ជារឿងកម្រមួយដែលតារាស្រី Carman Lee ឬមនុស្សជាច្រើនស្គាល់ថាជាតួ សៀវ ឡុងនី ឆ្នាំ ១៩៩៥។ Carman រាល់ដងតែងនិយាយលើកទឹកចិត្ដ និងនិយាយពីរឿងនាងចូលចិត្តធ្វើលំហាត់ប្រាណប៉ុណ្ណោះ តែថ្មីៗនេះនាងបើកទម្លាយពីអារម្មណ៍ក្នុងចិត្ដ និងជំងឺបាក់ទឹកចិត្ដឲ្យអ្នកគាំទ្របានដឹង។



មែនទែនទៅ នៅពីក្រោយស្នាមញញឹម និងភាពរឹងមាំរបស់តារាស្រីវ័យ ៥៧ ឆ្នាំរូបនេះ គឺជាជំងឺបាក់ទឹកចិត្ដដែលនាងតែងខិតខំតស៊ូជម្នះ។ ថ្មីៗនេះ Carman Lee បានទម្លាយរឿងអំឡុងពេលរូបនាងមានជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ។ ជំងឺបាក់ទឹកចិត្ដនេះ ធ្វើឲ្យនាងស្ទើរលែងជាមនុស្ស ពេលខ្លះនាងមិនចេញពីផ្ទះ។ នាងធ្លាប់មិនងូតទឹក និងដុះធ្មេញរយៈពេល ១ សប្ដាហ៍ឯណោះ។ នាងប្រៀបដូចជាមនុស្សយន្ដ នាងលែងចង់រស់ គ្មានចំណង់ហូបអាហារ។
តារាស្រីសម្រស់មិនចាស់រូបនេះ ថាធ្លាប់មានម្ដង នាងបានជិះទៅកន្លែងផ្នូរខ្មោច និងដើរទៅមកគ្មានគោលដៅ នាងមានអារម្មណ៍ដូចខ្លួនឯងជាខ្មោច Zombie។ នាងចាកចេញពីកន្លែងនោះ ដោយសារតែបានប្រទះឃើញប៉ូលីស។ ក្រោយមក នាងពិតជាអរគុណដល់ក្រុមគ្រួសាររបស់នាង ដែលជួយធ្វើឲ្យនាងជាសះស្បើយពីជំងឺនេះ។ មួយវិញទៀត ការហាត់ប្រាណជាផ្នែកមួយធ្វើឲ្យនាងមានភាពល្អប្រសើរជាងមុនច្រើន។



គួរបញ្ជាក់ថា ជំងឺបាក់ទឹកចិត្ដរបស់ តារាស្រី Carman Lee ត្រូវបានរាយការណ៍ថា កើតឡើងដោយសារការស្លាប់របស់ឳពុកបង្កើតរបស់នាងក្នុងឆ្នាំ ២០០៩ ព្រមទាំងស្នេហាមិនសមប្រកបជាមួយអ្នកជំនួញម្នាក់អស់រយៈពេល ១០ ឆ្នាំ ទើបធ្វើឲ្យនាងក្លាយជាបែបនេះ។ បច្ចុប្បន្ន រូបនាងមិនយកស្វាមីឡើយ និងផ្តោតលើការរស់នៅសាមញ្ញៗ ជាពិសេស នាងយកការហាត់ប្រាណជាកន្លែងរំសាយស្រេ្ដស។ នាងតែងតែហាត់ប្រាណ និងបង្ហោះរូបនៅកន្លែងហាត់ប្រាណ៕





























































Account
Security
Favourite Content