បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​៣ ហ៊ូអុីន ហ្វាង់ បកស្រាយរឿងរ៉ាវពិតពីកម្ពុជា ក្រោយរស់នៅ ១៣ ឆ្នាំ

Hooin Whang – ហ៊ូអ៊ីន ហ្វាង់ ដែល​មហាជន​ស្គាល់​ថា​ជា​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​៣ ដ៏មានប្រជាប្រិយភាពបាន​ចេញ​វីដេអូ​រៀប​រាប់​រឿង​រ៉ាវ​ពិត​មួយ​​របស់​កម្ពុជា។ ដោយឡែក វីដេអូ​នារី​​កូរ៉េ​រូប​នេះ​មាន​អ្នក​​ចូល​ទស្សនា​យ៉ាង​ច្រើន ជាមួយ​គ្នា​ក៏​មាន​ការ​ស៊ែរ​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម​ផង​ដែរ។

​ហ៊ូអ៊ីន ហ្វាង់ ជានារីកូរ៉េ​ដែលធ្លាប់បាន​ឈរ​និយាយ​លើ​ឆាក​ប្រកួត​ចម្រៀង​ដ៏​ធំ​លំដាប់​ពិភពលោក The Voice Cambodia ​ថានាង​ស្រលាញ់​កម្ពុជា ហើយ​នាង​ចង់​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​ស្រស់​ស្អាត​ក្នុងប្រទេសមួយ​នេះ​ទៅ​កាន់​ពិភពលោក។

ដោយ​ឡែក នា​ពេល​ថ្មីៗ​នេះ ម្ចាស់​ហាង​កាហ្វេ Honest រូប​នេះ​បាន​ចេញ​វីដេអូ​រយៈពេល​ជាង ១​នាទី​បក​ស្រាយ​អំពី​រឿង​រ៉ាវ​​អំពី​កម្ពុជា​ទាក់ទិន​នឹង​ការ​ចេញ​ផ្សាយ​ព័ត៌មាន​កូរ៉េចុះផ្សាយមិន​ផ្លូវ​ការ​មួយ​ចំនួន។ តាម​រយៈ​បទ​ពិសោធន៍​ក្នុង​នាម​ជា​ប្រជាជន​ដែល​រស់​នៅ​ទី​នេះ​អស់​រយៈពេល ១៣ ឆ្នាំ លើទឹកដីខ្មែរ បេក្ខភាព The Voice Cambodia ​ជនជាតិ​កូរ៉េ​រូប​នេះ​បាន​លើក​ឡើង ៣ ចំណុច​ធំ​ៗ​យ៉ាង​ដូច្នេះ​ ៖ «ប្រជាជន​កម្ពុជា​មាន​ទឹក​ចិត្ត​ល្អ ចេះ​ជួយ​យក​អាសា​គ្នា​មិន​ប្រកាន់​ជាតិសាសន៍​ ហើយ​ពួក​គេ​មាន​ភាព​ទន់​ភ្លន់​ពី​ខាង​ក្នុង​ផង​ដែរ»។ នាង​បាន​លើក​ពី​កម្ពុជា​ទៀតថា​៖ «កម្ពុជាជា​ប្រទេស​ដែល​មាន​សន្តិភាព ​និង​កក់ក្ដៅ ហើយ​ហេតុផល​ទាំង​នេះ​ហើយ​ដែល​នាង​ស្រលាញ់​កម្ពុជា​ហើយ​ចាត់​ទុក​ទីនេះ​ដូច​ផ្ទះ​របស់​នាង»​។

Evoto

ហ៊ូអ៊ីន ហ្វាង់ បាន​បន្ថែម​ថា អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​នៅ​ក្នុង​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​គឺ​វា​មិន​ពិត​ទាំង​ស្រុង​នោះ​ទេ ហើយ​វាក៏​ផ្ទុយ​ស្រលះ​ពី​ការ​ពិត​របស់​ប្រទេស​កម្ពុជា​ផងដែរ។ នាងបានបន្ថែមទៀតថា៖ «ពិត​ណាស់ ពួក​យើង​រស់​នៅ​ទីនេះ​យ៉ាង​មាន​ក្ដី​សុខ​និង​ដឹង​គុណ​បំផុត»៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/reel/1178645884161606

រូបភាព ៖ Hooin Whang



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *