ទម្លាយមូលហេតុ Taylor Swift មើលរំលងទីផ្សារកូរ៉េ និងថៃ ជ្រើសតែប្រទេសពីរក្នុងតំបន់អាស៊ីធ្វើការប្រគំតន្ដ្រីទេសចរណ៍

ការប្រគំតន្ដ្រីទេសចរណ៍របស់តារាស្រីល្បីអាមេរិក Taylor Swift គឺ The Eras Tour បានក្លាយជាការប្រគំតន្ដ្រីដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតមួយ ដោយមិនត្រឹមតែអនុញ្ញាតឲ្យអ្នកគាំទ្រសម្រេចក្ដីស្រមៃបានជួបនិមិត្ដរូបរបស់ខ្លួនឡើយ តែវាក៏ធ្វើឲ្យប្រទេសដែលជាម្ចាស់ផ្ទះទទួលបានផលចំណេញយ៉ាងច្រើនក្រាស់ក្រែល រួមមានការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមចូលក្នុងស្រុក។ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ី មានតែប្រទេស ២ ប៉ុណ្ណោះដែលទទួលបានសិទ្ធរៀបចំការប្រគំតន្ដ្រី The Eras Tour គឺប្រទេស ជប៉ុន និង សឹង្ហបុរី។

ជាមួយគ្នាដែល ប្រទេសដែលមានទីផ្សារធំចំនួន ២ ផ្នែកតន្ដ្រី និងសិល្បៈ រួមមានប្រទេសកូរ៉េខាងត្បូង និងថៃ សុទ្ធសឹងតែត្រូវបានតារាស្រី Taylor Swift ច្រានចោលមិនរាប់បញ្ចូលក្នុងទីកន្លែងដែលនាងនឹងធ្វើការប្រគំតន្ដ្រីទេសចរណ៍។ លោក Chung TaeYoung នាយកប្រតិបត្ដិរបស់    Hyundai Card Express ជាអ្នករៀបចំ និងបង្កើតកម្មវិធីការប្រគំតន្ដ្រីធំៗ ក្នុងស្រុក បានបង្ហាញពីការសោកស្ដាយដែល Taylor Swift មិនអាចមកប្រទេស កូរ៉េខាងត្បូងដើម្បីធ្វើការប្រគំតន្ដ្រីទេសចរណ៍។ ប្រទេសកូរ៉េខាងត្បូងមិនបានក្លាយជាទីកន្លែងចាប់អារម្មណ៍ក្នុងការប្រគំតន្ដ្រី The Eras Tour ឡើយ ដោយសារតែខ្វះខាតទីកន្លែងសម្រាប់ធ្វើការប្រគំតន្ដ្រី ពួកយើងមិនមានជម្រើសច្រើនសម្រាប់ឲ្យគេជ្រើសរើស។

លោកបានបន្ដថា៖ ការប្រគំតន្ដ្រី The Eras Tour ទាមទារនូវទីកន្លែងធំទូលាយដែលអាចផ្ទុកមនុស្សបានច្រើន និងអាចរៀបចំឆាកបានច្រើនបែបបទផងដែរ។ ឆាកត្រូវបានរៀបចំខុសៗគ្នា ទៅតាមបទចម្រៀងដែលត្រូវច្រៀង។ ការរៀបចំឆាកក៏ត្រូវមានការ ការច្នៃប្រតិដ្ឋខ្លាំង និងមើលទៅទាក់ទាញ។

ជាមួយគ្នាដែរ ក្រៅពីខ្វះទីតាំងរៀបចំ មូលហេតុមួយផ្សេងទៀតគឺ Taylor Swift ធ្លាប់បានមកប្រគំតន្ដ្រីនៅឯប្រទេសកូរ៉េខាងត្បូងម្ដងរួចមកហើយ ក្នុងឆ្នាំ ២០១១។ កាលនោះប្រជាជនកូរ៉េហាក់មិនសូវចាប់អារម្មណ៍​ និងស្រឡាញ់ចូលចិត្ដតារាស្រីរូបនេះ និងធ្វើឲ្យសំបុត្រលក់បានតែជាង ៤០០០ ស្របពេលដែលសំបុត្រដាក់លក់សរុបមានជាង ១៥០០០។ ប្រវត្ដិប្រគំតន្ដ្រីដែលមិនជោគជ័យដូចការរំពឹងទុក ក៏ជារឿងមួយដែលធ្វើឲ្យ  Taylor Swift មើលរំលងទីផ្សារប្រទេសកូរ៉េខាងត្បូងផងដែរ។

យោងតាមប្រភពព័ត៌មាន Bangkok Post បានឲ្យដឹងថា នាយករដ្ឋមន្ដ្រីថៃ Srettha Thavisin ក៏បានលើកឡើងពីមូលហេតុដែល ប្រទេសថៃមិនបានជ្រើសរើសចូលក្នុងបញ្ជីដើម្បីរៀបចំកម្មវិធីប្រគំតន្ដ្រីទេសចរណ៍របស់តារាស្រីល្បី Taylor Swift។  ចំពោះមូលហេតុគឺខាងប្រទេស សិង្ហបុរី ហ៊ានចាយប្រាក់និងផ្ដល់ប្រាក់ចន្លោះពី ២ ទៅ ៣ លានដុល្លារ​ក្នុងការប្រគំតន្ដ្រីម្ដងៗ ជាមួយលក្ខខណ្ឌ សិង្ហបុរី​ នឹងជាប្រទេសតែមួយគត់ក្នុងតំបន់ អាស៊ាន ដែលទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះសម្រាប់ The Eras Tour។ ការប្រគំតន្ដ្រីនៅប្រទេស សិង្ហបុរី មានរយៈពេលដល់ទៅ ៦ ថ្ងៃ ចាប់ពីថ្ងៃទី ២ ទី៣ ទី៤ និង ទី៧ ទី៨ ទី៩ ក្នុងខែ មីនា ឆ្នាំ ២០២៤ ខាងមុខ។ លោកបានបន្ថែមទៀតថា សម្រាប់លោកប្រាក់ប្រមាណជាង ១៣ លានដុល្លារគឺវាមានចំនួនតិចតួចប្រសិនបើអាចអញ្ជើញ  Taylor Swift មកកាន់ប្រទេស ថៃ បាន និងជួយដល់សេដ្ឋកិច្ចក្នុងស្រុក លោកពិតជាមានការសោកស្ដាយដែលមិនអាចអញ្ជើញ Taylor Swift មកធ្វើការប្រគំតន្ដ្រីទេសចរណ៍បាន។

គួរបញ្ជាក់ថា Taylor Swift ជាតារាចម្រៀងស្រីល្បីល្បាញ និងមានឥទ្ធិពលម្នាក់ក្នុងប្រវត្ដិសាស្ដ្រ។ យោងតាម Pollstar  ការប្រគំតន្ដ្រី The Eras Tour ក្នុងឆ្នាំ ២០២៣ អាចរកបានប្រាក់ពីការលក់សំបុត្រប្រមាណ ១,០៤ ពាន់លានដុល្លារអាមេរិក និងក្លាយជាការប្រគំតន្ដ្រីទេសចរណ៍រកបានចំណូលច្រើនបំផុតក្នុងប្រវត្ដិសាស្ដ្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ