ក្នុងនាមជា BA របស់ប្រេនល្បីលំដាប់ពិភពលោក Saint Laurent ឬ YSL តាំងពីឆ្នាំ ២០២០ មក Rosé សមាជិកក្រុម BLACKPINK តែងតែបង្ហាញស្ទីលប្លែកស្រស់ស្អាតជារៀងរាល់ឆ្នាំរាល់ពេលចូលរួមកម្មវធី Paris Fashion Week។ សម្រាប់ឆ្នាំថ្មី ២០២៤ Rosé កាន់តែបង្ហាញភាពទាក់ទាញរបស់ខ្លួនជាមួយស្ទីលថ្មីប្លែកកំពុងពេញនិយម។



កម្មវិធី Paris Fashion Week របស់ YSL ឬ Saint Laurent បានធ្វើឡើងនៅរាត្រីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៤។ អ្វីដែលធ្វើឲ្យមហាជនមានចំណាប់អារម្មណ៍ខ្លាំងនោះគឺ Rosé បានបង្ហាញខ្លួនជាមួយស្ទីលសម្លៀកបំពាក់កំពុងពេញនិយមគឺ រ៉ូបក្រៅស្ដើងមើលឆ្លុះឃើញឈុតខោអាវក្នុង។ ជាមួយរាងតូច ខ្ពស់ស្រឡូនរបស់ Rosé ធ្វើឲ្យនាងដើរចេញមកមានភាពលេចធ្លោ និងស្រស់ស្អាតខ្លាំង។ នាងក៏បានក្លាយជាប្រធានបទត្រូវបានគេលើកឡើងយកមកពិភាក្សាពាសពេញបណ្ដាញសង្គមផងដែរ។






សម្រាប់រ៉ូបពណ៌ត្នោតដែល Rosé បានស្លៀកគឺត្រូវបានរាយការណ៍ថា ជា Collection ថ្មីរបស់ YSL សម្រាប់រដូវត្រជាក់។ ឈុតនេះ ត្រូវបានមហាជនជាច្រើនលើកឡើងថា ពិតជាសមឥតខ្ចោះជាមួយ Rosé។ កន្លងមក តារាស្រីកូរ៉េខាងត្បូងដែលហ៊ានស្លៀកស្ទីលបែបនេះរួមមានដូចជា Lee Hyori ក្នុងកម្មវិធី Fashion កាលពីឆ្នាំ ២០២៣ តារាស្រី Moon Ga Young ក្នុងកម្មវិធី Milan Fashion Week របស់ប្រេន Dolce & Gabbana និងសមាជិកក្រុម LE SSERAFIM ក្នុងបទចម្រៀង។




ក្រៅពីឈុតរ៉ូបពណ៌ត្នោតបញ្ចេញសាច់នេះ Rosé ក៏បានធ្វើឲ្យមហាជនជាច្រើនចំហរមាត់ជាមួយឈុតសម្រាប់អាហារពេលល្ងាច ក្រោយចប់កម្មវិធីបង្ហាញម៉ូដរបស់ YSL ដោយ Rosé បានស្លៀកឈុតអាវធំ ជាមួយខោ ពណ៌ខ្មៅ រូបនាងមើលទៅជះរាងឡូយ និងមានភាពទាក់ទាញខ្លាំងសឹងមិនគួរឲ្យជឿ៕



























Account
Security
Favourite Content