សម្រង់សម្ដីដ៏មានឥទ្ធិពលពីសិល្បករឈ្នះពាន Grammy និយាយពីអ្នកស្រលាញ់ភេទដូចគ្នា

Grammy Awards 2025 ព្រឹត្តិការណ៍ប្រគល់រង្វាន់ដ៏មានកិត្យានុភាពបំផុតប្រចាំឆ្នាំក្នុងវិស័យតន្ត្រីបានប្រារព្ធឡើងយ៉ាងអធិកអធម កាលពីពេលថ្មីៗនៅ ទីក្រុង Los Angeles។ ក្រៅពីជាវេទិកាដែល​សិល្បករ​លំដាប់​ពិភពលោក​ជួបជុំ​គ្នា​ដើម្បី​ទទួល​ពាន​រង្វាន់ហើយ ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតនៅក្នុងព្រឹត្តិការណ៍នេះគឺសុន្ទរកថានៅលើឆាក និងការផ្ដល់សម្ភាសរបស់សិល្បករជាច្រើនបានបង្ហាញការគាំទ្រចំពោះសហគមន៍ LGBTQ+ ឬអ្នកស្រលាញ់ភេទដូចគ្នា។

Lady Gaga៖ “អ្នកកែភេទ (Trans) មិនគួរត្រូវមើលរំលងទេ ពួកគេគួរទទួលបានក្ដីស្រលាញ់”

បន្ទាប់ពីបានឈ្នះពានរង្វាន់ Best Pop Duo សម្រាប់បទ Die With A Smile, Lady Gaga និង Bruno Mars បានអរគុណគ្នាទៅវិញទៅមក ប៉ុន្តែ​មុន​ពេល​ចុះ​ពី​ឆាក​ Lady Gaga ​បាននិយាយ​​ថា​៖ “មនុស្សកែភេទមិនមែនមនុស្សដែលត្រូវមើលរំលងទេ តែមនុស្សទាំងនេះសមនឹងទទួលបានការស្រឡាញ់ មនុស្សទាំងនេះសមនឹងទទួលបានការទទួលស្គាល់ ហើយតន្ត្រី​គឺ​ជា​សេចក្តី​ស្រឡាញ់” ដែល​ធ្វើ​ឲ្យ​មហាជន និង​អ្នក​សិល្បៈ​ក្នុង​ពិធី​នោះ​ក្រោក​ឈរ​អបអរ​ជា​ខ្លាំង។

Alicia Keys៖ “ភាពចម្រុះភេទមិនមែនការគំរាមកំហែង ប៉ុន្តែគឺជាអំណោយ”

សិល្បករម្នាក់ទៀតគឺតារា​ចម្រៀងម្ចាស់បទ “Girl on fire” Alicia Keys ដែល​បន្ទាប់​ពី​ទទួល​យក​ពាន​រង្វាន់ Global Impact Award នាង​បាន​អរគុណ​អ្នក​ដែល​ជំរុញ​ចិត្ត​នាងក្នុងការបង្កើត​តន្ត្រី​ ព្រមទាំងបានសម្ដែង​ការ​គាំទ្រចំពោះភេទទី៣ សិទ្ធិស្មើភាព និងការមិនរើសអើងដោយនិយាយថា៖ “នេះមិនមែនជាពេលដែលត្រូវបំបិទមាត់របស់មនុស្សគ្រប់គ្នានោះទេ យើងត្រូវការមនុស្សភេទខុសៗគ្នា មកពីកន្លែងខុសៗគ្នា ធ្វើការងារខុសៗគ្នា ភាពចម្រុះគឺជាអំណោយ មិនមែនជាការគំរាមកំហែងនោះទេ”។

Chappell Roan៖ “Trans តែងមានវត្តមានលើពិភពលោក ហើយពួកគេនឹងនៅជារៀងរហូត”

សំឡេងសំខាន់មួយទៀតគឺពីតារាចម្រៀងម្ចាស់ពានសិល្បករថ្មី Chappell Roan ដែលបានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីដើរលើកម្រាលព្រំ Grammy ឆ្នាំ ២០២៥ ដោយនាងបានបង្ហាញពីគំនិតលើភាពចម្រុះភេទ និងនិន្នាការបច្ចុប្បន្ននៅក្នុងសង្គមដោយនិយាយថា ស្ថានភាពពេលនេះពិតជាអាក្រក់ខ្លាំង ប៉ុន្តែមិនថាមានរឿងអ្វីកើតឡើង អ្នកកែភេទគឺនៅតែមានវត្តមានជារៀងរហូត គ្មានអ្នកណាអាចដណ្ដើមក្ដីសុខពីពួកគេនោះទេ ហើយនាងមកដល់ចំណុចនេះក៏ដោយសារការគាំទ្រពីពួកគេដូចគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *