រ៉ាប៊ី បែកស្វាមីមួយរយៈធំ ព្រោះតែភារកិច្ចក្រៅប្រទេស

តារា​ចម្រៀង រ៉ាប៊ី និង​ស្វាមី Nick Taylor ទើប​តែ​ត្រឡប់​មកពី​ក្រេប​ទឹកឃ្មុំ​នៅ​កោះ​ម៉ាល់ឌីវ​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​ម្ចាស់​បទ «មាន់​ស្រែ​» ក៏​ប្រាប​ឲ្យ​ដឹង​ថា អ្នក​នាង និង​អតីត​កីឡាករ​ក្លឹប​ព្រះខ័ន រាជ​ស្វាយរៀង ត្រូវ​បែក​គ្នា​មួយ​រយៈ​ធំ ព្រោះ​ត្រូវ​ឆ្លង​ប្រទេស។

ម្សិលមិញថ្ងៃ៨ ខែមិថុនា ឆ្នាំ ២០២៥ ម្ចាស់​បទ «បាន​ទេ​អូន​សុំ​ប៉ុណ្ណឹង» បាន​បង្ហោះ​វីដេអូ​លា​គ្នា​រវាង​នាង និង​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា Nick ថា “ថ្ងៃ​នេះ​ប្ដី​ចាកចេញ​ទៅ​ធ្វើការ​នៅ​ស្រុក​ផ្សេង​ហើយ felling so sad បែក​គ្នា​១ រយៈ​ធំ​ហើយ“។ អ្នក​គាំទ្រ ឃើញ​សារ​បែបនេះ​ក៏​ពិបាក​ជំនួស Idol ដែរ ព្រោះ​ទើប​តែ​រៀប​ការ​ថ្មោងថ្មី ១ខែ​តែ​ប៉ុណ្ណោះ ហើយ​ឃ្លាត​ឆ្ងាយ​គ្នា ឆ្លង​ប្រទេស​ទៅ​ទៀត។

នៅ​ថ្ងៃនេះ​ដែរ តារា​ចម្រៀង​ដែល​ដែល​មាន​ទាំង​ទេពកោសល្យ​ច្រៀង និង​រាំ ផាន វីរ៉ា ដែល​មហាជន​ស្គាល់​ថា រ៉ាប៊ី បាន​បង្ហាញ​វីដេអូ​ឆ្លើយឆ្លង​ជាមួយ​ស្វាមី ហើយ Nick បាន​និយាយ​ថានឹក​ប្រពន្ធ​នៅ​ខ្មែរ​យ៉ាង​ផ្អែមល្ហែម​ដាក់​ភរិយា។

ចំណែក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង រ៉ាប៊ី និង​ស្វាមី ថេឡរ ឌឿង នីកូឡាស ឆ្ងាយ​គ្នា​រយៈ​ព្រោះ​លោក​ត្រូចាកចេញទៅប្រកបអាជីពនៅក្រៅប្រទេស បន្ទាប់​ពី​​ចំណាយ​ពេល​លេង​នៅ​ស្វាយរៀង​អស់​រយៈពេល ២ រដូវកាល ហើយ​ក្លឹប​ PT Prachuap អាច​ជា​គោលដៅ​ក្លឹប​ថ្មី​របស់​កីឡាករ​ខ្មែរ​កាត់​អាមេរិក​ ឌឿង​ ចូលរួម​ជាមួយ ខណៈ​រូប​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ហើយ។

គួរ​បញ្ជាក់​ថា រ៉ាប៊ី ទើប​រៀបការ​​ជាមួយ​កីឡាករ​បាល់ទាត់ Nick Taylor កាលពី​ថ្ងៃ ៩ ខែ​ឧសភា ឆ្នាំ ២០២៥។ ក្រោយ​រៀបការ​រួច​គូស្នេហ៍​ទាំង ២ មិន​បាន​ទៅ Honeymoon ភ្លាម​ៗ​ឡើយ ដោយ​ជាប់​ភារកិច្ច​ជាច្រើន​ដូចគ្នា ទើបតែ​ដើមខែ​មិថុនា ឆ្នាំ ២០២៥ នេះ រ៉ាប៊ី បាន​ដឹកនាំ​ស្វាមី​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កោះ​ម៉ាល់ឌីវ៕

រូបភាព៖Nick Taylor, Image Hunter Photography  និង ព្រះខ័នរាជស្វាយរៀង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *