មកមើលឈុតស្អាតៗ និងប្រណីតពីបណ្ដាអ្នកចូលរួមសម្ពោធការិយាល័យសមាគមសិល្បករខ្មែរ

កាល​ពី​ថ្ងៃ​​២៦​ កុម្ភៈ សមាគម​សិល្បករ​ខ្មែរ​បាន​រៀប​ចំ​សម្ពោធ​ការិយាល័យ​ថ្មី​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​សិល្បករ-សិល្ប​ការិនី​ក្នុង​ស្រុក រួម​ទាំង​មាន​វត្តមាន​ថ្នាក់​ដឹក​នាំ អ្នក​ឧកញ៉ា​លោក​ជំទាវ អ្នក​ជំនួញ និង​បណ្ដា​អ្នក​មាន​មុខ​មាត់​ក្នុង​សង្គម។

ក្រឡេក​មក​មើល​ការ​តុប​តែង​ខ្លួន​ពី​បណ្ដា​ភ្ញៀវ​ដែល​បាន​ចូលរួម​ទាំង​វេលា​ព្រឹក ​និង​ល្ងាច​សុទ្ធ​តែ​មាន​ភាព​ស្រស់​ស្អាត​ដាច់​ដោយ​ឡែក​រាង​ៗ​ខ្លួន​​ទៅ​តាម​ចំណូលចិត្ត។ យ៉ាង​ណា​មិញ បើ​សង្កេត​មើល​នៅ​ពេល​ព្រឹក​ព្រលឹម​ដែល​ជា​ពេល​វេលា​សូត្រ​មន្ត​បណ្ដា​អ្នក​ចូលរួម​ដែល​មាន សិល្បករ-សិល្ប​ការិនី វរ​សិល្បករ ក៏​ដូច​ជា​សមាជិក-សមាជិកា​នៃ​សមាគម​សិល្បករ​ខ្មែរ​បាន​រៀប​ចំ​តុបតែង​ខ្លួន​យ៉ាង​សមសួន​ជាមួយ​ឈុត​សម្លៀកបំពាក់​ខ្មែរ ​ដោយ​នៅ​ក្នុង​នោះ​នារី​ៗ​ស្លៀក​សំពត់​បត់​ខ្មែរ​រំលេច​ពណ៌​និង​ម៉ូត​ផ្សេង​ៗ​គ្នា​អម​ជាមួយ​ម៉ូត​អាវ​ខ្មែរ​ពាក់​រឹប​រាង​យ៉ាង​ស្រស់​សោភា ​រី​ឯ​ខាង​បុរស​ពាក់​អាវ​ធំ​ក្រវាត់ក​យ៉ាង​ស្រស់​សង្ហា​ ក៏​មាន​ជា​អាវ​ខ្មែរ​ជាមួយ​ខោ​ពណ៌​ខ្មៅ​យ៉ាង​ប្រណីត​ផង​ដែរ​។

ដោយ​ឡែកក៏មាន​សម្លៀកបំពាក់​សាមញ្ញ​ដែល​បុរស​ចូល​ចិត្ត​ប្រើ​នោះ​គឺ​អាវ​ស​-ខោ​ពណ៌​ខ្មៅ ផងដែរ។ ឈុត​ខ្មែរ​ដែល​បាន​បង្ហាញ​វត្តមាន​នា​ពេល​ព្រឹក​នៅ​ក្នុង​កម្មវិធី​សុទ្ធ​តែ​ស្រស់​ស្អាត​ និង​ទាក់ទាញ​ដែល​អាច​ឱ្យ​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​អាច​មើល ​និង​យក​គំរូ​ម៉ូត​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​កម្មវិធី​ធំ​ៗ​បាន​។​​

ដ្បិត​ថា​ឈុត​សម្លៀកបំពាក់​ពេល​ព្រឹក​សុទ្ធ​តែ​ស្រស់​ស្អាត​ រីឯពេល​ល្ងាច​ក៏មិន​ចាញ់​ពេល​ព្រឹក​ប៉ុន្មាន​ដែរ​ ដោយនៅក្នុងកម្មវិធី​នា​ពេល​ល្ងាច​មាន​បណ្ដា​អ្នក​ជំនួញ​ធំ​ៗ បណ្ដា​អ្នក​សិល្បៈ មាន​ទាំង​តារា​សម្ដែង តារា​ចម្រៀង ម៉ូដែល នាដកា​បង្ហាញវត្តមានអញ្ជើញ​ចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះត្រូវ​បាន​មហាជន​សង្កេត​ឃើញ​ថា​ទាំង​បុរស​និង​ស្ត្រី​បាន​តុប​តែង​ខ្លួន​យ៉ាង​សាមញ្ញ​តែ​បង្កប់​ដោយ​ភាព​ស្រស់​ស្អាត​និង​ស្រស់​សង្ហា​៕

ខាង​ក្រោម​នេះ​ជា​កម្រង​រូបភាព​នៃឈុត​សម្លៀកបំពាក់​ស្អាតៗ ដែល AMS បាន​ចម្រាញ់​នៅ​ក្នុង​កម្មវិធី សម្ពោធ​ការិយាល័យ​សមាគម​សិល្បករ​ខ្មែរ នា​ថ្ងៃ​ទី​ ២៦ ​កុម្ភៈ​ ២០២៥ ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *