តារាកូរ៉េ ៥ រូប តស៊ូជម្នះជំងឺមហារីករហូតទាល់ជាសះស្បើយ

មហារីកជាជំងឺកាចសាហាវមួយ ប្រសិនបើអ្នកកើតជំងឺនេះមិនមានភាពរឹងមាំ និងតស៊ូនោះទេ ពួកគេអាចនឹងត្រូវជំងឺមួយនេះឆក់យកជីវិតជាមិនខាន។ ជាមួយគ្នាដែរ តារាកូរ៉េ ៨ រូប ធ្លាក់ខ្លួនកើតជំងឺមហារីក ប៉ុន្ដែមិនចុះចាញ់ ខិតខំតស៊ូជម្នះលើជំងឺមហារីក។

១.Kim WooBin

តារាសម្ដែងប្រុស Kim WooBin បានរកឃើញថា លោកកើតជំងឺមហារីកបំពង់ក នៅក្នុងឆ្នាំ ២០១៧ ដោយលោកចាប់ផ្ដើមមានអាការហូរឈាមច្រមុះខុសប្រក្រតី។ ជំងឺមហារីក បានធ្វើឲ្យតារាប្រុស Kim WooBin ត្រូវសម្រាកពីសិល្បៈអស់រ​យៈពេលជាង ២ ឆ្នាំ។ លោកចាប់ផ្ដើមវិលត្រលប់ចូលសិល្បៈវិញ នៅក្នុងឆ្នាំ ២០១៩ ដោយទទួលថតរឿងខ្លីៗ សិនជាជំហានដំបូង។ រហូតដល់ឆ្នាំ ២០២២ លោកបង្ហាញមុខក្នុងរឿងភាគមានចំណងជើងថា “Our Blues”។ លោកធ្លាប់បង្ហាញពីអារម្មណ៍កំលុងពេលប្រឆាំង និងជំងឺមហារីកថាលោកមានភាពភ័យខ្លាច ជាពិសេសខ្លាចមិនអាចសម្ដែងតទៅទៀត ជាហេតុធ្វើឲ្យលោកចាប់ផ្ដើមស្រកគីឡូ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ដ សុទ្ធតែចុះខ្សោយ។ ជំងឺមហារីក បានបង្រៀនឲ្យលោកចេះស្រឡាញ់មើលថែសុខភាព និងចំណាយពេលវេលាជាមួយក្រុមគ្រួសារ។

២.Nam WooHyun សមាជិកក្រុម INFINITE

នៅចុងឆ្នាំ ២០២៣ តារាប្រុស Nam WooHyun សមាជិកក្រុម INFINITE បានទម្លាយខ្លួនមានជំងឺមហារីកកម្រម៉្យាង គឺជាមហារីកក្រពះពោះវៀន (Gastrointestinal Stromal Tumor)។ ដុំសាច់មហារីកដែលនៅក្នុងខ្លួនរបស់លោក ត្រូវចំណាយពេលប្រមាណជា ១០ ម៉ោងក្នុងការវះកាត់យកចេញ។ ផ្នែកពោះរបស់លោកត្រូវវះកាត់ប្រវែង ២០ សង់ទីម៉ែត្រ។ បើទោះជាដុំសាច់ត្រូវបានវះយកចេញ ប៉ុន្ដែលោកនៅតែបន្ដតាមដានពីសុខភាពរបស់ខ្លួន ដើម្បីប្រាកដថាវាជាសះស្បើយពិតប្រាកដ។ លោកនឹងធ្វើតេស្ដជាថ្មីម្ដងទៀត ក្នុងឆ្នាំ ២០២៤។

៣.Uhm JungHwa

តួឯកស្រីក្នុងរឿង Doctor Cha ក៏ធ្លាប់ជួបបទពិសោធន៍កើតជំងឺមហារីកផងដែរ។ រូបនាងបានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលប្រមាណជា ៨ ឆ្នាំ ដោយសារជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ បន្ទាប់ពីទទួលការព្យាបាលអស់រយៈពេលជាច្រើនឆ្នាំ រូបនាងត្រូវបានរាយការណ៍ថា ជាសះស្បើយ និងត្រលប់ចូលសិល្បៈវិញ។ ក្នុងវ័យ ៥៤ ឆ្នាំ នាងនៅតែបន្ដសកម្មភាពក្នុងវិស័យសិល្បៈ​ ទាំងការសម្ដែង និងច្រៀង។ តារាស្រី Uhm JungHwa ធ្លាប់លើកឡើងថា ជំងឺនេះជាបទពិសោធន៍ជូរចត់មួយសម្រាប់ជីវិតនាង។

៤.Park Sodam

តួស្រីក្នុងរឿង Parasite ត្រូវបានរាយការណ៍ថាមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ក្នុងឆ្នាំ ២០២១។ នាងបានរកឃើញថាខ្លួនមានជំងឺមហារីក កំលុងពេលទៅពិនិត្យសុខភាពប្រចាំខែ។ នាងចាប់ផ្ដើមទទួលការព្យាបាលភ្លាមៗ ក្រោយពីបានដឹងថា ខ្លួនជាប់មានជំងឺមហារីក។ ការព្យាបាលធ្វើឲ្យរូបនាងអវត្ដមានពីការផ្សព្វផ្សាយភាពយន្ដ “Special Cargo”។ បច្ចុប្បន្ន នាងកំពុងស្ថិតក្នុងដំណាក់កាលជាសះស្បើយ។

៥.Choi Yena សមាជិកក្រុម IZ*ONE

តារាចម្រៀងស្រីទោល Choi Yena និងអតីតសមាជិកក្រុម IZ*ONE។ រូបនាងជាប់មានជំងឺមហារីកកូនកណ្ដុរ តាំងពីនៅវ័យក្មេង។ ជំងឺរបស់នាងដើមឡើយត្រូវបានរាយការណ៍ថាមានសភាពធ្ងន់ សូម្បីតែក្រុមគ្រូពេទ្យក៏អស់សង្ឃឹម។ តែទោះជាយ៉ាងណាក្ដី ម្ដាយឳពុក និងក្រុមគ្រួសាររបស់នាង មិនបានបោះបង់ចោលឡើយ និងបន្ដព្យាបាលរបស់នាង។ រហូតដល់ចុងក្រោយ រូបនាងក៏ជាសះស្បើយ និងអាចក្លាយជាតារាខេប៉ុបផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ