ពិតជាគគ្រឹកគគ្រេងមិនធម្មតាមែន MV ខ្នាតធំត្រៀមសម្រាប់ថ្ងៃបើក ព្រែកជីកហ្វូណន សម្ដេចតេជោ ដោយមានសិល្បករល្បីៗ និងបងប្អូនខ្មែរចូលរួមសរុបទាំងអស់ប្រមាណជាង៣ពាន់នាក់។

នាពេលថ្មីៗ មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយបានឃើញសកម្មភាពសិល្បករល្បីៗ និងបងប្អូនខ្មែរជាច្រើនឈរនៅខាងមុខវិមានឈ្នះឈ្នះដើម្បីសម្ដែងក្នុង MV ខ្នាតធំដែលដឹកនាំការថតដោយផលិតកម្មកាឡាក់ស៊ី ណាវ៉ាត់ត្រា។ តាមរយៈទិដ្ឋភាពនៃការថតបទចម្រៀងខាងលើដែលបង្ហោះនៅអាខោនផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នេះជាចម្រៀងខ្នាតធំទុកជាប្រវត្តិសាស្ត្រដែលជាមោទកភាពរបស់ជាតិ ដែល MV ខ្នាតធំនេះធ្វើឡើងដើម្បីអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។





គួរឱ្យដឹងដែរថា MV ខ្នាតធំសម្បើមមួយនេះមានចំណងជើងថា «៥សីហាការដ្ឋានប្រវត្តិសាស្ត្រហ្វូណនតេជោ» ជាការដឹកនាំផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមជាមួយសិល្បករល្បីៗ និងបងប្អូនប្រជាជនខ្មែរជាង៣ពាន់នាក់ចូលរួម៕
























Account
Security
Favourite Content