ឧត្តម សុជាតា ត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ជាមួយភាពថ្មីប្លែកហ្វេនៗមិនធ្លាប់ឃើញ

តារាម៉ូដែលសម្បុរស្រអែមស្រស់ ឧត្តម សុជាតា បានវិលត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀតក្នុងឆ្នាំនេះជាមួយការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតប្រជែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៤។

បវរកញ្ញាវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានបំពាក់ឆៀងជា Miss Grand តំណាងខេត្តឧត្តរមានជ័យ រួចរាល់ហើយ កាលពីថ្ងៃ ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ ពិតមិនធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹម សុជាតា ត្រឡប់មកប្រកួតវិញដោយក្តី ជំនឿចិត្ត និងក្តីសង្ឃឹមថ្មី ថែមទាំងបង្ហើបប្រាប់ឱ្យហ្វេនៗដឹងថា នាងនឹងមានអ្វីកាន់តែពិសេសសម្រាប់ពុកម៉ែបងប្អូន និងបណ្តាអ្នកគាំទ្រឱ្យកាន់តែ Surprise ខ្លាំងជាងនេះទៅផង។

ចាប់តាំងពីត្រូវប្រកាសជាបេក្ខភាពផ្លូវការ Miss Grand Cambodia 2024 សុជាតា លេចវត្តមានគ្រប់កម្មវិធីដែលស្ថាប័ន Miss Grand Cambodia 2024 បានរៀបចំ ទាំងដំណើរទស្សនកិច្ច និងការហាត់សម សូម្បីកម្មវិធី «សង្ក្រាន្តកូនខ្មែរ» របស់អ្នកស្រី អ៊ឹម សុគន្ធា ក៏នាងបានចូលរួមប្រម៉ូតផ្សព្វផ្សាយផងដែរ ថែមទាំងឆ្លៀតឱកាសបញ្ចេញសមត្ថភាពច្រៀងរាំជាមួយបេក្ខភាពផ្លូវការផ្សេងទៀត។

គួររំឮកផងដែរថា នេះមិនមែនជាវេទិកាប្រកួតលើកដំបូងដែល ឧត្តម សុជាតា ចូលរួមប្រកួតទេ។ នាងធ្លាប់ជាអតីតម្ចាស់មកុដ Miss Asia Awards Cambodia 2019, ម្ចាស់ជយលាភីលេខ ២ កម្មវិធី​ Khmer Super Model 8, ជាប់តំណែង Top 10 ចុងក្រោយក្នុងការប្រកួត Miss Universe Cambodia 2019 និងចុងក្រោយបង្អស់ សុជាតា បានជាប់ជាបេក្ខភាព Top 7 ក្នុងកម្មវិធីធីតាឯកសង្ក្រាន្ដរដូវកាលទី២ ផងដែរ។

យោងតាមបទពិសោធន៍ប្រកួតកន្លងមក និងការ update ថ្មី គេជឿជាក់ថា កញ្ញា ឧត្តម សុជាតា ច្បាស់ជាមានអ្វីថ្មីប្លែកមក suprise ទស្សនិកជន និងហ្វេនៗដូចដែលបានបង្ហើបជាក់ជាមិនខាននោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក