អភិបាលខេត្តបាត់ដំបង ទៅគាំទ្រផ្ទាល់ និងទស្សនាការប្រគំតន្ត្រីសប្បុរសធម៌ Rock N’ Cirque

សមាគម​​ ហ្វា​ពន្លឺ​សិល្បៈ​ បាន​រៀប​ចំ​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​ Rock N’ Cirque​ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​សិល្បករ​នៃ​ផលិតកម្ម​បារមី​ជា​ច្រើន​​រូប​។​​ នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ឯកឧត្ដម​ សុខ ​លូ​ អភិបាល​ខេត្ត​បាត់ដំបង​ ក៏បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ថែម​ទៀត​ផង​។

នា​រាត្រី​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​ ឯកឧត្ដម​ សុខ​ លូ ​​អភិបាល​ខេត្ត​ បាត់ដំបង​ បាន​អញ្ជើញ​ចូលរួម​ទស្សនា​ការ​ប្រគំតន្ត្រី​សប្បុរសធម៌ ​​Rock N’ Cirque ​ដែល​រៀប​ចំ​ឡើងដោយ​សមាគម ​ហ្វា​ពន្លឺ​សិល្បៈ​​ខេត្ត​បាត់ដំបង​​​​​​​។​ មិន​ត្រឹម​បង្ហាញ​វត្តមាន​ចូលរួម​ទស្សនា​ការ​ប្រគំតន្ត្រី​ដោយ​ផ្ទាល់​ ឯកឧត្ដម​ក៏​បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​កម្មវិធី​បិទ​​ប្រារព្ធ​មហោស្រព​សិល្បៈ​សៀក​អន្តរជាតិ ​​«​ទី​នេះ​ទី​នោះ​»​ លើក​ទី​១២​ និង​ពិធី​រំលឹក​ខួប​៣០​ឆ្នាំ​របស់​សមាគម​ហ្វា​ពន្លឺ​សិល្បៈ​​​ផង​ដែរ​។​

នៅក្នុង​រាត្រី​នៃ​ការ​ប្រគំតន្ត្រី​ក៏​មាន​ការ​ផ្ដល់​ជូន​នូវ​ទស្សនីយភាព​សិល្បៈសម្ដែង​ពិសេស​​ៗ​ដូច​ជា ​ការដើរសម្តែង​ដេីរ​លេីខ្សែកាប​ ក្បាច់​រាំ​​ ល្ខោន​ និង​តន្ត្រី​​ បន្ថែមពីនេះក៏មានវត្តមាន​សិល្បករ​ល្បី​ៗនៃ​ផលិតកម្ម​ លោក ​​វណ្ណ​ដា ​វណ្ណ​ថាន ​យូ​ហៃ​ នរិទ្ធ​ និង ស៊ូ​ហ្យា​ណា​​ ដែល​រួម​គ្នា​សម្ដែង និងអង្រួន​ឆាក​ហ្វា​ឱ្យ​កក្រើក​ក្នុង​រាត្រី​តែមួយ​ព្រម​គ្នា​។​​

​គួរឱ្យដឹងដែរថា ការ​​ប្រគំតន្ត្រី​សប្បុរសធម៌ ​Rock N’ Cirque​​ ​មិន​ត្រឹម​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​សំណាក់​ឯកឧត្ដម ​សុខ ​លូ​​ អភិបាល​ខេត្ត​ បាត់ដំបង​​​ នោះ​ទេ ​ក្នុង​នោះ​ក៏​មាន​ឯកឧត្តម​ Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ និង​លោកស្រី​ Sandrine Boucher នាយិកា​ AFD​ ប្រចាំ​នៅ​កម្ពុជា​ ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរអង្គភាព ភ្ញៀវជាតិ និងអន្តរជាតិ ​​​​និង​​បង​ប្អូន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​យ៉ាង​​ច្រើន​បាន​កុះករ​ផង​ដែរ៕

ប្រភពរូបភាព ៖ ហ្វេសបុក ឯកឧត្ដម​ សុខ​ លូ ​​អភិបាល​ខេត្ត​ បាត់ដំបង​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់ក្នុងសិស្សម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *