ថ្មីៗនេះតារាសម្ដែងស្រីចិន Angelababy ត្រូវបានមហាជនជាច្រើន លើកសសើរពីរូបសម្រស់របស់នាងក្រោយបង្ហាញខ្លួនក្នុងកម្មវិធីប្រេនមួយក្នុងប្រទេសចិន។ តារាស្រីវ័យ ៣៤ ឆ្នាំ រូបនេះបានបង្ហាញខ្លួនជាមួយរ៉ូបវែង-ខ្លីពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ ឈុតនេះបានធ្វើឲ្យសម្រស់របស់នាងលេចធ្លោទ្វេដង និងត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គមដោយសារតែសម្រស់របស់នាងក្មេងខ្លាំងសឹងតែមិនគួរឲ្យជឿ។



ជាមួយគ្នាដែរ សម្រស់របស់នាងត្រូវបានមហាជនលើកឡើងថាគឺមើលទៅមានវ័យក្មេងរហូតដល់ថ្នាក់ដូចមនុស្សទើបមានវ័យ ១៨ ឆ្នាំអ៊ីចឹង។ អ្វីដែលសំខាន់ទៀតនោះ គ្រប់គ្នាសឹងតែមិនជឿនាងជាស្ដ្រីដែលមានកូនរួចហើយទេ ដោយសារតែសម្រស់ស្អាតលេចធ្លោរបស់នាង។
មែនទែនទៅ តារាសម្ដែងស្រី Angelababy តែងតែត្រូវមហាជនលើកសរសើរពីរូបសម្រស់របស់នាងដែលមានរាងតូចច្រឡឹង មុខមាត់ដូចតុក្កតា Barbie ប៉ុន្ដែលើកនេះសម្រស់នាងកាន់តែស្រស់ស្អាតៗ និងមើលទៅមានវ័យក្មេងខ្លាំង។ ចំពោះមូលហេតុដែលធ្វើឲ្យរូបនាងស្រស់ស្អាតបែបនេះដោយសារតែនាងជាបុគ្គលម្នាក់ដែលស្រឡាញ់សុខភាព និងយកចិត្តទុកដាក់ខ្លាំងលើការហាត់ប្រាណព្រមទាំងថែសម្រស់ជាដើម។






គួរបញ្ជាក់ថា តារាស្រី Angelababy ត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលមានឥទ្ធិពលម្នាក់ក្នុងប្រទេសចិន មិនថាតែរូបសម្រស់ ការងារនាងសុទ្ធធ្វើបានល្អ ជាពិសេសថែមទាំងជាតារាស្រីដែលមានជំនួញក្នុងដៃច្រើនសន្ធឹកទៀតផង៕























































Account
Security
Favourite Content