ការពិតមុនបាត់បង់កូនភ្លោះ វីរៈ និច្ច បានយល់សុបិនចម្លែក ស្តាប់ហើយព្រឺសម្បុរ

មកទល់ពេលនេះរយៈពេលប្រមាណជាង៣ខែហើយ ក្រោយពីតារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ វីរៈ និច្ច បានប្រកាសឱ្យដឹងដំណឹងសោកសៅនៃការបាត់បង់កូនភ្លោះក្នុងផ្ទៃ ដែលជាដំណក់ឈាមដំបូងរវាងនាង និងស្វាមី។ កន្លងទៅច្រើនខែក៏ពិតមែន តែនៅពេលមានការរំលឹកពីរឿងនេះ គូស្វាមីភរិយាទាំងពីរនាក់មើលទៅហាក់ស្រងូតស្រងាត់។ ជាក់ស្តែងថ្មីៗនេះ អ្នកទាំងពីរត្រូវបានកម្មវិធី 3FUN CAMBODIA អញ្ញើញឱ្យចូលរួមជាភ្ញៀវកិត្តិយស ដោយស្រីស្អាតសាច់សខ្ចី វីរៈ និច្ច បានឆ្លើយតបសំណួរជាច្រើនរបស់ពិធីករ-ពិធីការិនីទាំង៣រូប ក្នុងនោះក៏មានសំណួរពាក់ព័ន្ធនឹងការបាត់បង់កូនភ្លោះក្នុងផ្ទៃផងដែរ។

ម្ចាស់បទ «មនុស្សស្រីមានសង្សារច្រើនមិនប្រាកដថាសាវ៉ា» រូបនេះប្រាប់ថា លើកដំបូងដែលអ្នកទាំងពីរដឹងដំណឹងមានបុត្រ គឺ១ខែក្រោយបន្ទាប់ពីរៀបការ។ អតីត Freshie Girl លេខ២ កាលពីឆ្នាំ២០១៤ រៀបរាប់ថា ពេលនោះនាងរំភើបខ្លាំងណាស់ ព្រោះអារម្មណ៍ដែលមិនធ្លាប់ជួបពីមុនមក និងពុំដែលធ្លាប់គិតថាបាន Baby ភ្លោះបែបនេះនោះទេ។ ប៉ុន្តែនៅពេលទទួលបានដំណឹងបាត់បង់ដំណក់ឈាមដំបូងដែលជាកូនភ្លោះនោះ ស្វាមីរបស់ វីរៈ និច្ច ថា លោកសឹងតែគ្មានព្រលឹងនៅក្នុងខ្លួន តែអ្នកទាំងពីរទទួលស្គាល់ការពិតថា ព្រោះវាមិនមែនមានតែយើងទេ គឺទាំងអស់គ្នាទូទាំងពិភពលោកក៏គេជួបបញ្ហានេះដូចគ្នា។ រំពេចនោះ វីរៈ និច្ច ដែលមានឈ្មោះពិតថា ចេង ស្រីនិច្ច បានពោលដាក់កំហុសលើខ្លួនឯងនិងស្វាមី ដែលមិនបានត្រៀមខ្លួនលើសម្រាប់រឿងនេះ។ 

វីរៈ និច្ច រៀបរាប់ថា៖ «តាមដែលខ្ញុំបានដឹងពីពេទ្យមក គឺគាត់(ពេទ្យ)ថា យើងអត់ត្រៀមតែម្តង ពាក់ព័ន្ធជាមួយការលេបថ្នាំមុនអញ្ចឹង ឬក៏យើងអត់បានថែខ្លួននៅពេលយើងកំពុងតែមាន គឺយើងវាអត់ដឹងទៀត។ ស្វាមីតារាចម្រៀងរូបនេះបន្តថា៖ បើនិយាយលម្អិតទៅ ពេទ្យប្រាប់មកថា ពាក់ព័ន្ធមេជីវិត ដោយមេជីវិតមនុស្សប្រុសមានដល់ ១៥០០០ ហើយវាមានអាខ្លាំងអាខ្សោយ បើប៉ះចំអាខ្សោយក៏អត់នៅដែរ»។ 

ក្នុងកិច្ចសម្ភាសន៍នេះ ស្រីនិច្ច បានប្រាប់ឱ្យដឹងថា៖ «មុនពេលនាងបាត់បង់កូនភ្លោះនាងបានយល់សុបិនចម្លែកមួយ ហាក់ដូចប្រាប់ឱ្យនាងបានដឹងមុនពីរឿងនេះ។ និច្ច៖ មុនពេលដឹងដំណឹងថាអត់មាន ក៏បានយល់សប្តដែរ។ ដឹងថាមានហើយ តែបានយល់សប្តថា “យើងជិះឡានឆ្លងស្ពាន ជិះឆ្លងអត់ផុត បាក់ស្ពាន” ឡើងក្នុងយល់សប្តនោះគឺភ័យរន្ធត់តែម្តង បន្ទាប់ពី ២-៣ថ្ងៃ ក៏បានដឹងដំណឹងថាអត់មានទៅ… ១ខែ ខ្ញុំលាក់បងប្អូន១ខែ។ ក្នុងគម្លាតនោះខ្ញុំស្លៀកខោខូវប៊យ មានបងប្អូនដែលគាត់យល់ច្រឡំច្រើនណាស់ គាត់ថា ហេតុអ្វីក៏មាន Baby ហើយ តែស្លៀកខោខូវប៊យ នៅដើរ ហិចហើរអីបែបហ្នឹង អ៊ីចឹងក៏ខ្ញុំអត់ចង់ឮពាក្យហ្នឹង ក៏ខ្ញុំទម្លាយប្រាប់បងប្អូនទាំងអស់គ្នា គឺ១ខែក្រោយទើបខ្ញុំប្រាប់!»

បន្ទាប់ពីឆ្លងកាត់បទពិសោធន៍សោកសៅនេះហើយ វីរៈ និច្ច និងស្វាមី បានប្រកាសឱ្យដឹងថា ពេលនេះអ្នកទាំងពីរកំពុងតែត្រៀមយកបុត្រជាថ្មីហើយ ប៉ុន្តែនៅមិនទាន់មានការលម្អិតឱ្យច្បាស់នៅឡើយទេ។

ពាក់ព័ន្ធរឿងនេះដែរ អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាពិធីការនីក្នុងកិច្ចសម្ភាសន៍នេះ ក៏បានចែករំលែកបទពិសោធន៍ខ្លះៗក្នុងនាមជាអ្នកម្តាយម្នាក់ ដោយអ្នកនាងលើកឡើងថា អ្នកនាងថែរក្សាសុខភាពឱ្យបានល្អ ញ៉ាំថ្នាំវីតាមីនមុនពេលមានគម្រោងយក Baby ហើយការងារមួយចំនួនអាចសម្រាកបានក៏សម្រាកដោយប្តីប្រពន្ធត្រូវដកថយម្នាក់បន្តិច ដើម្បីថែរក្សាសុខភាព។ មិនខុសពីប្តីប្រពន្ធជាភ្ញៀវកិត្តយសប៉ុន្មានទេដែលត្រៀមយក Baby ជាថ្មី ព្រោះពិធីការនី គង់ ចាន់ស្រីមុំ និងស្វាមី លោក គឹម សីហា ក៏ប្រកាសឱ្យអ្នកសារព័ត៌មានដឹងជាញឹកញាប់ថា អ្នកទាំងពីរចង់បានកូនភ្លោះ បន្ទាប់ពីមានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ហើយឈ្មោះថា ម៉ូម៉ូ ដោយពេលនេះកំពុងតែប្រើបច្ចេកវិទ្យាពេទ្យតាមបែបវិទ្យាសាស្រ្ត ដើម្បីទទួលបានកូនភ្លោះដូចបំណង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​