យប់មិញ​កូនកំលោះ​របស់ ចំរើន សុភ័ក្រ ធ្វើឲ្យកូនក្រមុំស្រក់ទឹកភ្នែកលើឆាក

នៅ​ក្នុង​ពិធី​កាត់​នំ​មង្គលការ​របស់​តារា​ចម្រៀង​ស្រី​របស់ ហង្ស មាស ចំរើន សុភ័ក្រ កូន​ក្រមុំ​រំភើប​ចិត្ត​ឡើង​ស្រក់​ទឹកភ្នែក ដោយ​កូន​កំលោះ​គឺជា​អ្នក​រៀបចំ​ឡើងរឿង​ភ្ញាក់ផ្អើល​មួយ។ ដោយកូន​កំលោះ ថុន ច័ន្ទមុន្នី និង​មិត្តភ័ក្ត​ទាំង​សងខាង​ដែល​ជា​សិស្ស​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ រៀបចំការ​​សម្ដែង​របាំ​មួយ ទើបធ្វើឲ្យ ចំរើន សុភ័ក្រ ទប់​ចិត្ត​មិន​បាន។

កូន​ក្រមុំស្រក់ទឹកភ្នែក​ ដោយសារ​ កូនកំលោះ​ Surprise ឲ្យ​មិត្ត និង​ជា​ភ្ញៀវ​មក​ចូលរួម​ក្នុង​វិធី​មង្គលការ​លាក់​ទុក​ភ្លេង និង​ឧបករណ៍​រាំ​របាំ​គោះ​អង្រែ ហើយ​នៅ​ពេល​ឡើង​ឆាក អ្នក​របាំ​បាន​ចូល​ទីកន្លែង​រៀង​ខ្លួន ហើយ​រាំ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ក្រោម​ស្នូរ​ទះ​ដៃ និង​ការ​សរសើរ​ដែល​ចេះ​លើក​យក​របាំ​បុរាណ​ខ្មែរ​មក​ថែរក្សា និង​រាំ​លេង​ក្នុង​ពិធី​មង្គលការ​បែបនេះ ពិត​ជា​គំនិត​ថ្មី និង​ជួយ​លើក​ស្ទួយ​រមតក​ដូតា​ដែល​បន្សល់​ទុក​ឲ្យ។

បើ​យោង​តាម​ការ​បង្ហោះ​វីដេអូ​របស់ ជា វណ្ណរិទ្ធ សម្ភាសន៍​អ្នក​ដែល​ចូលរួម​បាន​ឲ្យ​ដឹង​ថា នោះ​ជា​គំនិត​របស់​កូន​កំលោះ​ផ្ទាល់ ដែល​សូម្បី​ភ្ញៀវ​ទី​នោះ​ក៏​រំភើប ចង់​ស្រក់​ទឹកភ្នែក​ដែរ។ សម្រាប់​តារា​ចម្រៀង​ស្រី ចំរើន សុភ័ក្រ នាង​គឺជា​នាដការិនី និង​ជា​សិស្ស​សាលា​វិចិត្រ​សិល្បៈ ដូចនេះ​នាង​តែង​បង្ហាញ​សកម្មភាព​លើក​យក​របាំ​ខ្មែរ​មក​បំផុស​គំនិត​ថែរក្សា​របស់​ដូនតា​នេះ​ជានិច្ច។

សម្រាប់​ឧបករណ៍​ភ្លេង​បុរាណ​ត្រូវ​បាន​លាក់​ទុក​រួច​ជាស្រេច​ក្នុង​សាល​កម្មវិធី រង់ចាំ​ឱកាស​ល្អ​មក​ដល់ ភ្ញៀវ ដែល​​ត្រូវ​ជា​សម្ដែង​បាន​ចូល​កាន់​តាម​កន្លែង​រៀងខ្លួន និង​រាំ​លេង ញ៉ាំង​បរិយាកាស​កាន់តែ​អ៊ូអរ។ ភ្ញៀវ និង​ជា​មិត្ត​របស់​កូន​កំលោះ​កូន​ក្រមុំ​អ្នក​ខ្លះ​ច្រៀង អ្នក​ខ្លះ​រាំ អ្នក​ទៀតខ្លះលេង​ភ្លេង​តាម​ជំនាញ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​នោះ​សុទ្ធសឹង​ជា​អ្នក​អាជីព។

ភ្ញៀវ​ដទៃ​ដែល​បាន​ឃើញ​ហើយ ក៏​ចូលរួម​ទះ​ដៃ និង​ច្រៀង​បន្ទរ ព្រម​ទាំង​រាំ​លេង​តាម​ក្រុម​អ្នក​សម្ដែង។ រហូត​អ្នក​ខ្លះ​ថា​រោង​មង្គលការ​នេះ​ពោរពេញ​ដោយ​អ្នក​ថែរក្សា​មរតក​ដូនតា ដូចនេះ​ហើយ ទើប​អាច​ទស្សនា​មាន​របាំ​បុរាណ​ខ្មែរ​ដ៏​ល្អ​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក