បណ្ដាអ្នកគាំទ្រដែលទន្ទឹងរង់ចាំបទថ្មីពី វណ្ណដា ឥឡូវសមតាមបំណងហើយ ដោយយប់មិញកំពូលតារារ៉េបរូបនេះ បានទម្លាក់ « J+O Zero III» ចេញជាផ្លូវការហើយ ថែមទទួលបានការសរសើរទាំងស្ទីល៍ថ្មី និងអត្ថន័យចាក់ដោតចិត្តអ្នកស្ដាប់។

បទចម្រៀង J+O Zero III មានអ្នកចូលស្ដាប់ភ្លូកទឹកភ្លូកដីថែមទាំងមានការចុចស៊ែរព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសបុក ទោះទម្លាក់មិនទាន់បាន ២៤ ម៉ោងស្រួលបួលផង។ បទចម្រៀងមួយនេះត្រូវបានរៀបរាប់ពីជីវិត ៧ ឆ្នាំនៅក្នុងហ្គេមដែលជាចំណុចចាប់ផ្ដើមរបស់ វណ្ណដា នៅក្នុងវិស័យចម្រៀងហ៊ីបហប ព្រមជាមួយចក្ខុវិស័យនៅក្នុងការបង្កើតចម្រៀងរបស់តារារ៉េបល្បីឈ្មោះរូបនេះតាំងពីចំណុចសូន្យមកទល់ពេលនេះដូចឃ្លាដែលលើកឡើងថា Start from សូន្យ now I am here ខណៈឃ្លាបន្ទាប់នៅក្នុងបទខាងលើលើកឡើងថា អ្នកខ្លះធ្វើបទចម្រៀងព្រោះចង់សប្បាយមួយគ្រាៗ។
មិនតែប៉ុណ្ណោះនៅមានឃ្លាចាក់ដោតជាច្រើនទៀតដែលអង្រួនបេះដូងអ្នកស្ដាប់ឱ្យត្រឡប់ទៅស្ដាប់ម្ដងហើយម្ដងទៀត រហូតដល់ម៉ោងនេះចំនួនអ្នកចុចចូលស្ដាប់បានឡើងដល់ទៅជិត ៣ លានដងនៅក្នុងFb រីឯក្នុងយូធូបមានអ្នកចុចចូលស្ដាប់ជិតកន្លះលាននាក់។
គួរឱ្យដឹងដែរថា បទថ្មីដែលទម្លាក់ចំថ្ងៃកំណើតរបស់តារាចម្រៀងរ៉េប វណ្ណដា បានធ្វើឱ្យអ្នកគាំទ្ររបស់លោកពេញចិត្តស្ដូកទាំងអត្ថន័យចម្រៀង ទាំងស្ទីល៍នៅក្នុងបទចម្រៀង៕
រូបភាព៖ Vann Da























Account
Security
Favourite Content