ណុប ដាណេ ដាក់មួយ Show នេះ បង្កប់អត្ថន័យជ្រៅដល់ក្រអៅបេះដូង បង្ហាញការដឹងគុណគ្រូ

កម្មវិធីប្រឡងលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ បានឈានដល់វគ្គ Live Show វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ កាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងនោះ គេឃើញបេក្ខជន និងក្រុមសម្តែងដ៏មានទេពកោសល្យជាច្រើនក្រុម បានឡើងសម្តែងបញ្ចេញសមត្ថភាពក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រនៅសប្តាហ៍ខាងមុខ។

ក្រឡេកមកមើល បេក្ខជន ណុប ដាណេ ឯណោះវិញ ក៏បានឡើងសម្តែងក្នុងវគ្គនេះដូចគ្នា ដោយម្ចាស់សម្អាងការ ណុប ដាណេ រូបនេះ បានលើកយកការសម្តែងចម្រៀងកាយវិការមួយ បង្ហាញពីការរលឹកដឹងគុណចំពោះលោកគ្រូអ្នកគ្រូ មកសម្តែងលើឆាកដ៏ធំឱ្យទស្សនិកជន និងគណៈកម្មការទស្សនាដោយផ្ទាល់។ 

រឹតតែធ្វើឱ្យការសម្តែងមួយនេះពិសេសអស្ចារ្យមិនធ្លាប់មាននោះ គឺបេក្ខជនរូបនេះ បានអញ្ញើញលោកគ្រូអ្នកគ្រូជាច្រើននាក់ដែលធ្លាប់បង្ហាត់បង្រៀនខ្លួនតាំងពីនៅបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សាកលវិទ្យាល័យ លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យជំនាញផ្នែកសិល្បៈ របាំ គ្រូបង្រៀនផាត់មុខ ការតុបតែង និងលោកគ្រូជំនាញផ្សេងៗទៀត ឡើង​មកអង្គុយលើឆាកកម្មវិធីប្រឡងលំដាប់ពិភពលោក រួចលោកស្រែកច្រៀងបង្ហើរសំនៀងដ៏ពីរោះគ្រលួចចិត្ត រលឹកដល់ការដឹងគុណូបការៈលោកគ្រូអ្នកគ្រូគ្រប់រូបដែលបានផ្តល់ចំណេះជំនាញ និងលះបង់កម្លាំងកាយចិត្តក្នុងការផ្ទេរចំណេះដល់សិស្សគ្រប់ៗរូប។

ការសម្តែងរបស់បេក្ខជនរូបនេះ ពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ដោយបានបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយបែបទៀតដែលយើងពុំធ្លាប់ឃើញពីមុនមក។

ណុប ដាណេ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីទស្សនិកជន តាមរយៈការសម្តែងដ៏ពិសេសនេះ។ គណៈកម្មការអ្នកចូលរួមទស្សនាផ្ទាល់ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនកុះករបានសម្តែងការស្ញើចសរសើរដល់ការសម្តែងនេះ ដែលជាការបង្ហាញពីគំរូ​ល្អសម្រាប់ក្មេងៗជំនាន់ឱ្យយកតម្រាប់តាម និងចេះគោរពដឹងគុណដល់គ្រូបាអាចារ្យ ដែលបានចង្អុលបង្ហាញផ្លូវយើងឱ្យដើរមកដល់ចំណុចសព្វថ្ងៃនេះ។

យ៉ាងណាមិញ បេក្ខជន ណុប ដាណេ លេខសម្គាល់ ៤ អាចជាប់ទៅវគ្គផ្ដាច់ព្រ័ត្របានឬយ៉ាងណានោះ គឺអាស្រ័យលើការបោះឆ្នោតគាំទ្រពីសំណាក់​ពុកម៉ែបងប្អូនទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង