លាសិល្បៈចូលបម្រើជាតិ! Cha Eun Woo បញ្ជាក់ពេលវេលាចូលជួរយោធាជាផ្លូវការ

សមាជិកក្រុមចម្រៀង ASTRO និងជាតារាសម្ដែងល្បីឈ្មោះមួយរូបរបស់កូរ៉េខាងត្បូង គឺ Cha Eun Woo នឹងចូលបំពេញកាតព្វកិច្ចយោធា​ដោយចុះឈ្មោះជាសមាជិកកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ២៨ ខែកក្កដា។ នេះបើយោងតាមផលិតកម្ម Fantagio ដែលជាទីភ្នាក់ងាររបស់លោក។

ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ២៩ ខែ​ឧសភា ក្រុមហ៊ុនខាងលើ​បាន​បញ្ជាក់​ថា បន្ទាប់ពីដាក់ពាក្យសុំចូលបម្រើក្នុងកងកងកម្លាំងប្រដាប់អាវុធកាលពីពេលថ្មីៗ Cha Eun Woo បានទទួលលិខិតអនុញ្ញាតពីរដ្ឋបាលយោធានៅព្រឹកថ្ងៃនេះ ដូច្នេះហើយ លោកនឹងចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធាតាមរយៈមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្មីនៅថ្ងៃទី ២៨ ខែកក្កដា។ នៅពេលបញ្ចប់ការហ្វឹកហ្វឺនមូលដ្ឋាន លោកនឹងបំពេញកាតព្វកិច្ចដែលនៅសល់ក្នុងនាមជាសមាជិកក្រុមយោធា។

ទីតាំង និងពេលវេលាពិតប្រាកដនៃការចុះឈ្មោះចូលបម្រើយោធារបស់ Cha Eun Woo នឹងត្រូវរក្សាជាសម្ងាត់ ដើម្បីធានាសុវត្ថិភាពអ្នកពាក់ព័ន្ធទាំងអស់ និងបញ្ចៀសគ្រោះថ្នាក់ណាមួយដែលបង្កឡើងដោយហ្វូងមនុស្សច្រើនហួសកំណត់។ ក្រុមហ៊ុនបញ្ជាក់​នឹង​មិន​មានកម្មវិធីអ្វី​ពិសេស​នោះ​ទេ និងបានស្នើសុំការយោគយល់ពីអ្នកគាំទ្រទាំងអស់។

គួរបញ្ជាក់ថា ក្នុងប្រទេសកូរ៉េខាងត្បូង បុរសគ្រប់រូបដែលមានកាយសម្បទាពេញលេញនិងមានអាយុចន្លោះពី ១៨ ទៅ ២៨ ឆ្នាំត្រូវចូលបម្រើក្នុងជួរយោធាចន្លោះពី ១៨ ទៅ ២១ ខែ អាស្រ័យទៅតាមប្រភេទកងទ័ពដែលពួកគេចូលបម្រើការ។

ពាក់ព័ន្ធសកម្មភាពការងារ នាពេលថ្មីៗនេះ Cha Eun Woo កំពុងតែមមាញឹកក្នុងការថតរឿងភាគថ្មីរបស់ Netflix មានចំណងជើងថា ‘The Wonder Fools’ ។ ក្រៅពីនេះ លោកក៏គ្រោងជួបស្វាគមន៍អ្នកគាំទ្រក្នុងការប្រគំតន្ត្រីទោលលើកទី ៤ របស់ ASTRO មានឈ្មោះថា ‘The 4th ASTROAD [Stargraphy]’ នៅក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៧ និងទី៨ ខែមិថុនា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *