អេដា បញ្ចេញរូបភាពមិត្តប្រុស លុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិច

តារា​ចម្រៀង​ឯករាជ្យ ម្ចាស់បទ «ភ្លើង» អ្នកនាង អេដា កំពុង​ធ្វើ​ឱ្យ​ហ្វេន​ៗ​ច្រណែន​មិន​ស្ទើរ​ឡើយ ក្រោយ​នាង​បង្ហោះ​រូបថត​ត្រូវ​មិត្ត​ប្រុស​ជនជាតិ​បរទេស​លុតជង្គង់​សុំ​រៀបការ​នៅ​ចំ​កណ្ដាល​សណ្ឋាគារ​លំដាប់​ផ្កាយ យ៉ាង​រ៉ូមែនទិច។ ជា​ការ​ពិត​ដែល​តារា​ស្រី​រូប​នេះ​មិន​បាន​លាក់​បាំង​ចំពោះ​រឿង​នាង និង​គូស្នេហ៍​កំពុង​ត្រៀម​រៀបការ ដោយ​ជា​ញឹកញាប់​នាង​តែង​បង្ហោះ​ឱ្យ​ឃើញ​រូបថត​ពេល​កក់​សម្អាង រូបភាព​ជ្រើសរើស​ចិញ្ចៀន​ជាដើម ដែល​នេះ​បង្ហាញ​ឱ្យ​ដឹង​ច្បាស់​ថា នាង​កំពុង​ត្រៀម​មាន​ពិធី​ជ័យ​ឆាប់​ៗ គ្រាន់តែ​មិន​ទាន់​បញ្ជាក់​ឱ្យ​ដឹង​ពី​កាលបរិច្ឆេទ​ជាក់លាក់ រហូត​យប់​ថ្ងៃ​ទី ៣ ខែ​មេសា​នេះ នាង​បង្ហោះ​ឱ្យ​ឃើញ​រូបថត​ដ៏​ផ្អែមល្ហែម។

ក្នុង​ឈុត​អាវ​ដៃ​វែង និង​សំពត់​ប៉ោង​ៗ​វែង​ត្រឹម​ក​ជើង តារា​ចម្រៀង​ឯករាជ្យ​រូប​នោះ ពិតជា​ស្រស់​ស្អាត ជាមួយ​ស្នាម​ញញឹម​ពព្រាយ បង្ហាញ​ពី​ក្ដី​សុខ​សុភមង្គល​យ៉ាង​ក្រៃលែង។ មហាជន​​ហ្វេន​ៗ​អ្នក​គាំទ្រ និង​មិត្ត​សិល្បៈ​របស់​នាង​បាន​នាំ​គ្នា​ចូល​ទៅ Comment ព្រោងព្រាត​ពី​ក្រោម​រូបភាព​រ៉ូមែនទិច​នោះ ដោយ​ម្នាក់​ៗ​បាន​ចូលរួម​អបអរសាទរ​អនាគត​គូ​ស្វាមី​ភរិយា​ថ្មី​នេះ។

អេដា បាន​បើក​បង្ហាញ​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ជនជាតិ​បរទេស​គឺ​លោក Allen ជា​សាធារណៈ​នៅ​អំឡុង​ឆ្នាំ ២០១៧ ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​នាង និង​ជា​ថ្ងៃ​សម្ពោធ​ការ​ចេញ​ផ្សាយ​បទ​ចម្រៀង «មាន​អ្នក​ថែ​ឬ​នៅ» ដោយ​ក្នុង​វីដេអូ​ចម្រៀង​នោះ គូស្នេហ៍​នាង​ក៏​បាន​ចូលរួម​សម្ដែង​ដូច​គ្នា​ដែរ។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ទាំង​ពីរ​កាន់តែ​ស្អិតល្មួត​ដូច​ស្ករ​តាំង​ម៉ែ​ដោយ​ទៅ​ណា​ក៏​ទៅ​ទាំង​គូ​ដែរ ធ្វើ​ឱ្យ​គ្រប់​គ្នា​ច្រណែន​រូប​នាង​ជា​ពន់ពេក។ ច្រើន​ឆ្នាំ​មក​នេះ ប្រជាប្រិយភាព​ម្ចាស់​បទ “កុំ​ចង់​មក​តោង” ហាក់​មិន​ថមថយ​ឡើយ ទោះបី​ពេល​នេះ​នាង​មិន​ទាន់​មាន​ស្នាដៃ​ថ្មី​ក៏​ដោយ។ កន្លង​មក​អេដា ធ្លាប់​ប្រកាស​ប្រាប់​ថា​នាង​កើត​មាន​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ តែ​បច្ចុប្បន្ន​នេះ​ស្ថានភាព​ល្អ​ប្រសើរ​ហើយ នាង​មាន​ស្នាម​ញញឹម​វិញ​ដូច​កាល​ពី​មុន និង​កំពុង​ត្រៀម​រៀបចំ​ពិធី​មង្គលការ​ឆាប់​ៗ​នេះ​ផង​ក៏​មិន​ដឹង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន