ម្ចាស់មកុដ Miss Earth Cambodia 2019 ថោង ម៉ាឡា មិនច្បាស់រឿងវិលវិញ ទោះហ្វេនៗទទូចសុំ

មកទល់ពេលនេះហើយ កញ្ញា ថោង ម៉ាឡា Miss Earth Cambodia 2019 នៅតែមិនច្បាស់លាស់ពីគម្រោង Comeback មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងលើកឡើងយ៉ាងខ្លីថា ប្រសិនគ្មានការ update អ្វីល្អប្រសើរជាងនេះទេ នោះការ Comeback ត្រឡប់មកវិញក៏គ្មានន័យអ្វីដែរ។

ការលើកឡើងយ៉ាងដូច្នេះ ដោយសារ ម៉ាឡា មើលឃើញថា វិស័យ beauty pageant នាពេលបច្ចុប្បន្នមានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់ បើធៀបជាមួយឆ្នាំដែលនាងជាម្ចាស់មកុដ Miss Earth Cambodia 2019។ អ្វីដែលសំខាន់នោះ បេក្ខភាពស្រករក្រោយសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ និងមានការត្រៀមខ្លួនល្អ ថែមទាំងយល់ច្បាស់ពីការការប្រកួតទៀតផង ដូចនេះហើយនាងមិនទាន់អាចត្រឡប់មកប្រកួតវិញម្តងទៀតទាំងមិនទាន់ត្រៀមខ្លួនរួចរាល់នោះឡើយ។

ផ្តល់បទសម្ភាសន៍ក្នុងពិធិសម្ពោធកម្មវិធី Miss & Mister International 2024 ម៉ាឡា ថា សម្រាប់នាងគឺនៅតែស្រលាញ់វិស័យបវរកញ្ញាខ្លាំង និងមានគម្រោងត្រឡប់មកប្រកួតវិញម្តងទៀតនៅឆ្នាំណាមួយ ប៉ុន្តែមិនអាចកំណត់ថា ឆ្នាំណាឱ្យប្រាកដនោះទេ ព្រោះនាងត្រូវការពេលវេលាច្រើន​ពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងក្លាជាងអ្វីដែលនាងធ្លាប់មានពីមុនមក មុនសម្រេចចិត្តត្រឡប់មកប្រកួតប្រជែងម្តងទៀត។ 

បវរកញ្ញាជើងខ្លាំងរូបនេះ យល់ថា ការត្រឡប់មកប្រកួតជាថ្មី វាមានសម្ពាធខ្លាំងជាងអ្នកចូលប្រកួតថ្មីថ្មោងទៅទៀត ព្រោះយើងត្រូវប្រឈមមុខបញ្ហាជាច្រើន ដែល​​តម្រូវឱ្យយើងត្រូវមានផ្លូវចិត្តល្អ សម្រាប់ទទួលយកភាពអវិជ្ជមានទាំងអស់​។ ស្រីស្អាត ថោង ម៉ាឡា លើកឡើងថា «ការត្រឡប់មកវិញវាអាចជារសជាតិថ្មី តែបើយើងអស់មានអីស័ក្តិសមសម្រាប់ការត្រឡប់ទេ វាក៏អត់អាចទៅរួចដែរ»

ម៉ាឡា បានបង្ហើបឱ្យដឹងថា នាងមានកម្មវិធីបវរកញ្ញាមួយក្នុងចិត្តរួចរាល់ហើយ តែសុំមិនបញ្ជាក់ឱ្យដឹងពេលនេះឡើយ ទុកឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលពេលសម្រេចចិត្តដាក់ពាក្យប្រកួតកម្មវិធីនោះ។ បវរកញ្ញារូបស្រស់នេះ មិនទាន់អាចឱ្យដឹងពីការត្រៀមខ្លួននោះឡើយ ដោយសារការប្រកួតជាពេលបច្ចុប្បន្នទាមទារឱ្យបេក្ខភាពមានភាពរឹងមាំដោយខ្លួនឯង ហើយអ្វីដែលត្រូវត្រៀមវាមានច្រើនលើសពីអ្វីដែលនាងអាចរៀបរាប់បាន តែសំខាន់នោះគឺយើងត្រូវស្វែងយល់ពីកម្មវិធីដែលចង់ប្រកួតឱ្យបានច្បាស់លាស់ យល់ពីអ្វីដែលកម្មវិធីចង់បាន និងកតិកាប្រកួតផ្សេងៗទៀត។

Miss Earth Cambodia 2019 សង្ឃឹមថា ពុកម៉ែបងប្អូននឹងនៅតែគាំទ្ររូបនាងពេលដែលនាងត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀតក្នុងឆ្នាំណាមួយ ហើយនាងគ្មានអ្វីក្រៅពីពាក្យអរគុណទៅកាន់អ្នកគាំទ្រដែលនៅតែស្រលាញ់ ហើយទទូចសុំឱ្យនាងត្រឡប់មកវិញជារឿយៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន