Almée Couture គឺជាប្រ៊េនកូនខ្មែរដំបូងគេដែលបានបង្ហាញវត្តមានលើឆាក New York Fashion Week 2025 ដោយមានការចូលរួមដើរម៉ូតដោយម៉ូដែលកូនកាត់ មាលា ព្រមទាំងបវរកញ្ញាកម្ពុជា ២ រូប ដែលសុទ្ធសឹងតែជាម្ចាស់មកុដនៃកម្មវិធីប្រកួតប្រជែងសម្រស់នៅក្នុងស្រុក។


កាលពីថ្ងៃសៅរ៍កន្លងទៅ ម៉ូដែលកូនខ្មែរកាត់បារាំង មាលា ព្រមទាំងម្ចាស់មកុដ Miss Cosmo Cambodia 2025 ផន ស្រីពី និង Miss Supranational Cambodia 2025 ឈុំ ចាន់ដារ៉ា បានរួមគ្នាបង្កើតប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យនៅលើឆាកលំដាប់ពិភពលោក New York Fashion Week 2025 ដោយការដើរម៉ូតជាមួយឈុតសំលៀកបំពាក់ដែលច្នៃជាពិសេសដោយប្រ៊េនកូនខ្មែរ Almée Couture ។




ឈុតដែលច្នៃសម្រាប់ម៉ូដែលអាជីពទាំង ៣ រូបសុទ្ធតែមានលក្ខណៈពិសេសនិងលេចធ្លោជាមួយការច្នៃប្រឌិតដែលបង្កប់នូវសិល្បៈ វប្បធម៌ ដោយបានផ្ដល់ជូននូវភាពប្រណីតភាពនិងភាពស៊ីវិស័យ។ ដោយឡែក ឈុតដែលស្រីពី និង មាលា គ្រងក្នុងកម្មវិធីបានបង្កប់នូវប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា ហើយឈុតទាំងពីរនេះត្រូវបានប្រើក្នុងការបើក និងបិទ Show របស់ប្រ៊េន Almée Couture។
គួរបញ្ជាក់ដែរថា នេះជាលើកទី១ដែលប្រ៊េនកូនខ្មែរ Almée Couture បានបង្ហាញមោទនភាពជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងកម្មវិធី New York Fashion Week 2025 ដោយបង្ហាញពី Spring/Summer ’26 Collection – Spirit of the Forgotten៕
រូបភាព ៖ ALmée Couture























Account
Security
Favourite Content