រយៈពេល ២ ឆ្នាំនេះ រាប់ត្រួសៗកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកម្មវិធីសម្រស់កម្រិតអន្តរជាតិ ៦ ផ្សេងគ្នា

ជាការពិតណាស់ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យ beauty pageant នៅកម្ពុជាមានសន្ទុះខ្លាំងក្លា ដោយក្រុមហ៊ុនធំៗជាច្រើន បានរៀបចំបញ្ជូនបវរកញ្ញា និងបុរស​ឯក​កម្ពុជាចេញទៅប្រកួតប្រជែង កម្មវីធីសម្រស់លំដាប់ពិភពលោកផ្សេងៗគ្នា រាប់តាំងពីកម្មវិធីសម្រស់ទ្រង់ទ្រាយតូចរហូតដល់កម្មវិធីសម្រស់ធំលំដាប់ពិភពលោក។

ក្រៅពីការបញ្ជូនបេក្ខភាពចេញទៅប្រកួតតាមបណ្តាលប្រទេសផ្សេងៗ កន្លងមកកម្ពុជាយើងក៏ធ្លាប់ទទួលបន្ទុកជាម្ចាស់ផ្ទះរៀបចំកម្មវិធីអន្តរជាតិខ្លះផងដែរ។ ដោយឡែក ក្នុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ ខាងមុខនេះ កម្ពុជា​ក៏បាននឹងកំពុងត្រៀមទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីសម្រស់អន្តរជាតិចំនួន ៦ ផ្សេងគ្នា រួមមាន៖

រូបភាព៖ fb page Universe Pageant

១. Miss Teen Grand International 2023 បានរៀបចំឡើងអំឡុងនៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៣ ដោយម្ចាស់មកុដបានទៅលើបវរកញ្ញាវៀតណាម ខណៈបវរកញ្ញាតំណាង​ជាតិ ណូ ហ្វារីដា ដណ្តើមបានជយលាភី 1st Runner up Miss Teen Grand International។

២. Miss Teen International  2023 បានរៀបចំឡើងអំឡុងខែមិថុនា ឆ្នាំ ២០២៣ ដោយម្ចាស់មកុដបានទៅលើបវរកញ្ញាវ៉េណេស៊ុយអេឡា ខណៈបវរកញ្ញាតំណាង​កម្ពុជា កញ្ញា សុខ និដាណាត់ ដណ្តើមបានជយលាភី 2nd Runner up Miss Teen International 2023។

៣. Miss Planet International 2023 រាត្រីផ្តាច់ព្រ័ត្រនឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ កញ្ញា ដាំ សុភ័ក្រស៊ីនឌី ជាបវរកញ្ញាតំណាងកម្ពុជាចូលរួមកម្មវិធីលំដាប់អន្តរជាតិនេះ។

៤. Miss Global Organization 2023 (កម្ពុជា និងវៀមណាម សហការគ្នាធ្វើម្ចាស់ផ្ទះ) នឹងប្រារព្ធឡើងនៅដើមខែមករា ឆ្នាំ ២០២៤ ចាប់ពីថ្ងៃទី២ ខែមករា តទៅ។ កញ្ញា ​ជាលក្ខណ៏ មុនីអានីតា បវរកញ្ញាតំណាងកម្ពុជា។

៥. Miss Teen Icon International 2024 នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១២ ដល់ ១៩ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ។ កញ្ញា ប្រាក់ ច័ន្ទស្រីនិច្ច ជាបេក្ខភាពតំណាងកម្ពុជា។

៦. Universal Woman 2024 នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៤ ដល់ ២៤ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ។ (មិនទាន់រកឃើញបេក្ខភាព)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ