឹម លក្ម្សី &សួស វីសា























Account
Security
Favourite Content