ចូលរោងការថ្ងៃនេះ! Tao និង Xu Yiyang បញ្ចេញកម្រងរូបអាពាហ៍ពិពាហ៍ផ្អែមល្ហែមដូចក្នុងរឿងនិទាន

គូស្នេហ៍ដ៏ល្បីក្នុងវិស័យសិល្បៈចិន Huang Zitao និង Xu Yiyang នឹងចូលរោងការនៅថ្ងៃទី១៦ ខែតុលានេះហើយ។ មុនដល់ថ្ងៃមង្គលនេះ តារាចម្រៀងទាំងពីររូបបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយបញ្ចេញរូបថតមុនអាពាហ៍ពិពាហ៍ ជាមួយការថើបដ៏ផ្អែមល្ហែម បញ្ជាក់ថាចំណងស្នេហារបស់ពួកគេឈានដល់ការក្លាយជាគូស្វាមីភរិយាជាផ្លូវការ។

កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ គូស្នេហ៍មួយគូនេះ បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការ ដោយបង្ហាញថាពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ហើយ។

នៅក្នុងរូបថតដែលទើបបង្ហោះឡើងថ្មីៗនេះ គេឃើញ Xu Yiyang ក្នុងឈុតរ៉ូបកូនក្រមុំពណ៌សស្អាត ចំណែក Huang Zitao ស្លៀកឈុតកូនកំលោះពណ៌ខ្មៅ។ គូស្នេហ៍​មួយគូ​នេះ​បាន​ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម​ដោយ​មានការរៀបចំទីតាំងរួមទាំង​ពន្លឺភ្លើង​ដ៏​ប្រណិត និង​​រ៉ូមែនទិក។

អ្នក​គាំទ្រ​ជាច្រើនបាន​ចូលរួមអបអរនិងបញ្ចេញអារម្មណ៍​រំភើប​​តាមបណ្ដាញសង្គមជាមួយមតិផ្សេងៗដូចជា៖ “នេះ​មើល​ទៅ​ដូច​ជា​ពិធី​មង្គលការ​ក្នុងរឿងនិទានទៅហើយ”, “ពី CEO និង idol ក្លាយជាមិត្តមួយរយឆ្នាំ ខ្ញុំយំហើយ” និង “ពួកគេសំឡឹងមើលមុខគ្នាដោយក្តីស្រលាញ់ពិតៗ” ជាដើម។

មុន​បង្ហាញ​ជា​សាធារណៈ ទំនាក់ទំនងរបស់ពួកគេត្រូវបានគេសង្ស័យជាច្រើនដងមកហើយ ខណៈ Xu Yiyang ជាតារា Gen Z នៅក្រោមស្ទូឌីយោ Z.TAO បង្កើតឡើងដោយ Zitao។ នៅក្នុងខែកក្កដា ឆ្នាំ ២០២៤ គូស្នេហ៍មួយគូនេះ បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីត្រូវបានគេឃើញបណ្ដើរគ្នាជាច្រើនដងជាសាធារណៈ។ មិនយូរប៉ុន្មាន Zitao បានសុំ Xu Yiyang រៀបការ។

ពិធីមង្គលការជាផ្លូវការរបស់ពួកគេគ្រោងនឹងធ្វើឡើងនៅឆ្នេរសមុទ្រ Haitang ទីក្រុង Sanya ដែលជាទីតាំងឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងលំដាប់ខ្ពស់។ សេចក្ដីរាយការណ៍ជាច្រើននិយាយថា កម្មវិធីនេះនឹងមានលក្ខណៈឯកជន ដោយមានការចូលរួមពីមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារប៉ុណ្ណោះ បើទោះបីជាមានការផ្សាយបន្តផ្ទាល់ពិសេសសម្រាប់អ្នកគាំទ្រទូទាំងពិភពលោកក៏ដោយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *