Chaeyoung សារភាពថាធ្លាប់ចង់ចាកចេញពីក្រុម ចំពេល TWICE កំពុងពេញល្បី

Chaeyoung រៀបរាប់ថា នៅគ្រាដែលអាជីពជាអាយដលខេប៉ុបកំពុងតែទទួលបានជោគជ័យខ្លាំង នាងធ្លាប់ពិចារណាចង់ចេញពីក្រុម TWICE ព្រោះតែមានបញ្ហាពិបាក ស្ទើរទ្រាំមិនបាន។

នៅល្ងាចថ្ងៃទី៩ ខែតុលានេះ Chaeyoung បានជជែកស៊ីជម្រៅអំពីដំណើរលើវិថីខេប៉ុប ជាមួយនឹងកម្មវិធីផតខាស​ SPNS។ នៅពេលដែលពិធីករបានរំឭកដល់ភាពជោគជ័យដែល Chaeyoung ទទួលបានទាំងវ័យក្មេង តារាស្រីវ័យ ២៦ឆ្នាំបានរៀបរាប់ថា នៅគ្រានោះជាគ្រាដែលក្រុមរវល់ខ្លំាង រហូតនាងពេលគេងបានត្រឹមតែ កន្លះម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ និងយូរបំផុតបាន ២ទៅ ៣ម៉ោង។

តារាស្រីទទួលស្គាល់ថា ការគេងមិនគ្រប់នេះ គឺជារឿងដ៏លំបាកបំផុតក្នុងអាជីពនេះ។ ជាពិសេសនៅពេលដែលចេញបទ Cheer Up និង TT នាងគឺជាសមាជិកដែលមមាញឹកបំផុតក្នុងក្រុម ព្រោះនាងត្រូវទៅរៀនផង និងចូលរួមសកម្មភាពផ្សព្វផ្សាយចម្រៀងថ្មីផង។ ជាដើមហេតុដែលធ្វើឱ្យតារារ៉េបរូបនេះគិតថា ខ្លួនមិនអាចបន្តធ្វើបែបនេះបានទៀតទេ និងចង់បោះបង់អាជីពក្នុងក្ដីស្រមៃចោល។

Chaeyoung បានឱ្យដឹងបន្ថែមថា នៅពេលដែលនាងយករឿងនេះទៅនិយាយជាមួយម្ដាយ នាងនិងម្ដាយបានឈ្លោះគ្នាជាច្រើនដង តែដោយសារតែម្ដាយបានបញ្ចុះបញ្ចូល ដោយលើកពីការខិតខំហ្វឹកហាត់យ៉ាងលំបាកអស់ពេល ៣ឆ្នាំ និង៦ខែ ទើបនាងនៅតែបន្តមកដល់សព្វថ្ងៃនេះ។

យ៉ាងណាមិញ បច្ចុប្បន្ន Chaeyoung បានរួមដំណើរជាមួយនឹងក្រុម TWICE អស់ពេល ១០ឆ្នាំដោយជោគជ័យ ខណៈសមាជិកទាំង ៩នាក់នឹងបញ្ចេញអាល់ប៊ុមសម្រាប់ខួបមួយទសវត្សរ៍ TEN: The Story Goes On នៅថ្ងៃទី១០ ខែតុលានេះ។

ក្រៅតែពីការងារក្រុម Chaeyoung ក៏បានខិតខំកសាងស្នាដៃជារឿយៗ រហូតអាចបញ្ចេញនូវអាល់ប៊ុមទោល Lil Fantasy Vol. 1 កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Jennie ក្លាយជាជនជាតិកូរ៉េតែម្នាក់គត់ដែលជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time

Jennie សមាជិកក្រុមចម្រៀងនារី K-pop BLACKPINK បានជាប់ឈ្មោះក្នុងបញ្ជី "បុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នាក់ប្រចាំឆ្នាំ" (100 Most Influential People of the Year) របស់ទស្សនាវដ្តីអាមេរិក Time ដោយក្លាយជា

ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន

តារា​ចម្រៀង ទេព បូព្រឹក្ស មាន​ឱកាស​សម្ដែងម្ដងទៀតនៅក្នុង​កម្មវិធី ROUND Festival របស់ KBS ដែល​ម្ដង​នេះ​គឺជា​លើក​ទី​២ ហើយ។ ដោយ​កាលពី​ល្ងាច​ថ្ងៃ ១៦ ខែ​មេសា ឆ្នាំ ២០២៦ ម្ចាស់​បទ «ទេវរាជ» បាន​ចេញ​ដំណើរ​ពី​កម្ពុជា ​

YG បង្ហើបគម្រោង World Tour របស់ Big Bang ព្រមទាំងការវិលត្រឡប់របស់ក្រុមជាច្រើនទៀតនៅឆ្នាំនេះ

ផលិតកម្មចម្រៀងកូរ៉េ YG Entertainment ទើបតែបង្ហើបឱ្យដឹងពីគម្រោងធំៗជាច្រើនរបស់ខ្លួន សម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៦ ខាងមុខនេះ។

មិត្តភ័ក្តិ អ៊ិន លក្ខិណា ដែលជាបវរកញ្ញាវៀតណាម មកលេងកម្ពុជានាឱកាស បុណ្យចូលឆ្នាំថ្មី

បវរ​កញ្ញា​វៀតណាម Nguyễn Huỳnh Kim Duyên ដែល​ជា​មិត្ត​សម្លាញ់​របស់​បវរកញ្ញា​ខ្មែរ អ៊ិន លក្ខិណា បាន​មក​ទស្សនាប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​បាន​តុបតែង​ខ្លួន​ជាមួយ​ឈុត​ស្បៃបុរាណ​ និង​គ្រង​ឈុត​អប្សរា​ខ្មែរ​យ៉ាង​ស្រស់​សោភា

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *