មកដឹងរឿងរ៉ាវជោគជ័យគួរឱ្យស្ងើចសរសើររបស់ Jisoo ខណៈឈានចូលវ័យ ៣០ឆ្នាំដើមខែនេះ

សមាជិកកូនបងក្នុងក្រុម BLACKPINK គឺ Jisoo បានឈានចូលវ័យ ៣០ ឆ្នាំហើយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ជាមួយនឹងជោគជ័យគួរជាទីពេញចិត្ត ក្រោយការខិតខំតស៊ូលើវិថីសិល្បៈរយៈពេលជាច្រើនឆ្នាំ។

កើតនៅទីក្រុងសេអ៊ូល នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៩៥ Jisoo មានក្តីស្រមៃចង់ក្លាយជាអ្នកសិល្បៈតាំងពីកុមារភាព។ ដំណើរលើវិថីសិល្បៈរបស់នាងបានចាប់ផ្ដើមពិតប្រាកដនៅឆ្នាំ២០១១ នៅពេលដែលនាងបានជាប់ Audition និងក្លាយជាអ្នកហ្វឹកហាត់ក្នុងក្រុមហ៊ុន YG Entertainment។ មុនបង្ហាញមុខផ្លូវការក្នុងក្រុម BLACKPINK នាងបានចេញមុខថតពាណិជ្ជកម្មមួយចំនួន និងជាតារាសម្ដែងរាយរងក្នុងរឿងភាគ “The Producer” កាលពីឆ្នាំ២០២១៥ រួមជាមួយសិស្សច្បង Sandara Park ពីក្រុម 2NE1។

ក្រោយឆ្លងកាត់ការហ្វឹកហាត់ស្វិតស្វាញរយៈពេល ៥ឆ្នាំពេញ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ Jisoo បានបង្ហាញខ្លួនជាសមាជិកក្រុម BLACKPINK រួមជាមួយនឹង JENNIE, ROSÉ និង LISA ជាមួយអាល់ប៊ុមដំបូងមានចំណងជើងថា Square One ហើយក៏ចាប់ផ្ដើមទទួលបានប្រជាប្រិយភាព និងភាពជោគជ័យយ៉ាងខ្លាំងជាអន្តរជាតិ។

ក្នុងឆ្នាំ២០២២ Jisoo បានចូលសម្ដែងជាតួឯកដំបូងក្នុងរឿងភាគមនោសញ្ចេតនា “Snowdrop” មុនពេលចេញអាល់ប៊ុមទោលដំបូងមានចំណងជើងថា “ME” ក្នុងខែមីនា ឆ្នាំ ២០២៣ ព្រមទាំងបានបំបែកកំណត់ត្រាជាតារាស្រីទោលខេប៉ុបដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចលក់អាល់ប៊ុមបានលើសពីមួយលានបន្ទះក្នុងសប្តាហ៍ដំបូង។

បច្ចុប្បន្ន Jisoo បានបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ BLISSOO ដើម្បីគ្រប់គ្រងការងារទោលរបស់ខ្លួន និងនៅតែរក្សាឈ្មោះជាសមាជិករបស់ BLACKPINK ដោយផ្តោតជាសំខាន់លើការងារសម្តែង។ ខែកុម្ភៈខាងមុខនេះ នាងនឹងបញ្ចេញស្នាដៃភាពយន្តភាគ Zombie មានចំណងជើងថា Newtopia ព្រមទាំងស្នាដៃសម្ដែងមួយចំនួនទៀតជាបន្តបន្ទាប់។ សម្រាប់តួនាទីក្នុងឧស្សាហកម្មម៉ូដ Jisoo ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្ត្រី​មាន​ឥទ្ធិពល​ខ្លាំងមួយរូប ខណៈត្រូវបានតែងតាំងជាទូតផ្សព្វផ្សាយសកលសម្រាប់ម៉ាកប្រណីត Dior, Cartier និងម៉ាកល្បីៗមួយចំនួនទៀត។

មិនត្រឹមតែជាតារាស្រីដែលមានសំឡេងពីរោះ រូបសម្រស់ស្រស់ស្អាត និងពោរពេញដោយទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែ Jisoo ក៏មានអត្តចរិតរួសរាយ យកចិត្តទុកដាក់អ្នកដទៃ និងចូលចិត្តបង្កើតស្នាមញញឹម​ឱ្យអ្នកជុំវិញខ្លួនជានិច្ច ដែលនេះហើយជាមូលហេតុធ្វើឱ្យនាងក្លាយជាសំណព្វចិត្តរបស់មិត្តរួមក្រុម និង BLINKs ដែលជាអ្នកគាំទ្រជុំវិញពិភពលោក។ នៅថ្ងៃខួបកំណើតរបស់ខ្លួនកាលពីឆ្នាំ២០២៣ Jisoo បានបង្កើតឆានែលយូធូបផ្ទាល់ខ្លួន ដោយនិយាយថាចំណូលទាំងអស់ដែលរកបានពីឆានែលនោះ គឺនាងបរិច្ចាគឱ្យអង្គការសប្បុរសធម៌ទាំងអស់។ តាមការសន្យា នៅឆ្នាំ២០២៤ Jisoo បានបរិច្ចាគប្រាក់ចំណូលទាំងអស់ពី YouTube របស់នាងជួយដល់អង្គការ Save The Children ជាអង្គការក្រៅរដ្ឋាភិបាលដែលយកចិត្តទុកដាក់ និងជួយដល់សិទ្ធិកុមារអន្តរជាតិ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *