អាង សុជាតា ប្តេជ្ញាចិត្តមុះមុតបែបនេះតាំងពីក្មេងម៉្លេះ!

តារាសម្តែងវ័យក្មេងរូបស្រស់ អាង សុជាតា ហៅ ឈូឈូ ជាកូន​ស្រីរបស់​តារា​សម្តែង​ជើង​ចាស់ ​អ្នកនាង​ សឿន ផានផាភួង​ ដែលបានបោះជំហាន​ចូល​សិល្បៈ​សម្តែង​តាំង​ពី​អាយុ ៧ ឆ្នាំមកម៉្លេះ តាមរយៈស្នាដៃ​រឿង​ «​ម្ចាស់​គំនុំ​ ម្ចាស់​ស្នេហ៍»។

គិតមកទល់ពេលនេះ រយៈពេលប្រមាណ ១០ ឆ្នាំហើយ ដែល ឈូឈូ ប្រឡូកវិស័យសិល្បៈ។ ​ទេពកោសល្យសិល្បៈ និងភាពប៉ិនប្រសព្វ បានជួយរុញច្រានឱ្យសោភារូបនេះក្លាយជាសិល្បការិនីលេចធ្លោម្នាក់ ហើយទទួលបានឱកាសការងារជាបន្តបន្ទាប់ ទាំង​ថតភាពយន្ត ស៉្បតពាណិជ្ជកម្ម ថតប្រ៉ូម៉ូតផ្សព្វផ្សាយផលិតផល ការងារ BA ការថតសម្អាងការ និងផ្សេងៗជាច្រើនទៀត ពោលគឺនាងបានឆ្លងកាត់ការងារសិល្បៈស្ទើរតែគ្រប់ផ្នែកទៅហើយ ខណៈដែលឆ្នាំនេះ ឈូឈូ ទើបអាយុ ១៩ ឆ្នាំតែប៉ុណ្ណោះ។

ភាពរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យសិល្បៈរបស់ អាង សុជាតា មិនមែនកើតឡើងដោយចៃដន្យឡើយ តែនាងខំប្រឹងតស៊ូខ្លាំងណាស់ទម្រាំមានថ្ងៃនេះ។ ម៉្យាង ក្នុងនាមជាសិល្បការិនីវ័យក្មេង កូនស្រី​ ផាភួង មានគោលជំហរច្បាស់លាស់ក្នុងការប្រតិបត្តិខ្លួនឱ្យស័ក្តិសមជាបុគ្គលគំរូសម្រាប់សាធារណជន។ មួយវិញទៀត នាងក៏កតញ្ញូលើ​សិល្បករ-សិល្បការិនីរៀមច្បង ចាស់ព្រឹទ្ធាចារ្យ​។

ផ្តល់បទសម្ភាសន៍ឱ្យដឹងក្នុងកម្មវិធីមួយ ឈូឈូ ថា ចាប់តាំងពីបោះជំហានប្រឡូកវិស័យសិល្បៈ គឺនាងតាំងចិត្តថា ត្រូវតែលូកឱ្យកប់ និងមិនត្រូវរត់គេច ព្រោះបញ្ហាកើតឡើងតិចតួចនោះទេ។ វាជារឿងធម្មតាដែលយើងម្នាក់ៗត្រូវប្រឈម​បញ្ហាផ្សេងៗគ្នាមិនថា វិស័យសិល្បៈ ឬការងារអ្វីនោះទេ ដែលសំខាន់គឺយើងត្រូវហ៊ានតស៊ូពុះពារ ជម្នះវាទៅឱ្យបាន។ 

សម្រាប់ ឈូឈូ គឺនាងមានការប្តេជ្ញាចិត្ត និងបានតាំងចិត្តតាំងពីប្រឡូកសិល្បៈដំបូងម៉្លេះថា ត្រូវតែធ្វើឱ្យបាន និងលូក​ឲ្យជ្រៅ ទៅដល់អ្វីដែលប៉ងចង់ធ្វើ។ ទោះជាយ៉ាងណាក៏ត្រូវតែពុះពារទៅមុខរហូតទទួលបានជោគជ័យ ព្រោះពាក្យថា សិល្បៈមិនមែនសម្រាប់នាងម្នាក់ឯងទេ តែសម្រាប់យើងគ្រប់គ្នា ហើយអ្វីសិល្បៈដែលយើងបង្ហាញទៅមិនមែនសម្រាប់ខ្លួនឯង តែយើងបង្ហាញពីសិល្បៈវប្បធម៌ខ្មែរទៅកាន់សកលលោកតែម្តង។

ថ្មីៗកន្លងទៅនេះ​ ស្នាដៃខ្សែភាពយន្តខ្នាតធំថ្មីរបស់ ឈូឈូ ទើបទម្លាក់តាមរោងភាពយន្តទំនើប ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន ហើយឆាប់ៗនេះលោកអ្នកក៏នឹងបានទស្សនាស្នាដៃរឿងភាគថ្មីរបស់តារាស្រីវ័យ ១៩ ឆ្នាំនេះលើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ។ មិនតែប៉ុណ្ណោះ នាងក៏មានការងារសិល្បៈផ្សេងៗជាច្រើនទៀតតាមមកជាហូរហែ​។ ឈានចូលវ័យ ១៩ ឆ្នាំ ឈូឈូ រឹតតែស្រស់ស្អាតខ្លាំងឡើង រីឯ ការងារក៏សម្រុករកនាងដូចទឹកបាក់ទំនប់ដូច្នោះដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ