ធ្លាប់ត្រូវគេចម្អកថារស់ដោយសារប្រពន្ធ តារាជើងចាស់ហុងកុង Bobby Au-Yeung ឆ្លើយតបខ្លីៗបែបនេះ

ចាប់តាំងពីតារាសម្ដែងប្រុសហុងកុង Bobby Au-Yeung បានរៀបអាពាហ៍ជាមួយភរិយារបស់លោក Fu Kit Han ក្នុងឆ្នាំ ១៩៩៦ រាប់មកដល់ពេលនេះមានរយៈពេល ២៨ ឆ្នាំហើយ ហើយអ្នកទាំងពីរបានអះអាងក្នុងរយៈពេលកន្លងមកថាពួកគេមិនដែលឈ្លោះគ្នាខ្លាំងនោះទេ។ ចំពោះអាថ៍កំបាំងក្នុងការរក្សាចំណងស្នេហ៍របស់អ្នកទាំងពីរគឺការចេះគោរពអធ្យាស្រ័យគ្នា ហើយលោកក៏ធ្លាប់បាននិយាយថាភរិយារបស់លោកមិនដែលដំឡើងសំឡេងដាក់លោកឡើយ។

យ៉ាងណាមិញមកដល់ថ្មីៗនេះតារាសម្ដែងប្រុសហុងកុង Bobby Au-Yeung ត្រូវបានគេចោទថាលោកគឺបុរសដែលរស់នៅសុខស្រួលដោយមានភរិយាជាអ្នកមាន។ នៅក្នុងការផ្ដល់បទសម្ភាសជាមួយសារព័ត៌មានហុងកុង តារាជើងចាស់វ័យ ៦៤ ឆ្នាំរូបនេះបានឱ្យដឹងថាភាគជោគជ័យ និងសមិទ្ធផលមួយផ្នែកធំរបស់លោកគឺបានមកការលើកទឹកចិត្តដោយផ្ទាល់ពីភរិយា។ លោកបានបន្ថែមការផ្លាស់ប្ដូរដ៏ធំដែលភរិយារបស់លោកបានផ្ដល់ឱ្យលោកគឺភាពឧស្សាហ៍ព្យាយាម។ អ្នកស្រី Fu Kit Han តែងតែដាស់រឿនលោកកុំឱ្យខ្ជិល និងត្រូវបង្ហាញទៅមនុស្សគ្រប់គ្នាថាលោកមិនមែនជាមនុស្សដែលរស់នៅពឹងពាក់លើប្រពន្ធនោះទេ។ ជាលទ្ធផលក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះ មនុស្សដែលធ្លាប់និយាយមិនល្អទាំងនោះក៏បានស្ងាត់មាត់មិនឮនិយាយអ្វីតទៅទៀតដែរ។

ការលើកឡើងនូវមតិមិនល្អទាំងនេះក៏ដោយសារតែភរិយារបស់តារាប្រុស Bobby Au-Yeung គឺជាចៅស្រីរបស់ស្ដេចល្បែងនៅម៉ាកាវ Fu Laorong ដោយទ្រព្យសម្បត្តិក្នុងគ្រួសាររបស់នាងត្រូវបានប៉ានប្រមាណថាមាន ៨ ពាន់លានដុល្លារហុងកុងប្រហែលជាង ១ ពាន់លានដុល្លារអាមេរិក។ ហេតុនេះទើបមានពាក្យចចាមអារ៉ាមជាច្រើនដែលធ្វើឱ្យតារាសម្ដែង Bobby Au-Yeung មិនសប្បាយចិត្តដោយសារលោកត្រូវបានគេចោទប្រកាន់រាល់ភាពជោគជ័យទាំងអស់គឺមានទាក់ទងនឹងការជួយជ្រោមជ្រែងពីគ្រួសារភរិយារបស់លោកជានិច្ច។

ជាក់ស្ដែងលោកធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងពាក្យសម្ដីទាំងអស់នេះរហូតដល់យូរទៅលោកក៏លែងខ្វល់ខ្វាយតែម្ដងដោយលោកគ្រាន់តែឆ្លើយតបថា៖ នៅពេលអ្នកមានលុយ មនុស្សទាំងនោះនឹងថាអ្នកជាមនុស្សអួត។ ប៉ុន្តែនៅពេលអ្នកមិនមានលុយ ច្បាស់ណាស់គេនឹងនិយាយថាអ្នកជាអ្នកក្រជាមិនខាន។ ដូច្នេះក្នុងវ័យប៉ុណ្ណេះ លោកលែងខ្វល់ពីអ្វីទៀតហើយ។

បកទៅឆ្នាំ ២០១៣ តារាសម្ដែងប្រុស Bobby Au-Yeung បានទទួលរងនូវជំងឺរលាកសួតធ្ងន់ធ្ងរហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ពីលោកបានដួលសន្លប់។ ពេលនោះហើយលោកបាននិយាយថាដោយសារបទពិសោធន៍ជីវិតជិតស្លាប់បានផ្លាស់ប្ដូរទស្សនៈនៃជីវិត និងដឹងថាអ្វីដែលសំខាន់បំផុតគឺការរក្សាតុល្យភាពនៃជីវិតឱ្យបានល្អបំផុត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក



Leave a Reply

Your email address will not be published.Required fields are marked *