កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីប្រគល់ពានរង្វាន់ Hanteo Music Awards លើកទី ៣១ បានប្រារព្ធឡើងនៅ Dongdaemun Design Plaza ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កម្មវិធីនេះផងដែរជាកម្មវិធីទទួលពានរង្វាន់ដោយទទួលស្គាល់នូវសិល្បករឆ្នើម និងតន្រ្តីដែលបានចេញផ្សាយពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ ដោយផ្អែកលើកំណត់ត្រាតារាង Hanteo។

ក្នុងនោះផងដែរ V សមាជិកក្រុម BTS បានស្ថិតនៅក្នុងចំណោមសិល្បករដែលឈ្នះពានរង្វាន់ធំ Bonsang ជាសិល្បករប្រចាំឆ្នាំ។ នៅក្នុងការប្រកាសអំពីសមិទ្ធផលរបស់តារាប្រុសរូបនេះ កម្មវិធី Hanteo Music Awards ក៏បានរំលេចនូវកំណត់ត្រាលក់អាល់ប៊ុមដោយបញ្ជាក់ថាលោកគឺជាសិល្បករដំបូងគេបង្អស់ដែលទទួលបាន 2 million first-time sales ហើយក៏ជាសិល្បករដែលបានទាក់ទាញអ្នកស្ដាប់ជុំវិញពិភពលោកជាមួយនឹងរសជាតិថ្មី និងសំឡេងដ៏គួរឱ្យចាប់អារម្មណ៍របស់លោកផងដែរ។ ពានរង្វាន់នេះផងដែរជាពានរង្វាន់ទី ២ របស់ V ប្រចាំឆ្នាំ បន្ទាប់ពីឈ្នះពានរង្វាន់ Seoul Music Awards លើកទី ៣៣ កាលពីខែមុន។

មិនត្រឹមប៉ុណ្ណេះ V ក៏បានឈ្នះពានរង្វាន់ Global Artist ចំនួន ២ បន្ថែមទៀតសម្រាប់ ២ ទ្វីបក្នុងចំណោម ៦ ទ្វីបគឺទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក។ ក្នុងខែកញ្ញា ឆ្នាំ២០២៣ V បានបង្ហាញខ្លួនជាមួយ EP ដំបូងរបស់លោក Layover បានបង្កើតប្រវត្តិសាស្រ្តក្លាយជាសិល្បករទោលដែលមានអាល់ប៊ុមទោលទី ១ ទទួលបានចំនួនលើសពី ២ លានកូពីនៅតារាង Hanteo និង Circle (Gaon) ។ ទន្ទឹមនឹងនេះ លោកក៏បានក្លាយជាតារាខេប៉ុបដំបូងគេក្នុងរយៈពេល ២៣ ឆ្នាំចាប់តាំងពីឆ្នាំ ២០០០ ដែលលក់បានជាង ២ លានកូពីទៀតផង។

លើសពីនេះ V ថែមទាំងបានក្លាយជាសិល្បករទោលដំបូងគេដែលឈរនៅលើតារាង Hanteo Chart ក្នុងប្រទេសចំនួនបីដូចជា សហរដ្ឋអាមេរិក ជប៉ុន និងចិន។ ក្រោយការប្រកាសសមិទ្ធផលដ៏ធំរបស់តារាចម្រៀងប្រុសរូបសង្ហាររូបនេះហើយធ្វើឱ្យអ្នកគាំទ្រសម្ដែងអារម្មណ៍រីករាយជាមួយនឹងភាពជោគជ៏យរបស់លោកក្នុងនាមជាសិល្បករទោលដែលត្រូវបានគេទទួលស្គាល់ និងកោរសរសើរផងដែរ ៕



























Account
Security
Favourite Content