មនុស្សស្រីកាន់តែមានទំនុកចិត្ត បើដឹងរឿង ៥ យ៉ាងនេះ

ចង់​មាន​ជីវិត​រីករាយ ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មាន​ទំនុក​ចិត្ត និង​ទាក់ទាញ ចូរ​នឹក​ដល់ ៥ ចំណុច​ខាងក្រោម។ នារី​ដែល​ចង់​បាន​ស្នេហា រស់នៅ​ប្រកបដោយ​សុភមង្គល ឬ​ឯករាជ្យ ទំនុក​ចិត្ត និង​ទាក់ទាញ​ក្នុង​ក្រសែភ្នែក​អ្នក​ដទៃ នាង​ត្រូវ​តែ​ស្រលាញ់​ខ្លួនឯង ដើម្បី​ខ្លួនឯង និង​កែ​លម្អ​ខ្លួនឯង​ជានិច្ច។

១. បើ​អ្នក​មិន​ស្អាត យ៉ាងហោចណាស់​ត្រូវ​មាន​ទំនុក​ចិត្ត

ធម្មជាតិ​មិន​ផ្ដល់​ឲ្យ​នរណា​ម្នាក់​នូវ​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ អ្នក​ប្រហែល​ជា​មិន​មាន​សំណាង​គ្រប់គ្រាន់​ដែល​មាន​មុខស្អាត និង​រាង​សិចស៊ី​ដូច​មនុស្ស​ស្រី​ផ្សេង​ទៀត​ទេ ប៉ុន្តែ​ត្រូវ​ចាំ​ថា ភាព​ស្រស់​ស្អាត គឺជា​អ្វី​មួយ​ដែល​អាច​ដំណើរការ​បាន ប៉ុន្តែ​មិនមែន​ជា​បុគ្គលិកលក្ខណៈ​នោះ​ទេ។ ដូច្នេះចូរ​រៀបចំ​ខ្លួន​អ្នក ឲ្យមានចិត្ត​ដ៏​ស្រស់​ស្អាត ដើម្បី​បំភ្លឺ​ផ្លូវ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត។ ដាច់ខាត​កុំ​បោះបង់​ខ្លួនឯង​ជាមួយ​នឹង​គំនិត “ខ្ញុំ​អាក្រក់” សុទិដ្ឋិនិយម​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពី​ក្រោយ​ពាក្យ “ប៉ុន្តែ” តែងតែ​គិត​ថា “ខ្ញុំ​អាក្រក់​ប៉ុន្តែ​ខ្ញុំ​ឆ្លាត / មាន​សុខភាព​ល្អ / ស្មោះត្រង់”។ កុំភ្លេច​ថែ​ខ្លួន​ដោយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ល្អ និង​ទម្លាប់​រស់នៅ ដើម្បី​ការពារ​សុខភាព​របស់​អ្នក។

២. កុំ​យក​ការ​រៀប​ការ មាន​កូនជាគម្រោង​ធំក្នុងជីវិត

«ខ្ញុំ​នឹង​រៀបការ​នៅ​អាយុ ២៥ ឆ្នាំ មាន​កូន​ដំបូង​របស់​អាយុ ២៦ ឆ្នាំ និង​កូន​ទី​ពីរ​នៅ​អាយុ ២៨ ឆ្នាំ»។ អ្នក​រស់នៅ​តែ​មួយ​ដង​គត់​ក្នុង​ពិភពលោក សូម​ឲ្យ​ធ្វើអ្វី​ៗ​កើត​ឡើង​ចេញពីក្នុងចិត្ត ហើយ​រីករាយ​នឹង​សុភមង្គល​ដែល​អ្នក​សម​នឹង​ទទួល​បាន។ កុំបង្ខំ​ខ្លួន​ឯង​ឲ្យ​រៀបការ​ជាមួយ​អ្នក​ណា​ តាម​ថ្ងៃ​កំណត់។ តែគួររៀបការ​ហើយ​មាន​កូន​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ត្រៀម​ខ្លួន​រួច​ហើយ មិន​មែន​មក​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ណា​ឡើយ។

៣. ពេល​ងប់ងុល​នឹង​ការ​សម្រេច​ក្ដី​ស្រមៃ

នារី​ដែល​គួរ​ឲ្យ​ទាក់​ទាញ​មិន​មែន​មាន​មុខ​ស្អាត រាង​ស្លីម សុភាព ឬ​បុគ្គលិក​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ។ ទាំង​នោះ​គឺ​គ្រាន់​តែ​ជា “ចំណុច​បូក​បន្ថែម​” ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​ចំណាប់​អារម្មណ៍​ល្អ​ក្នុង​ក្រសែ​ភ្នែក​មួយ​ភ្លែត​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទាក់​ទាញ​ក្នុង​ក្រសែ​ភ្នែក​បុរស ​គឺ​ភាព​ឯករាជ្យ ភាព​ឆ្លាត​វៃ និង​ចិត្ត​របស់​អ្នក។ ប្រសិនបើ​អ្នក​រស់នៅ​លើ​សេដ្ឋកិច្ច​គ្រួសារ ធ្វើ​តាម​ការ​សម្រេចចិត្ត​របស់​គាត់ ដោយ​មិន​មាន​ការ​យល់​ឃើញ​ខ្លះ​ៗ នោះ​អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ស្រី​ដែល​គួរ​ឲ្យ​ធុញ។

៤. កុំ​ស្ទាក់ស្ទើរ​ដើរ​ចេញ

មាន​មនុស្ស​ខ្លះ​ដូច​ខ្ទឹមបារាំង កាន់តែ​ព្យាយាម​បក​សម្បក​ក្រៅ រឹតតែ​ត្រូវ​រងទុក្ខ​។ កុំ​ចាប់​ចិត្ត​អ្នក​ដទៃ​ខ្លាំង ទោះ​បី​គេ​ធ្វើ​បាបហើយ ក៏នៅតែក្រាញននៀល ត្រូវ​ចេះ​ទុក​ពេល​ឲ្យ​ខ្លួនឯង និង​សម្រេច​ចិត្ត​កាត់​ផ្ដាច់​ភ្លាម​ៗ ដើម្បី​ផ្ដល់​ផ្លូវ​ចេញ​ទៅ​រក​សុភមង្គល​ថ្មី។

៥. កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង

មនុស្ស​គ្រប់រូប​មាន​ការ​ចាប់ផ្ដើម របៀប​គិត និង​​ការ​ប្រព្រឹត្ត​ខុសគ្នា។ កុំ​រវល់​មើល​រូបភាព​អ្នកដទៃ សរសើរ និង​ច្រណែន​ភាព​ជោគជ័យ និង​សុភមង្គល​គេ។ អ្វី​ដែល​អ្នក​គួរ​ផ្ដោត​លើ​គឺ​ការ​ធ្វើ​ការ​ជាមួយ​នឹង​ចំណង់​ចំណូល​ចិត្ត និង​មហិច្ឆតា​របស់​អ្នក​ផ្ទាល់ ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​មិន​តិច​ជាង​ពួក​គេ។ តម្លៃ​របស់​អ្នក​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន