កម្រងរូបភាពតាំងពីក្មេងរបស់ Byeon Woo Seok បង្កការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញអ៊ិនធឺណិត

រូបថតកាលពីអតីតកាលរបស់ តារាសម្ដែងកូរ៉េ Byeon Woo Seok ថ្មីៗនេះបានលេចចេញជាច្រើនសន្លឹក ដែលបង្កឱ្យមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញអ៊ីនធឺណិត។

ក្នុងនោះរូបថត​ពេល​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​របស់លោក​ត្រូវ​បាន​គេ​បង្ហោះ​ ដោយ​បង្ហាញ​ថា​ទម្រង់​មុខ​របស់​តារា​សម្ដែង​រូប​នេះ​មាន​ភាព​ទាក់ទាញមិនប្រែប្រួលតាំងពីដើមរហូតដល់ពេលនេះ ជាពិសេសស្នាមញញឹមដ៏មានមន្តស្នេហ៍របស់គេ។

បច្ចុប្បន្ន Byun Woo Seok កំពុងទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈការសម្ដែងជាតួអង្គ Ryu Seon Jae ក្នុងរឿងភាគដ៏ល្បីរបស់ tvN “Lovely Runner”។ ភាពយន្តភាគនេះត្រូវបានថតដោយផ្អែកតាមប្រលោមលោកអនឡាញដ៏ល្បីនិយាយពីរឿងរ៉ាវរបស់តួស្រី Lim Sol (សម្ដែងដោយ Kim Hye Yoon) ដែលធ្វើដំណើរត្រលប់ទៅឆ្នាំ ២០០៨ ដើម្បីជួយសង្គ្រោះតារាសំណព្វចិត្តនាងឈ្មោះ Ryu Seon Jae ។

ក្រៅ​ពី​រូបថត​បញ្ចប់​ការ​សិក្សា រូបភាព​ជា​ច្រើន​សន្លឹក​កាល​ពី​វ័យ​កុមារ​របស់ Byeon Woo Seok ក៏​ត្រូវ​បាន​គេ​ចែក​ចាយ​តាម​អ៊ីនធឺណិត​ដែរ។ រូបភាពទាំងនេះត្រូវបានអ្នក​គាំទ្រ​​បញ្ចេញ​មតិជាច្រើន​ដូច​ជា៖ “គួរ​ឱ្យ​ស្រលាញ់” “គាត់​មើល​ទៅនៅដដែល” និង “ស្នាមញញឹម​របស់​គាត់​មិន​បាន​ផ្លាស់​ប្តូរ​បន្តិច​សោះ” ជាដើម។

បច្ចុប្បន្ន​មានវ័យ ​៣២ ​ឆ្នាំ Byeon Woo Seok បាន​ចាប់​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ មុន​ពេល​ផ្លាស់​ប្ដូរមក​សម្ដែង។ លោកបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ tvN កាលពីឆ្នាំ ២០១៦ មានចំណងជើងថា “Dear My Friends” ហើយចាប់តាំងពីពេលនោះមកក៏បានបង្ហាញខ្លួននៅក្នុងភាពយន្តជាច្រើនរួមមាន “Office Watch”, “Flower Crew: Joseon Marriage Agency”, “Record of Youth”, “Moonshine” និង “Strong Girl Nam-soon” ។

ក្រៅ​ពីរឿងភាគ​ទូរទស្សន៍ តារា​ប្រុស​រូប​នេះ​ក៏បានទទួលភាពល្បីល្បាញខ្លាំងដែរតាមរយៈ​ភាពយន្តដុំដូចជា “20th Century Girl” និង “Soulmate”។ យ៉ាងណាមិញ ទម្រាំបានសម្ដែងជាតួឯកប្រុស និងទទួលបានការគាំទ្រដូច្នេះ ដំណើរជីវិតរបស់ Byeon WooSeok ក្នុងអាជីពជា សិល្បៈគឺមិនស្រួលឡើយ ដោយលោកចំណាយពេលអស់ជាច្រើនឆ្នាំក្នុងការដាក់ពាក្យសម្ដែង។ តារាប្រុសរូបនេះ បានទម្លាយខ្លួនធ្លាប់ត្រូវបានគេបដិសេធអស់ជាង ១០០ ដងទើបបានចូលសម្ដែងរឿង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *