ស្ងាត់ៗ Lisa ផ្ញើសារលើកទឹកចិត្តដល់អ្នកគាំទ្រកម្ពុជា និងផ្ដល់ជំនួយផ្ទាល់ខ្លួនទៅកាន់យុទ្ធនាការសប្បុរសធម៌

នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ យោងតាមផេកហ្វេសបុកផ្លូវការរបស់អង្គការ ប៉េ អេស អឺ  PSE – Pour un Sourire d’Enfant – Cambodia បានបង្ហោះសារមួយដែលមានខ្លឹមសារបញ្ជាក់ពីសមាជិកក្រុមចម្រៀងល្បី BLACKPINK គឺ Lisa បានផ្ញើសារជូនដល់អ្នកគាំទ្រកម្ពុជា និងផ្ដល់ជំនួយផ្ទាល់ខ្លួនទៅកាន់យុទ្ធនាការសប្បុរសធម៌ផងដែរ។ សម្រាប់ខ្លឹមសារនៃការផ្ញើសារជូនពរដល់អ្នកគាំទ្រកម្ពុជាមានដូចតទៅ៖

“ជម្រាបសួរអ្នកទាំងអស់គ្នា! នាងខ្ញុំ “លីសា” សមាជិកនៃក្រុម “𝑩𝑳𝑨𝑪𝑲 𝑷𝑰𝑵𝑲”

នាងខ្ញុំក៏សូមជម្រាបសួរទៅកាន់អ្នកគាំទ្រ និងមិត្តភ័ក្ដិទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសប្អូនៗ និងយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។

អ្វីៗគ្រប់យ៉ាងដែលជាផែនការ និងក្ដីស្រមៃរបស់អ្នក នាថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវចងចាំជានិច្ចថា៖ មិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។”

នាងខ្ញុំក៏ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជាច្រើន(វិជ្ជមាន និងអវិជ្ជមាន) រាប់មិនអស់អំឡុងពេលហ្វឹកហាត់ផ្ទាល់របស់ខ្ញុំ ប៉ុន្ដែនាងខ្ញុំតែងតែជម្នះរាល់ឧបសគ្គទាំងអស់នោះតាមរយៈការទទួលបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ភាពរឹងមាំ និងក្ដីសង្ឃឹមប្រកបដោយវិជ្ជមានក្នុងជីវិត។

នាងខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យគ្រប់កិច្ចការ។

លីសា”

បើតាមប្រភពដដែលបានឱ្យដឹងទៀតថា៖ “កាលពីសប្ដាហ៍មុន យើងខ្ញុំបានទទួលស្វាគមន៍ដំណើរមកដល់នៃក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីសរយៈពេលពេញមួយសប្ដាហ៍ក្នុងមណ្ឌលដោយផ្ទាល់។ ក្នុងចំណោមក្រុមការងារប្រទេសស្វីស ក្នុងនោះក៏មានវត្តមាន Chef Marco Brüschweiler ដែលជាឪពុករបស់កញ្ញា @lisa សិល្បៈការិនី និងជាតារាចម្រៀងកូរ៉េដ៏ល្បីល្បាញនៃក្រុម@Blackpink ដែលមហាជនគ្រប់គ្នាបានស្គាល់។ Chef Marco បានមកទស្សនាមណ្ឌលដោយផ្ទាល់ ចូលរួមចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយសិស្សមកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ និងដំណើរទស្សនកិច្ចទៅកាន់សហគមន៍របស់យើងផងដែរ។”

ជាមួយគ្នាដែរ កញ្ញា “លីសា” ក៏បានចែករំលែកនូវក្ដីស្រឡាញ់ទៅកាន់កូនៗទទួលអត្ថប្រយោជន៍ និងចូលរួមជាជំនួយផ្ទាល់ខ្លួនរបស់កញ្ញាមកកាន់យុទ្ធនាការសប្បុរសធម៌។ ពិសេស លើសនេះ “លីសា” ក៏បានចែករំលែកនូវសារលើកទឹកចិត្តមកកាន់សិស្សនិស្សិត និងអ្នកគាំទ្ររបស់កញ្ញាទាំងអស់ក្នុងប្រទេសកម្ពុជាផងដែរ៕  

ប្រភព៖ PSE – Pour un Sourire d’Enfant – Cambodia 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច