បន្ទាប់ពីរៀបមង្គលការនៅប្រទេស អ៊ីតាលី រួចរាល់ម្ដងហើយ គូស្នេហ៍ល្បីល្បាញប្រចាំប្រទេសថៃ Kimberly និង Mark Prin បានត្រឡប់មករៀបចំពិធីមង្គលការម្ដងទៀតតាមប្រពៃណីក្នុងប្រទេសថៃនៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ កម្មវិធីនេះមានការចូលរួមពីសិល្បៈករប្រចាំប្រទេសជាច្រើន ខណៈម្នាក់ៗ បង្ហាញស្នាមញញឹមរីករាយជូនពរដល់គូស្វាមីភរិយាថ្មី។



ក្នុងឱកាសនោះដែរ តារាស្រីជើងចាស់ Ann Thongprasom បានប្រកាសថា រូបនាងនឹងដាក់លុយក្នុងអាំងប៉ាវសម្រាប់ចងដៃតារាស្រីKimberly និង Mark Prin ចំនួន ១ លានបាត ឬប្រហាក់ប្រហែល ២,៧ ម៉ឺនដុល្លារអាមេរិក។ មិនបង្អង់យូរតារាស្រី Kimberly ស្ទុះភ្លាមថតវីដេអូទុកជាភស្ដុតាងសម្រាប់ការចងដៃជាប្រាក់ ១ លានបាត។
មែនទែនទៅ តារាស្រី Kimberly និងតារាប្រុស Mark Prin មានភាពស្និទ្ធស្នាលខ្លាំងជាមួយតារាស្រី Ann Thongprasom ខ្លាំងព្រមទាំងរាប់អានគ្នាដូចជាបងប្អូនដោយសារតែស្គាល់ និងធ្វើការរួមគ្នាក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ ដូច្នេះទើបមិនខ្លាចក្នុងការចំណាយប្រាក់ចងដៃសម្រាប់ថ្ងៃពិសេសរបស់ប្អូនៗ ជាទីស្រឡាញ់។


ជាមួយគ្នាដែរ តារាស្រី Ann Thongprasom ក៏បានបង្ហោះក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួនដើម្បីអបអរ និងជូនពរដល់តារាស្រី Kimberly និងតារាប្រុស Mark Prin ផងដែរ៕























































Account
Security
Favourite Content