ផលិតករលាតត្រដាងអត្តចរិតពិបាកទទួលយករបស់​ Fan Bingbing ពេលថតរឿង League of Gods

ផលិតករជើងចាស់ Tiffany Chen ចេញមករិះគន់អាកប្បកិរិយារបស់ Fan Bingbing ថាគ្មានវិជ្ជាជីវៈ ក្រោយរួមការងារជាមួយគ្នានៅក្នុងរឿង League of Gods។ នេះបើយោងតាមការចុះផ្សាយរបស់ Kbizoom។

ក្នុងពេលថ្មីៗនេះ Tiffany Chen បានចេញមករៀបរាប់ពីរឿងរ៉ាវខកបំណងថា នៅពេលដែលអ្នកស្រីបានជ្រើសរើស Fan Bingbing ឱ្យមកសម្ដែងជាតួអង្គ Daji នៅក្នុងរឿង League of Gods។ អ្នកស្រីបានរៀបរាប់ថា ព្រោះតែចង់ឱ្យមើលទៅល្អឥតខ្ចោះ គាត់បានអញ្ជើញឱ្យអ្នកច្នៃម៉ូដល្បីឈ្មោះលំដាប់ពានរង្វាន់ Oscar លោក William Chang ឱ្យមកច្នៃម៉ូដសម្លៀកបំពាក់ចំនួន ៦ឈុតឱ្យតារាស្រីរូបនេះ។

ផលិតករភាពយន្តបានប្រាប់ពីរឿងដែលខ្លួន និងក្រុមការងារមិនពេញចិត្តថា៖ “នាងបានផ្លាស់ប្ដូរពេលវេលាលខោអាវ ៣ដង។ ហើយមកដល់គ្រាទី ៤ នាងបែរជានិយាយថា នាងមានពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។ ពេលនោះខ្ញុំខឹងណាស់ ព្រោះវាលើសពីអ្វីដែលខ្ញុំអាចទទួលបាន”។

ដោយសារការខ្វះទំនួលខុសត្រូវរបស់ Fan Bingbing ទើបធ្វើឱ្យ Tiffany Chen ខឹងជាខ្លាំង រហូតគប់ទូរស័ព្ទនៅចំពោះមុខក្រុមការងារ ខណៈដែល William Chang ក៏ចេញមកជួយសម្របសម្រួលស្ថានការណ៍។

ផលិតកររូបដដែលបានរៀបរាប់បន្តថា៖ “ ក្រោយពីឃើញថា ខ្ញុំមិនលេងសើចជាមួយនាង ទើបនាងចាប់ផ្ដើមដឹងខ្លួន ហើយមកសុំទោស និងសន្យាថានឹងព្យាយាមរកពេលពេលសមរម្យមកលខោអាវ”។

គួរឱ្យដឹងផងដែរថា Tiffany Chen គឺជាផលិតករ និងជាអ្នកជំនួញស្រីម្នាក់ដ៏ល្បីឈ្មោះនៅក្នុងវិស័យភាពយន្តចិន។ លោកស្រីគឺជាភរិយារបស់លោក Charles Heung និងជាម្ដាយក្មេករបស់តារាសម្ដែងស្រីតៃវ៉ាន់ Bea Hayden៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *