តារាសម្ដែងប្រុស Byeon WooSeok កំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន ក្រោយលោកបង្ហាញមុខជាតួឯកប្រុសក្នុងរឿងភាគកូរ៉េ “Lovely Runner”។ ទើបបញ្ចេញបាន ៤ ភាគ ប៉ុន្ដែរឿងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រមិនថាក្នុងស្រុក ឬក្រៅស្រុក។



មែនទែនទៅ ទម្រាំបានសម្ដែងជាតួឯកប្រុស និងទទួលបានការគាំទ្រដូច្នេះ ដំណើរជីវិតរបស់តារាប្រុស Byeon WooSeok ក្នុងអាជីពជាអ្នកសិល្បៈគឺមិនស្រួលឡើយ ដោយលោកចំណាយពេលអស់ជាច្រើនឆ្នាំក្នុងការដាក់ពាក្យសម្ដែង។ ឆ្លៀតឱកាសបង្ហាញខ្លួនក្នុងកម្មវិធី “Jewel Box” តារាប្រុសរូបនេះ បានទម្លាយខ្លួនធ្លាប់ត្រូវបានគេបដិសេធអស់ជាង ១០០ ដងទើបបានចូលសម្ដែងរឿង។


លោកបានលើកឡើងថា៖ លោកចាប់ផ្ដើមអាជីពសិល្បៈរបស់ខ្លួនដំបូងជាតារាម៉ូឌែលកំលុងពេលមានអាយុជាង ២០ ឆ្នាំ។ ក្រោយមក លោកក៏សម្រេចចិត្ដចង់ក្លាយខ្លួនជាតារាសម្ដែង ដោយសារលោកត្រូវបានគេលើកទឹកចិត្ដ និងសមជាមួយការងារនេះ។
តារាប្រុស Byeon WooSeok បន្ដថា៖ ដំបូងគឺពិតជាមិនស្រួល លោកបានដាក់ពាក្យចូលសម្ដែងក្នុងរឿងជាច្រើន និងត្រូវគេបដិសេធច្រើនជាង ១០០ ដង។ លោកត្រូវគេបដិសេធជាហូរហែរ និងមិនត្រូវបានគេជ្រើសឡើយ ពោលគឺដាក់ពាក្យនៅកន្លែងណាក៏ត្រូវគេបដិសេធទាំងអស់។ ប៉ុន្ដែលោកមិនបោះបង់ចោលឡើយ និងបន្ដដាក់ពាក្យ រហូតទីបំផុតលោកក៏ត្រូវបានជ្រើសរើសឲ្យសម្ដែងក្នុងរឿងមួយចំនួន។
ក្រឡេកមកមើលរឿងភាគដែលតារាប្រុស Byeon WooSeok សម្ដែងជាលើកដំបូងគឺរឿង “Dear My Friend”។ លោកមានឱកាសសម្ដែងរឿងជាហូរហែរ និងចាប់ផ្ដើមត្រូវគេចាប់អារម្មណ៍បន្ទាប់ពីសម្ដែងរឿង “20th Century Girl”។ ប្រជាប្រិយភាពរបស់លោកបន្ដហក់ឡើងស្រឺតៗ ក្រោយសម្ដែងក្នុងរឿង “Lovely Runner”៕


























Account
Security
Favourite Content