Britney Spears រំឭករឿងមិនអាចបំភ្លេចបានកាលជួប Taylor Swift លើកដំបូង ២០ឆ្នាំមុន

តារាចម្រៀងប៉ុបរៀមច្បង Britney Spears បានរំឭកពីពេលវេលាដ៏គួរឱ្យរំភើបដែលខ្លួនបានជួបនឹង Taylor Swift ជាលើកដំបូងកាលពី ២០ឆ្នាំមុន។ នៅពេលនោះ Taylor Swift ដែលទើបតែអាយុ ១៣ ឆ្នាំបានចូលមកច្រៀង និងលេងហ្គីតាឱ្យនាងស្ដាប់នៅខាងក្រោយឆាក ខណៈពេលដែលនាងកំពុងធ្វើការប្រគំតន្ត្រីទេសចរណ៍ Oops!… I Did It Again Tour។

ក្នុងនោះ Britney Spears បានបង្ហោះរូបថតរួមគ្នាជាមួយ Taylor Swift ក្នុងឆ្នាំ ២០០៣ និង ២០០៨ ហើយបានសរសេរសារប្រាប់ពីរឿងរ៉ាវនៅពីក្រោយរូបថតនោះថា៖ ពេលកំពុងប្រគំតន្ត្រីទេសចរណ៍ Oops!… I Did It Again ក្រុមការងារម្នាក់ដែលជាមិត្តភ័ក្ដិរបស់នាងនៅពេលនោះបានគោះទ្វារខាងក្រោយឆាក ហើយប្រាប់ថា “មានក្មេងស្រីម្នាក់ឈ្មោះ Taylor ចង់មកច្រៀងឱ្យនាងស្តាប់” ហើយ Britney Spears បានអនុញ្ញាតឱ្យ Taylor Swift ចូលភ្លាមៗ។

“ពួកគេបានដើរចូលមក ហើយ​នាង​បាន​ច្រៀង​ចម្រៀង​យ៉ាង​ពីរោះ​ជាមួយ​នឹង​ហ្គីតា​របស់​នាង។ ខ្ញុំគ្រាន់តែគិតថា Wow នាងពិតជាមនុស្សអច្ឆរិយពិតមែន។ យើងថតរូបជាមួយគ្នា ហើយចាប់តាំងពីពេលនោះមក នាងបានក្លាយជាតារាស្រីដ៏ល្បីបំផុតម្នាក់នៅសម័យរបស់យើង។ ខ្ញុំ​គិត​ថា​គឺជារឿងអស្ចារ្យ​ណាស់​ដែលពេលនេះ​នាង​បានធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​កីឡដ្ឋាន ហើយ​ខ្ញុំ​ចូល​ចិត្ត​មើល​វីដេអូ​នាង​​ជាងមើល​ភាពយន្តទៀត​ឥឡូវ​នេះ។​ នាង​ស្អាត​ណាស់ ខ្ញុំ​លង់ស្រលាញ់នាងហើយ!”។

គួរបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់សម្រាប់ទាំង Britney Spears និង Taylor Swift ខណៈពេលដែល Britney Spears មានឱកាសប្រាប់រឿងផ្ទាល់ខ្លួនរបស់នាងតាមរយៈសៀវភៅ “The Woman in Me” ដែលអាចលក់ដាច់ជាង ១,១ លានច្បាប់ក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយ ហើយនៅតែបន្តលក់ដាច់រហូតដល់ចាប់ផ្តើមការបោះពុម្ពលើកទីបួន។ រីឯ Taylor Swift ក៏មមាញឹកជាមួយនឹងដំណើរប្រគំតន្ត្រីជាប្រវត្តិសាស្ត្ររបស់នាងគឺ “The Eras Tour” ដែលឥឡូវនេះបានត្រលប់មកសម្តែងនៅអាមេរិកខាងត្បូងរហូតដល់ចុងខែវិច្ឆិកា មុននឹងចាប់ផ្តើមនៅអឺរ៉ុប និងអាស៊ីក្នុងឆ្នាំ ២០២៤ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង