នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ J-Hope សមាជិកក្រុមចម្រៀង BTS ត្រូវគេរាយការណ៍ថាបានចំណាយសាច់ប្រាក់សុទ្ធទិញ Penthouse បន្ថែមមួយទៀតនៅ Afer Hangang ដែលមានទីតាំងស្ថិតនៅសង្កាត់ Yongsan ទៅក្រុងសេអ៊ូល យោងតាមរបាយការណ៍ផ្ដាច់មុខពី Ten Asia ។

Penthouse នេះផងដែរក៏ត្រូវបានគេរាយការណ៍ថាមានទំហំសរុបចំនួន ២៧៣.៨៦ ម៉ែត្រការ៉េ ហើយយោងតាមឧស្សាហកម្មអចលនទ្រព្យបានឲ្យដឹងថា បន្ទប់នេះមានតម្លៃប្រហែល ១២ លានវ៉ុនប្រហែល ៨.៦ លានដុល្លារអាមេរិក។
Afer Hangang ត្រូវបានសាងសង់ជាអគារលំនៅដ្ឋានលំដាប់កំពូលសរុបមាន ២៦ យូនីត និងទំហំនៃយូនីតនីមួយៗគឺចាប់ពី ២០៥.៨៤ ដល់ ២៧៣.៨៦ ម៉ែត្រការ៉េនៅក្នុងតំបន់ផ្ដាច់មុខដែលលាតសន្ធឹងពីជាន់ទី ៥ ក្រោមដីដល់ជាន់ទី ១០ លើដី។ ការរចនាស្ថាបត្យកម្មនេះត្រូវធ្វើឡើងដោយស្ថាបត្យករដ៏ល្បីល្បាញគឺលោក សាស្រ្តាចារ្យ Yoo Hyun Joon នៃសាកលវិទ្យាល័យ Hongik។

អ្នកស្នាក់នៅ Penthouse ក្នុង Afer Hangang អាចរីករាយជាមួយនឹងទេសភាពទាំងស្រុងពីសួន Yongsan Park និងទន្លេហាន យ៉ាងត្រជាក់ភ្នែក។ មិនត្រឹមប៉ុណ្ណេះ អ្នករស់នៅលំនៅដ្ឋានលំដាប់កំពូលនេះក៏មានសិទ្ធិចូលប្រើសេវាកម្មឯកជន និងមុខងារសហគមន៍ជាន់ខ្ពស់រួមមានសេវាកម្មឡានវែង (limousine ) សេវាកម្មសម្អាតផ្ទះ និងសេវាកម្មពិសេសផ្សេងៗទៀត។
មានរបាយការណ៍ជាច្រើនបានរាយការណ៍កំពូលតារាសម្ដែងស្រីប្រុសល្បីៗដូចជា Gong Yoo, Kim Go Eun, Han Hyo Joo, Soo Ae, Ryu Deok Hwan និងកីឡាករបាល់ទាត់ Kim Kee Hee ក៏បានរស់នៅទីនោះដែរ។ ដូច្នោះហើយ J-Hope គឺអ្នកជិតខាងជាមួយពួកគេផងដែរ។

កន្លងមកកាលពីឆ្នាំ ២០១៦ J-Hope បានទិញអាផាតមិនប្រណីត ២ រួចមកហើយនៅ Trimage ដែលមានទីតាំងនៅតំបន់ Seongsu-dong សង្កាត់ Seongdong ទីក្រុងសេអ៊ូលជាសាច់ប្រាក់សុទ្ធ ដោយសរុបមានតម្លៃ ៣ ៧០០ លានវ៉ុនប្រហែល ២.៦៦ លានដុល្លារអាមេរិក។ សព្វថ្ងៃអាផាតមិននៅតែស្ថិតនៅក្រោមកម្មសិទ្ធិឈ្មោះលោកទាំងពីរដដែល។
គួរបញ្ជាក់ផងដែរ J-Hope សមាជិក BTS បានចូលបម្រើក្នុងជួរយោធាកាលពីខែមេសា ឆ្នាំ ២០២៣ ហើយបច្ចុប្បន្នលោកមានតួនាទីជាជំនួយការគ្រូបង្ហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺននៃកងពលធំថ្មើរជើងលេខ ៣៦។ បើមិនមានអ្វីប្រែប្រួលនោះទេ J-Hope នឹងវិលត្រលប់មកជួបអ្នកគាំទ្រវិញនៅថ្ងៃទី ១៧ ខែតុលា ឆាប់ៗខាងមុននេះ៕

























Account
Security
Favourite Content