តួប្រុស ចាង អ៊ូជី ធុញរឿងគេរិះគន់មុខចាស់ទ្រាំមិនបានធ្វើរឿងមួយនេះភ្លាម

មួយរយៈចុងក្រោយនេះ តួប្រុស ចាង អ៊ូជី លោក Alec Su តែងត្រូវបានអ្នកលេងលើបណ្ដាញសង្គមអ៊ីនធើណេតរិះគន់ និងបង្អាប់ពីរូបសម្រស់របស់លោក ដោយលើកឡើងថាមានមុខចាស់ខ្លាំងមិនចេះថែរក្សាសម្រស់របស់ខ្លួនទាល់តែសោះ ថែមទាំងឡើងគីឡូមើលទៅមិនស្អាតទៀតផង។

ជាការពិតទៅ ឆ្នាំនេះតារាប្រុសជើងចាស់ Alec Su គឺមានវ័យដល់ទៅ ៤៨ ឆ្នាំទៅហើយ វាមិនប្លែកទេដែលរូបសម្រស់របស់លោកប្រែប្រួលទៅតាមអាយុ ប៉ុន្ដែក្រុមអ្នកលេងអ៊ីនធើណេតមួយចំនួនហាក់ដូចមិនខ្វល់នៅតែព្យាយាមបោះពាក្យពេចន៍លេបខាយពាសពេញបណ្ដាញសង្គម។ នេះហើយជាមូលហេតុដែលតារាប្រុស Alec Su មិនអាចទ្រាំបាននិងត្រូវចេញនិយាយខ្លះទើបបាន។

យោងតាមប្រភពព័ត៌មាន Sohu របស់ប្រទេសចិន នៅពេលដែលទទួលបានការរិះគន់ខ្លាំងទៅៗ កាលពីចុងខែ មេសាកន្លងទៅ រូបលោកបានបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួនថា “ខ្ញុំឡើងគីឡូ ឬស្គម សូមកុំបាច់ខ្វល់ជាមួយខ្ញុំអី ព្រោះវាជារឿងរបស់ខ្ញុំទេ”។ បន្ទាប់ពីនោះ លោកក៏បានបង្ហោះរូបភាពឌឺដងទៅកាន់ក្រុមអ្នករិះគន់អស់នោះទៀតថា “ប្រសិនបើខ្ញុំពិតជាស្រកគីឡូ តើខ្ញុំនឹង Trend លើបណ្ដាញសង្គមទេ”។ តែយ៉ាងណាមិញ ការរិះគន់នោះគឺស្ងប់ស្ងាត់តែមួយរយៈខ្លីក្រោយរូបលោកបង្ហោះសារនោះប៉ុណ្ណោះ ក្រោយមកលោកក៏ត្រូវបានគេរិះគន់ម្ដងហើយម្ដងទៀត។

អស់ទ្រាំលែងបាន លោកក៏បានបង្ហោះសារម្ដងទៀតក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោកដើម្បីព្រមានដល់អ្នកដែលរិះគន់លោក និងបញ្ចេញមតិអាក្រក់ៗទាំងឡាយថា៖ “មួយរយៈនេះ រឿងគ្រប់យ៉ាងពិតជាមានភាពច្របូកច្របល់។ ឯខ្ញុំក៏មានការងារច្រើនត្រូវធ្វើ ដូច្នេះហើយកុំបង្ហាញនូវទង្វើមិនសមរម្យ គួរតែរៀនយកចិត្តគេដាក់ចិត្តអ្នក និងធ្វើល្អ។ បើធ្វើបានដូចខ្ញុំសំណូមពរ ខ្ញុំពិតជាអរគុណណាស់”។

ក្រោយរូបលោកបង្ហោះសារយ៉ាងដូច្នេះក៏មានអ្នកគាំទ្រជាច្រើនចូលទៅបញ្ចេញមតិលើកទឹកចិត្ត និងគាំទ្រលោក ជាពិសេសកុំឱ្យគិតច្រើន។ ជាក់ស្ដែង Alec Su មិនមែនជាតារាចិនទី ១ ឡើយដែលត្រូវគេរិះគន់រឿងសម្រស់ ពោលគឺមានច្រើនណាស់មកហើយក្នុងវិស័យសិល្បៈចិន ហើយតារាជាច្រើនក្នុងប្រទេសចិនសុទ្ធតែទទួលរងសម្ពាធខ្លាំងពីបណ្ដាអ្នកលេងអ៊ីនធើណេត ព្រោះតែងត្រូវគេរិះគន់ថាមិនស្អាត ឡើងគីឡូ មុខចាស់ ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ