ខ្លាំងមែន! Stray Kids ជាប់ចំណាត់ថ្នាក់កំពូលជាសិល្បករលក់អាល់ប៊ុមដាច់បំផុតក្នុងឆ្នាំ២០២៥ សរុបជាង ៧ លានច្បាប់

Stray Kids បានពង្រឹងឋានៈរបស់ពួកគេជាក្រុម K-pop ដ៏មានឥទ្ធិពលបំផុតមួយ ដោយបានគ្រងចំណាត់ថ្នាក់កំពូលលើតារាង Circle Chart ក្នុងឆ្នាំ ២០២៥ ជាមួយវិញ្ញាបនបត្រលក់អាល់ប៊ុមច្រើនជាងគេនៅឆ្នាំកន្លងទៅនេះ។

លទ្ធផលចុងឆ្នាំ ២០២៥ របស់ Circle Chart បង្ហាញថា Stray Kids បានឈរនៅកំពូលតារាងជាមួយនឹងវិញ្ញាបនបត្រសម្រាប់អាល់ប៊ុមចំនួនប្រាំពីរ ដែលជាសមិទ្ធផលខ្ពស់បំផុតក្នុងចំណោមសិល្បករដែលបានចេញផ្សាយស្នាដៃក្នុងឆ្នាំ ២០២៥។

ក្នុងនោះ ក្រុមចម្រៀងមានសមាជិក ៨ នាក់មួយនេះទទួលបានវិញ្ញាបនបត្រ Triple Million (លក់បាន ៣ លានបន្ទះ) សម្រាប់អាល់ប៊ុមខ្នាតពេញទីបួនរបស់ពួកគេ ‘KARMA’ ខណៈដែលអាល់ប៊ុម ‘NOEASY’, ‘合 (HOP)’ និង ‘DO IT’ សុទ្ធតែទទួលបានវិញ្ញាបនបត្រ Double Million (លក់បាន ២ លានបន្ទះ)។ លើសពីនេះអាល់ប៊ុម ‘Cle : LEVANTER’ ទទួលបានឋានៈ Double Platinum (លក់បាន ២ សែនបន្ទះ) ជាមួយនឹងការចេញផ្សាយពិសេស ‘KARMA (Nemo)’ និង ‘DO IT (PLVE)’ ដែលទាំងពីរសុទ្ធតែទទួលបានវិញ្ញាបនបត្រ Platinum (លក់ដាច់ ១ សែនបន្ទះ)។

ក្រៅពីវិញ្ញាបនបត្រទាំងនេះ Stray Kids ក៏ត្រូវបានដាក់ឈ្មោះជាសិល្បករដែលលក់ដាច់បំផុតនៅលើ Circle Chart ក្នុងឆ្នាំ ២០២៥ ផងដែរ ដោយអាចកត់ត្រាការលក់អាល់ប៊ុមចំនួន ៧.១ លានសម្រាប់រយៈពេលពេញមួយឆ្នាំ។

ក្នុងឆ្នាំ២០២៥ អាល់ប៊ុមរបស់ពួកគេ ‘KARMA’ ត្រូវបានចាត់ថ្នាក់ជាអាល់ប៊ុមលក់ដាច់បំផុត ពោលគឺលក់បានដល់ ៣.៤ លានច្បាប់ចម្លងទូទាំងពិភពលោក ដែលធ្វើឱ្យវាក្លាយជាអាល់ប៊ុម K-pop តែមួយគត់ដែលលើសពី ៣ លានច្បាប់ចម្លងនៅឆ្នាំនេះ។ នេះគឺជាលើកដំបូងដែល Stray Kids ទទួលបានចំណាត់ថ្នាក់លេខ ១ នៃអាល់ប៊ុមចុងឆ្នាំចាប់តាំងពីការចាប់ផ្ដើមចេញតារាងរបស់ Circle Chart ក្នុងឆ្នាំ ២០១០។

ក្នុងនាមជាតារាងតន្ត្រីដែលដំណើរការយូរបំផុត និងទទួលស្គាល់បំផុតរបស់កូរ៉េចាប់តាំងពីឆ្នាំ ២០១០ ចំណាត់ថ្នាក់ចុងឆ្នាំរបស់ Circle Chart គូសបញ្ជាក់ពីឥទ្ធិពលមិនអាចប្រៀបផ្ទឹមបានរបស់ Stray Kids ក្នុងឆ្នាំ ២០២៥ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីលំដាប់ប្រទេសជប៉ុន Crazy Journey ចុះថតទីតាំង វណ្ណដា ធ្លាប់ជួយឪពុកម្ដាយរកស៊ី មុនក្លាយជាតារា Hip Hop

ទូរទស្សន៍​ដ៏​ធំ​របស់​ជប៉ុន TBS បាន​ធ្វើ​ការ​ចាក់​ផ្សាយ​អំពី​តារា​ហ៊ីប​ហប​​កម្ពុជា​ វណ្ណដា ក្នុង​កម្មវិធី Crazy Journey ដោយ​បាន​ចុះ​ថត​ទីតាំង​ផ្ទាល់​ដែលតារាប្រុសរូបនោះ ​រស់​នៅ​ក៏​ដូច​ជា​កន្លែង​លោក​ធ្លាប់​ជួយ​ឪពុកម្ដាយ​រក​ស៊ី​កាល​

រឿង “ភ្លើង​ឆេះ​ក្លឹបក្រោមដី” ជាប់​ក្នុង​បញ្ជី​ពាន​រង្វាន់ Golden Petrel នៅមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២

បើ​ទោះ​ជា​រឿង "ភ្លើង​ឆេះ​ក្លឹបក្រោមដី" របស់​ផលិតកម្ម LD បញ្ចប់​ការ​ចាក់​បញ្ចាំង​តាំងពី​ឆ្នាំ​មុន​យ៉ាង​ណា​ក៏​ដោយ តែ​រឿង​ខ្មែរ​មួយ​នេះ បន្តមាន​កេរ្តិ៍ឈ្មោះ និង​ត្រូវ​បាន​អ្នក​ទស្សនា​កុន​សរសើរ​មិន​ដាច់​ពី​មាត់

មជ្ឈមណ្ឌលបុប្ផាណា បង្រៀនជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយឥតគិតថ្លៃ

ដំណឹង​ល្អ មជ្ឈមណ្ឌល​សោតទស្សន៍ បុប្ផាណា (ARPAA) បាន​ជម្រាប​ជូន​លើ​ផេក​ផ្លូវ​ការ​ស្ដី​អំពីការបើក​វគ្គ​បណ្ដុះបណ្ដាលលើ​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ឆ្នាំ​សិក្សា ២០២៦-២០២៧ ដោយ​ឥត​គិត​

ទីបំផុត Min Hee Jin ឈ្នះក្តីបានសម្រេច ខណៈ HYBE ត្រូវតុលាការបញ្ជាឱ្យបង់ប្រាក់សំណង ១៧.៧ លានដុល្លារ

នៅថ្ងៃទី ១២ ខែកុម្ភៈនេះ តុលាការកណ្តាលសេអ៊ូលបានសម្រេចក្តីឱ្យអតីតនាយកប្រតិបត្តិ ក្រុមហ៊ុន ADOR រូបនេះឈ្នះលើបណ្តឹងចំនួនពីរ ដែលត្រូវបានគេតាមដានយ៉ាងដិតដល់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង

ល្អហួស ត្រៀម ៧០ ឈុតសម្រាប់ការប្រកួត Miss Teen International 2026

ដឹង​តែ​កក្រើក​ហើយ លើក​នេះ​បវរ​កញ្ញា​កម្ពុជា ជូរី ល្អហួស ដែល​ត្រូវ​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត​លើ​ឆាក​អន្តរជាតិ Miss Teen International 2026 បង្ហើប​ថា​ខ្លួន​បាន​ត្រៀម​នាំ​យក​ឈុត​ទាំង​សម្រាប់​ការ​ប្រកួត​ និង​ឈុត

មិនបានទៅទាំងអស់គ្នាទេ! ក្រុម ZEROBASEONE នឹងបន្តដំណើរជាថ្មីជាមួយសមាជិកត្រឹម ៥នាក់

ទីភ្នាក់ងារគ្រប់គ្រង WakeOne បានប្រកាសនៅថ្ងៃទី១២ ខែកុម្ភៈនេះថា ក្រុមចម្រៀងបុរស ZEROBASEONE នឹងបន្តសកម្មភាពរបស់ក្រុមទៅមុខទៀត តែមានត្រឹមសមាជិក ៥រូបប៉ុណ្ណោះដែលបានរួមដំណើរនេះ។

ម្ដាយបង្កើត សាន់ឆាយ ចេញបកស្រាយពាក្យចចាមអារ៉ាមជម្លោះចែកមរតក ៣២ លានដុល្លារជាមួយកូនប្រសាប្រុស

ក្រុមគ្រួសាររបស់តារាសម្តែងតៃវ៉ាន់ដ៏ល្បីល្បាញ Barbie Hsu ឬតួ សាន់ឆាយ ក្នុងរឿង F4 បានចេញមុខបដិសេធជាសាធារណៈចំពោះសេចក្តីរាយការណ៍ដែលថាពួកគេកំពុងមានជម្លោះជាមួយស្វាមីរបស់តារាស្រីដែលបានទទួលមរណភាព

SM Entertainment គ្រោងរឹបអូសផ្ទះសមាជិក EXO-CBX ទាំងបីរូប ខណៈទាមទារប្រាក់ ១.៨ លានដុល្លារ

មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន SM Entertainment បានចាត់វិធានការបង្កកទ្រព្យសម្បត្តិរបស់សមាជិកក្រុម EXO រួមមាន Chen, Baekhyun និង Xiumin ដោយសារតែជម្លោះជុំវិញលក្ខខណ្ឌកិច្ចសន្យា និងការបែងចែកប្រាក់

វណ្ណដា សរសើររឿងខ្មែរកំពុងល្បី “សែន​ឆ្ងាយ​ក្បែរ​អ្នក​” ទាំង​គុណភាព ការសម្ដែង និងបច្ចេកទេស

រឿង​ខ្មែរ​ដែល​កំពុង​ល្បី "សែន​ឆ្ងាយ​ក្បែរ​អ្នក​” ទាក់ទាញ​ចិត្ត​អ្នក​ស្នេហា​វិស័យ​កុន​ឲ្យ​ជ្រួលច្របល់​តាំងពី​មិន​ទាន់​ចាក់​បញ្ចាំង​ជា​ផ្លូវការ ក្រោយ​មាន​ការ​អញ្ជើញ​បុគ្គល​សំខាន់ៗ និង​អ្នក​គាំទ្រ​ជាច្រើន ចូលទៅទស្សនា​ការ

រឿងកូរ៉េ ៥រឿង “ប្រែពីអាយដលមកជាសង្សារបណ្តូលចិត្ត” មើលទុកត្រៀមថ្ងៃ Valentine

រឿងភាគកូរ៉េបែប “ពីអ្នកគាំទ្រទៅជាគូស្នេហ៍” ប្រហែលជាប្រភេទរឿងដែលដក់ជាប់ក្នុងបេះដូងរបស់អ្នកគាំទ្រមិនតិចរូបទេ ដោយសារតែរឿងប្រភេទនេះបាននាំយកអារម្មណ៍រជើបរំជួលរបស់អ្នកគាំទ្រមកបង្ហាញ

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

Leave a Reply

Your email address will not be published. Required fields are marked *