ពិធីចម្រើនព្រះជន្មរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផារី ព្រះមាតាព្រះនាង នរោត្តម ជេនណា បានប្រារព្ធធ្វើនៅក្នុងហាងអាហារលំដាប់មួយក្នុងក្រុងភ្នំពេញ ដោយមានវត្តមានសាច់សាលោហិត និងមនុស្សជិតស្និតចូលរួម។

កាលពីរាត្រីម្សិលមិញ ពោលគឺថ្ងៃ ១៣ ខែមករា ឆ្នាំ ២០២៦ គឺជាថ្ងៃចម្រើនព្រះជន្មាយុព្រះមាតាព្រះនាង នរោត្តម ជេនណា។ កម្មវិធីដ៏ពិសេសនេះត្រូវបានរៀបចំឡើងនៅក្នុងហាងអាហារលំដាប់មួយក្នុងក្រុងភ្នំពេញ ANU Restaurant ដោយមានវត្តមានយាងចូលរួមផ្ទាល់ពីសំណាក់សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ និងព្រះបុត្រារបស់ទ្រង់ព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្ស និងតារាសម្ដែងស្រីមុខស្រទន់ សិទ្ធី នីកា ភរិយារបស់ទ្រង់ ព្រមទាំងបុត្រីដ៏ស្រស់សោភាទាំងពីររបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផារី នោះគឺព្រះនាង នរោត្តម អេមម៉ា និងព្រះនាង ជេនណា។
ឱកាសនោះដែរ ក៏ឃើញមានវត្តមានតារាល្បីៗក្នុងស្រុកច្រើននាក់ដូចជាលោក ជី ដេវីត និងភរិយា អ្នកនាង ទេព បូព្រឹក្ស , អ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងអ្នកជំនួញ និងអ្នកមានមុខមាត់ក្នុងសង្គមដែលទ្រង់រាប់អានផងដែរ៕








រូបភាព ៖ Jenna Norodom























Account
Security
Favourite Content