តារាចម្រៀង រ៉ាប៊ី និងស្វាមី Nick Taylor ទើបតែត្រឡប់មកពីក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវប៉ុន្មានថ្ងៃនេះ ហើយម្ចាស់បទ «មាន់ស្រែ» ក៏ប្រាបឲ្យដឹងថា អ្នកនាង និងអតីតកីឡាករក្លឹបព្រះខ័ន រាជស្វាយរៀង ត្រូវបែកគ្នាមួយរយៈធំ ព្រោះត្រូវឆ្លងប្រទេស។



ម្សិលមិញថ្ងៃ៨ ខែមិថុនា ឆ្នាំ ២០២៥ ម្ចាស់បទ «បានទេអូនសុំប៉ុណ្ណឹង» បានបង្ហោះវីដេអូលាគ្នារវាងនាង និងកីឡាករជម្រើសជាតិកម្ពុជា Nick ថា “ថ្ងៃនេះប្ដីចាកចេញទៅធ្វើការនៅស្រុកផ្សេងហើយ felling so sad បែកគ្នា១ រយៈធំហើយ“។ អ្នកគាំទ្រ ឃើញសារបែបនេះក៏ពិបាកជំនួស Idol ដែរ ព្រោះទើបតែរៀបការថ្មោងថ្មី ១ខែតែប៉ុណ្ណោះ ហើយឃ្លាតឆ្ងាយគ្នា ឆ្លងប្រទេសទៅទៀត។
នៅថ្ងៃនេះដែរ តារាចម្រៀងដែលដែលមានទាំងទេពកោសល្យច្រៀង និងរាំ ផាន វីរ៉ា ដែលមហាជនស្គាល់ថា រ៉ាប៊ី បានបង្ហាញវីដេអូឆ្លើយឆ្លងជាមួយស្វាមី ហើយ Nick បាននិយាយថានឹកប្រពន្ធនៅខ្មែរយ៉ាងផ្អែមល្ហែមដាក់ភរិយា។

ចំណែកមូលហេតុដែលធ្វើឲ្យតារាចម្រៀង រ៉ាប៊ី និងស្វាមី ថេឡរ ឌឿង នីកូឡាស ឆ្ងាយគ្នារយៈព្រោះលោកត្រូចាកចេញទៅប្រកបអាជីពនៅក្រៅប្រទេស បន្ទាប់ពីចំណាយពេលលេងនៅស្វាយរៀងអស់រយៈពេល ២ រដូវកាល ហើយក្លឹប PT Prachuap អាចជាគោលដៅក្លឹបថ្មីរបស់កីឡាករខ្មែរកាត់អាមេរិក ឌឿង ចូលរួមជាមួយ ខណៈរូបគេបានធ្វើដំណើរទៅកាន់ប្រទេសថៃហើយ។
គួរបញ្ជាក់ថា រ៉ាប៊ី ទើបរៀបការជាមួយកីឡាករបាល់ទាត់ Nick Taylor កាលពីថ្ងៃ ៩ ខែឧសភា ឆ្នាំ ២០២៥។ ក្រោយរៀបការរួចគូស្នេហ៍ទាំង ២ មិនបានទៅ Honeymoon ភ្លាមៗឡើយ ដោយជាប់ភារកិច្ចជាច្រើនដូចគ្នា ទើបតែដើមខែមិថុនា ឆ្នាំ ២០២៥ នេះ រ៉ាប៊ី បានដឹកនាំស្វាមីធ្វើដំណើរកម្សាន្តនៅកោះម៉ាល់ឌីវ៕





រូបភាព៖Nick Taylor, Image Hunter Photography និង ព្រះខ័នរាជស្វាយរៀង























Account
Security
Favourite Content