ស៊ីន យូប៊ីន ដូរពណ៌សក់ថ្មី លើកសម្រស់ស្រស់ស្អាតប្លែកពីសព្វមួយដង

តារា​សម្ដែង​ស្រី​ដ៏​ល្បី ស៊ីន យូប៊ីន បាន​បង្ហាញ​ការ​ផ្លាស់ប្ដូរ​ថ្មី​របស់​ខ្លួន ដោយ​លេង​ស្ទីល៍​សក់​ពណ៌​ទង់ដែង។ កញ្ញា​ជា​តារា​មិន​សូវ​លេង​ពណ៌​សក់​ខ្លាំង​ឡើយ ដោយ​កន្លង​មក​សង្សារ​របស់ ខាត់ វ៉ៃហាំង លាប​តែ​ពណ៌​ស្រាល​ៗ ព្រោះ​ស័ក្ដិសម​នឹង​សម្រស់​បែប​ស្រគត់ស្រគំ។

តែ​មក​មើល​ពណ៌​សក់​ថ្មី​របស់ យូប៊ីន លើក​នេះ​ដ្បិត​ថា​ខ្លាំង​បន្តិច​មែន វា​សម​នឹង​ការ​តុបតែង​ខ្លួន​បែប​យុវវ័យ ពេល​ទៅ​ដើរលេង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​ពេល​ថ្មី​ៗ។ កំពុង​ស្ថិត​នៅ​កូរ៉េ​បែបនេះ អ្នក​គាំទ្រ​ក៏​លើក​ឡើង​ពី​ចម្ងល់​ដែរ​ថា តើ​កញ្ញា​កំពុង​មាន​កម្មវិធី​អ្វី​មួយ ឬ​យ៉ាង​ណា មាន​តែ​រង់ចាំ​មើល​បន្ត​ទៀត​ប៉ុណ្ណោះ។

ស៊ីន យូប៊ីន បាន​បង្ហាញ​សកម្មភាព​ខ្លះ​ៗ​នៅ​កូរ៉េ លើ​បណ្ដាញ​សង្គម Instagram របស់​នាង​កាលពី​ថ្ងៃ ២៣ ខែ​កក្កដា ឆ្នាំ ២០២៥ កន្លង​ទៅ។ សម្រាប់​រូបភាព​ថ្មី​ជាច្រើន​សន្លឹក​របស់​តារា​ស្រី​វ័យ ២៩​ឆ្នាំ​រូបនេះ ត្រូវ​អ្នក​គាំទ្រ​សរសើរ​ថា​ស្អាត មើល​ទៅ​ដូច​នារី​ប៉ែក​អឺរ៉ុប។

ក្នុង​ដំណើរ​ទៅ​កាន់​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​លើក​នេះ មាន​ប្អូន​ស្រី​សំណព្វចិត្ត ស៊ីន ជេននី ទៅជាមួយ​មិន​ខុស​ពី​សកម្មភាព​ចេញ​ទៅ​ក្រៅ​ប្រទេស​រាល់​ដង​ឡើយ។

អ្នក​គាំទ្រ​ក៏​បាន​បញ្ចេញ​មតិ​លេងសើច​ថា យូប៊ីន មើល​មួយ​ភ្លែត​ស្រដៀង​ទៅ​នឹង Rosé របស់​ក្រុម Blackpink ដោយសារ​តែ​ពណ៌​សក់​ទង់ដែង​នេះ។ ក្នុង​រូបភាព​បាន​ប្រទះ​ឃើញ យូប៊ីន បង្ហាញ​ពី​ប្រេន Dior ជាច្រើន រហូត​មាន​ការ​សង្ស័យ​ថា​នាង​អាច​នឹង​ថត​ប្រម៉ូត​ឲ្យ​ប្រេន​មួយ​នោះ​ហើយ៕

រូបភាព៖ Instagram yubinshin official



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *