ក្នុងការស្ទង់មតិប្រចាំខែរបស់កាសែត Kookbang Ilbo បានបង្ហាញថា aespa គឺជាក្រុមចម្រៀងលំដាប់លេខ ១ ដែលក្រុមយោធាចូលចិត្តបំផុត និងចង់ឃើញវត្តមាននៅក្នុងកម្មវិធីប្រគំតន្រ្តីដែលធ្វើឡើងជាពិសេសសម្រាប់នាយទាហាន។

ការស្ទង់មតិពីសារព័ត៌មានរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងមួយនេះ បានធ្វើឡើងនៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី១៧ ខែមេសា ដោយមានទាហានចំនួន ៣០៦រូបបានចូលរួមផ្ដល់មតិ។ ជាលទ្ធផល ក្រុមចម្រៀងនារី aespa ទទួលបានសំឡេងឆ្នោតច្រើនជាងទេ ក្នុងចំនួន ១៨.១ភាគរយ។
ជាក់ស្ដែង ទាហានមួយរូបបានចែករំលែកពីការដែល aespa បានជួយសម្រាលទុក្ខលំបាករបស់ខ្លួននៅពេលបំពេញតួនាទីថា៖ “នៅក្នុងពេលដែលលំបាក និងហត់នឿយ ពេលដែលបានគិតដល់ Karina សមាជិកក្រុម aespa វាបានជួយខ្ញុំឱ្យឆ្លងផុតពេលនោះបាន។ វាធ្វើឱ្យខ្ញុំកាន់តែចង់ការពារប្រទេសមួយនេះ ដើម្បីនាង”។

ទាហានមួយរូបទៀត បានលើកឡើងថា តន្ត្រីរបស់នារីទាំង ៤ជាផ្នែកមួយដ៏សំខាន់សម្រាប់លោកនៅគ្រានេះ។ ជាក់ស្ដែង លោកនិយាយថា៖ “បន្ទាប់ពីម៉ោងធ្វើការ ការមើលវីដេអូចម្រៀងរបស់ aespa នៅពេលសម្រាកបានជួយខ្ញុំឱ្យមានអារម្មណ៍ប្រសើរជាងមុន” ។
ដោយឡែក ក្រៅពីក្រុមខាងលើនេះ fromis 9 គឺជាក្រុមដែលទទួលបានការគាំទ្រប្រកិតគ្នា ក្នុងចំនួន ១៦.២ភាគរយ បន្តដោយតារាស្រី IU, IVE និង NMIXX។ ជាទូទៅ នាយទាហានបានផ្ដល់ចម្លើយទាក់ទងនឹងការជ្រើសរើសតារាក្នុងដួងចិត្ត ក្រោមហេតុផលស្រដៀងគ្នា ដូចជា ទំនុកច្រៀងរបស់ពួកគេជាកម្លាំងថាមពល និងអាចធ្វើឱ្យពួកគេក្លាហានជាងមុនជាដើម៕



























Account
Security
Favourite Content