មិនមែនងាយស្រួលទេ! ទម្រាំបានជោគជ័យដូចសព្វថ្ងៃ Charmine Sheh ធ្លាប់ត្រូវគេស្ដីឱ្យកណ្ដាលចំណោមមិនតិចដង

បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាហុងកុងឆ្នាំ​ ១៩៩៧ ហើយតារាសម្ដែងស្រី Charmine Sheh បានចាប់ផ្ដើមចូលប្រលូកនៅក្នុងវិស័យសិល្បៈរហូតដល់ក្លាយខ្លួនជាតារាសម្ដែងនាំមុខគេតាមរយៈការខិតខំប្រឹងប្រែងមិនទម្លាក់ដៃអស់រយៈពេលជាច្រើនឆ្នាំកន្លងនេះ។

ទម្រាំបានឈានដល់កម្រិតកំពូលនៃភាពជោគជ័យដូចសព្វថ្ងៃ តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះបានឆ្លងកាត់នូវឧបសគ្គយ៉ាងច្រើនរាប់មិនអស់។ ជាក់ស្ដែងកំលុងពេលចូលរួមក្នុងកម្មវិធី An Exciting Offer កាលពីថ្មីៗនេះនាងក៏បានរំឭកទៅដល់បទពិសោធន៍ជីវិតមួយនៅពេលដែលនាងទើបចូលប្រលូកក្នុងការសម្ដែងខ្សែភាពយន្ដដំបូង ហើយនាងត្រូវបានគេស្រែកស្ដីឱ្យដោយសារខ្លួនជាតារាចំណូលថ្មី។

តួឯកស្រីក្នុងរឿង “រាជិនីអ្នកសារព័ត៌មាន” រូបនេះបាននិយាយថា៖ ពេលនៅក្មេងមានតារាផ្សេងទៀតបានស្រែកសម្លុត និងរិះគន់នាងដោយនិយាយថានាងបានបិទប្លង់ពន្លឺរបស់ពួកគេ ឬឈរខុសកន្លែងជាដើម។ មិនត្រឹមប៉ុណ្ណេះ តារាសម្ដែងទាំងនោះថែមទាំងបានធ្វើទង្វើបែបនេះចំពោះមុខអ្នករាល់គ្នានៅកន្លែងដោយព្យាយាមចង់បង្ហាញពីអំណាច និងភាពត្រួតត្រារបស់ពួកគេលើនាងទៀតផង។

បើទោះជាគេបានធ្វើទង្វើបែបនេះមកនាងមែន​ ក៏នាងនៅតែរក្សាភាពស្ងៀមស្ងាត់ដដែលព្រោះនាងខ្លួនឯងជាមនុស្សមានអត់ធ្មត់ខ្លាំង។ ដូច្នេះនាងមិនចង់ឱ្យមានហេតុការណ៍ណាមួយប៉ះពាល់ដល់វឌ្ឍនភាព ឬសីលធម៌របស់ក្រុមការងារទាំងមូលនោះទេ។ យ៉ាងណាមិញ តារាស្រី Charmine Sheh ក៏បានបន្ដឱ្យដឹងថា៖ ជាធម្មតានាងតែងតែផ្ដល់ឱកាសឱ្យមនុស្សគ្រប់គ្នា ប៉ុន្តែក្នុងករណីដែលពួកគេធ្វើទង្វើហួសពីនេះ នាងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការឡើយ។

ទន្ទឹមនឹងនោះ តារាស្រី Charmine Sheh ក៏បានទម្លាយរឿងនឹកស្មានមិនដល់មួយទៀតដោយកាលនោះនាងត្រូវបានតារាសម្ដែងប្រុសម្នាក់ស្ដីឱ្យនាងនៅក្នុងចំណោមក្រុមការងារជាច្រើនដែលវាហួសពីដែនកំណត់នៃភាពអត់ធ្មត់របស់នាង។ តារាសម្ដែងស្រីរូបនេះបានប្រាប់ពីរបៀបដែលនាងបានប្រឈមមុខជាមួយនឹងតារាប្រុសម្នាក់នោះយ៉ាងម៉ឺងម៉ាត់ដោយនាងបានប្រាប់ខ្លួនឯងថានេះលើកចុងក្រោយហើយដែលគេអាចរិះគន់នាងនៅចំពោះមុខហ្វូងមនុស្សបែបនេះ។ បន្ទាប់ពីថតឈុតមួយចប់ហើយ នាងបានហៅតារាប្រុសម្នាក់នោះមកនិយាយចំមុខគ្នាដោយនាងបានប្រាប់ថានាងបានផ្ដល់ឱកាសដល់មនុស្សគ្រប់គ្នារួមទាំងគាត់ ប៉ុន្តែគាត់បានប្រើឱកាសទាំងនោះអស់ទៅហើយ។

តារាស្រី Charmine Sheh ថែមទាំងបានដាស់តឿនតារាប្រុសម្នាក់នោះកុំឱ្យធ្វើបាបនាងម្ដងទៀតព្រោះនាងហ៊ានឈរជើងចេញមុខតទល់ជាមួយគេដោយសារនាងមិនមែនជាអ្នកខុស។ នាងបាននិយាយច្បាស់ៗបន្ដថា៖ នាងមិនមានភ្នែកនៅខាងក្រោយនោះទេ ដូច្នេះនាងមិនមានចេតនាក្នុងការបិទបាំងពន្លឺរបស់គេឡើយ។ ប្រសិនបើចង់ឱ្យនាងប្ដូរទីតាំងគឺគ្រាន់តែអាចនិយាយ ឬសួរឱ្យបានសមរម្យប៉ុណ្ណោះ មិនចាំបាច់ធ្វើបែបនេះឡើយ។ ​ក្រោយពីនោះមកតារាប្រុសម្នាក់នោះក៏លែងហ៊ាននិយាយស្ដីអ្វីប៉ះពាល់នាងម្ដងទៀតដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *