ចេះរកនឹកឃើញ! ប្រជុំឈុតក្រៅឆាកជិះសេះក្លែងក្លាយរបស់រឿងភាគចិន ឃើញហើយ​ទប់សំណើចមិនបាន

រឿងភាគប្រភេទបុរាណរបស់ប្រទេសចិននៅតែបន្ដផលិតឡើងជាបន្ដបន្ទាប់ ខណៈក្នុងរឿងនីមួយៗ សុទ្ធសឹងតែមានឈុតឆាកជិះសេះស្ទើរទាំងអស់។ ប៉ុន្ដែអ្នកដឹកនាំរបស់រឿងភាគចិនគឺចូលចិត្តឱ្យតួសម្ដែងជិះសេះក្លែងក្លាយ ដោយសារតែទី ១ មិនសូវចំណាយប្រាក់ច្រើនក្នុងការយកសេះមែនទែនមកជិះ មួយវិញទៀតក៏ដើម្បីសុវត្ថិភាពរបស់តួសម្ដែងផងដែរ។ ជាពិសេសដើម្បីកាត់បន្ថយការប្រើប្រាស់សត្វមានជីវិតយកមកថត ព្រោះកន្លងមកធ្លាប់មានសេះងាប់ហើយមូលហេតុគឺហត់និងបាក់កម្លាំងពេក។

ទន្ទឹមនឹងនេះ អ្នកដឹកនាំរឿងនីមួយៗ តែងប្រើវិធីផ្សេងៗ គ្នាក្នុងការថតវគ្គជិះសេះ។ ជាក់ស្ដែងក្នុងរឿងភាគ  “Handsome Siblings” តួឯកប្រុសលោក Hu YiTian គឺឡើងឈរជាន់លើក្ដារ និងធ្វើកាយវិការដូចជាកំពុងជិះសេះ ស្របពេលក្រុមការងារជួយយកស្លឹកឈើមកបក់រវិចៗ នៅជុំវិញដើម្បីឱ្យមើលទៅដូចពិតៗ។

ចំណែកឯរឿងរបស់តារាសម្ដែងប្រុសល្បី Ren Jia Lun និង Zhu JingYu វិញគឺជិះសេះក្លែងក្លាយដែលដោតភ្លើងហើយមានចលនា។ សម្រាប់រឿងរបស់តារាសម្ដែងប្រុស Wallace Chung គឺជិះករបស់ក្រុមការងារតែម្ដង ហើយសម្ដែងធ្វើដូចជាជិះសេះ។ ខណៈរឿងមួយចំនួនទៀតគឺអង្គុយលើក្ដារ កៅអី ឬរទេះរុញផ្សេងៗ ដើម្បីថត។ ពិតណាស់បើមើលសកម្មភាពពេលកំពុងថតវិញពិតជាគួរឱ្យអស់សំណើចមែនទែន ហើយក៏នឹកសរសើរដល់អ្នកដឹកនាំដែលពូកែរកនឹកវិធីទាំងអស់នេះយកមកប្រើប្រាស់ដើម្បីថតវគ្គជិះសេះ។

យ៉ាងណាមិញ បើទោះជាមានហេតុផលជាច្រើនក្នុងការប្រើរបស់ផ្សេងៗមកជំនួសសត្វសេះ ប៉ុន្ដែឈុតឆាកដែលជិះសេះក្លែងក្លាយទាំងនោះនៅតែក្លាយជាប្រធានបទជជែកវែកញែកសម្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជន ព្រោះថារឿងចេញមកឆ្គងខ្លាំងមើលហើយទើសចិត្តតែម្ដង មិនតែប៉ុណ្ណោះវាក៏ធ្វើឱ្យគុណភាពរឿងថយចុះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ