Brad Pitt និង Angelina Jolie នឹងទទួលបានប្រាក់ ៦០លានដុល្លារ បើសិនយល់ព្រមសម្ដែងជាមួយគ្នា

ផលិតករ Danny Rossner ហ៊ានចំណាយប្រាក់ជិត ៦០លានដុល្លារអាមេរិក ដើម្បីហៅ Brad Pitt និង Angelina Jolie មកចួលរួមសម្ដែងនៅក្នុងរឿងថ្មី ដោយមិនខ្វល់ពីបញ្ហាចម្រូងចម្រាសក្រោយលែងលះគ្នា។

ក្រោយពីត្រឡប់មកប្រើប្រាស់ជីវិតនៅលីវរៀងខ្លួនអស់ពេលជិត ៧ឆ្នាំ បញ្ហាប្ដឹងផ្ដល់រវាងភាគគីទាំងពីរនៅមិនទាន់បានដោះស្រាយចប់នៅឡើយទេ។ ដោយឡែក ថ្មីៗនេះ Danny Rossner បានអញ្ជើញអ្នកទាំងពីរឱ្យមកសម្ដែងជាតួអង្គឯករួមគ្នាក្នុងភាពយន្តថ្មី ដោយហ៊ានផ្ដល់តម្លៃខ្លួនមហាសាលដ៏តារាហូលីវូដទាំងពីរ។ ជាក់ស្ដែង ផលិតករល្បីឈ្មោះរូបនេះ ហ៊ានផ្ដល់ថ្លៃឈ្នូលរហូតដល់ ៣៧,៥ លានដុល្លារអាមេរិកដល់ Brad Pitt ស្របពេលដែល Angelina Jolie នឹងទទួលបាន ២២ លានដុល្លារអាមេរិក។

លោក Danny Rossner បាននិយាយប្រាប់ The Post ថា៖ “ឥឡូវនេះ​ ខ្ញុំគិតថា Brad Pitt អាចនឹងមានតម្លៃខ្លួនចន្លោះ ២០​ ទៅ ២៥លានដុល្លារអាមេរិកក្នុងមួយរឿង ឯ Angelina Jolie អាចនឹងមានតម្លៃខ្លួនប្រមាណ ១៥លានដុល្លារ។​ តម្លៃដែលយើងកំពុងតែត្រៀមស្នើទៅអ្នកទាំងពីរ គឺលើសពីតម្លៃខ្លួនរបស់ម្នាក់ៗប្រមាណ ៥០ភាគរយ”។

លោកមិនបានបញ្ជាក់មូលច្បាស់លាស់ ក្នុងការសម្រេចចិត្តហៅតារាប្រុសវ័យ ៦០ឆ្នាំ និងតួស្រីវ័យ ៤៩ឆ្នាំមករួមសម្ដែងនៅក្នុងភាពយន្ត ផ្អែកតាមសៀវភៅដែលមានចំណងជើងថា The Hotel Martinez នោះទេ។ តែ Danny ប្រើប្រាស់ពាក្យថាវត្តមានរបស់ “Brangelina” នឹងធ្វើឱ្យរឿងរបស់លោកជោគជ័យខ្លាំង ដល់ថ្នាក់គ្មានគូប្រជែងណាអាចយកឈ្នះបាន។

គួរបញ្ជាក់ពីទំនាក់ទំនងរំកាំរកូសរបស់អ្នកទាំងពីរផងដែរថា តារាជួរមុខទាំងពីរដួងបានជួបគ្នាកាលពីឆ្នាំ​ ២០០៤ ក្នុងគ្រាដែលពួកគេបានសម្ដែងនៅក្នុងរឿង Mr. & Mrs. Smith មុននឹងសម្រេចចិត្តរៀបការនៅ ១០ឆ្នាំក្រោយ។ តែនៅក្នុងឆ្នាំ ២០១៩ អ្នកទំាងពីរបានសម្រេចចិត្តបញ្ចប់ជីវិតគូ និងឈានដល់មានការប្ដឹងផ្ដល់គ្នា។ បច្ចុប្បន្ននេះ លោកស្រី Angelina Jolie កំពុងតែផ្ដោតសំខាន់ទៅលើកូនទាំង ៦​នាក់ និងការងារមនុស្សធម៌ ខណៈដែលលោក Brad Pitt បានជួបស្នេហ៍ថ្មីទៅហើយ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *