កើតលើគំនរមាសពេជ្រ! កូនប្រុសតារាសម្តែង William Chan ទទួលបានមេដាយមាស និងកុងត្រាជាមួយផលិតកម្មតាំងពីមិនទាន់ចេះដើរ

កូនប្រុសទើបកើតរបស់តារាសម្ដែងហុងកុង William Chan បានទទួលមេដាយមាសទម្ងន់ ១០ អោន ហើយក៏គ្រោងនឹងចុះហត្ថលេខាក្នុងទីភ្នាក់ងារជាមួយគ្នានឹងឪពុករបស់គេដែរ។

កាលពីថ្ងៃទី ២៤ ខែតុលា មហាសេដ្ឋីផ្នែកកម្សាន្តដ៏ល្បីល្បាញនៅហុងកុង Albert Yeung បានរៀបចំពិធីជប់លៀងខួបអាពាហ៍ពិពាហ៍ដ៏ប្រណីតមួយដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួម។ ក្នុងព្រឹត្តិការណ៍នេះ Yeung បានបង្ហាញថាលោកបានប្រគល់អំណោយដល់កូនប្រុសតូចរបស់ William Chan ជាមេដាយមាសទម្ងន់ ១០ អោន (ប្រហែល ៨ តម្លឹង) ដែលមានតម្លៃខ្ទង់ ១៦០ ០០០ ដុល្លារហុងកុង (ប្រហែល ២០ ៦០០ ដុល្លារអាមេរិក)។

គួរបញ្ជាក់ថាមហាសេដ្ឋី Yeung គឺជាប្រធានក្រុមហ៊ុន Emperor Entertainment Group (EEG) ដែលជាទ្រនំរបស់ William Chan ដែរ។ ដោយបានចុះកិច្ចសន្យាជាមួយ EEG តាំងពីបង្ហាញមុខដំបូងនៅអាយុ ១៧ ឆ្នាំ តួឯកប្រុសរឿង “Love Ambition” បាននៅជាមួយក្រុមហ៊ុននេះអស់រយៈពេល ២២ ឆ្នាំមកហើយ ដែលអាចនិយាយបានថាជាទំនាក់ទំនងយូរអង្វែងដ៏កម្ររវាងទីភ្នាក់ងារ និងសិល្បករនៅហុងកុង។ ប្រភពព័ត៌មានបានកត់សម្គាល់ថា Yeung និង Chan មានចំណងមិត្តភាពជ្រៅជាងទំនាក់ទំនងធម្មតាបែបចៅហ្វាយ និងសិល្បករ។

នៅក្នុងពិធីជប់លៀងនោះ William Chan ក៏បានសន្យាផងដែរថាកូនប្រុសរបស់លោកនឹងចុះកិច្ចសន្យាជាមួយ EEG ដោយលោក Yeung ថែមទាំងបានបន្ថែមថាលោកត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងជាមួយក្មេងតូចនោះជាផ្លូវការ ទោះបីជាគេនៅជាទារកទើបនឹងកើតក៏ដោយ។

កាលពីថ្ងៃទី ១៨ ខែតុលា William Chan និងភរិយា He Sui បានបង្ហាញពីវត្តមានកូនប្រុសដំបូងរបស់ពួកគេជាសាធារណៈ។ ខណៈឪពុកម្ដាយសុទ្ធតែមានឋានៈខ្ពស់ទាំងពីរនាក់ ដោយឪពុកជាតារាសម្តែងជួរមុខ ហើយម្តាយជាតារាម៉ូដែលលំដាប់កំពូល គូស្នេហ៍មួយគូនេះបានជ្រើសរើសមិនបង្ហាញមុខកូនប្រុសរបស់ពួកគេនៅឡើយដើម្បីរក្សាភាពឯកជន។

ក្រៅពីភាពជោគជ័យផ្នែកសិល្បៈ William Chan ផ្ទាល់ក៏មានដើមកំណើតមកពីគ្រួសារអ្នកមានដែរដោយ គ្រួសាររបស់លោកគ្រប់គ្រងអាជីវកម្ម Fashion និងពាណិជ្ជកម្មតាមសមុទ្រ។ បងប្រុសរបស់លោកគ្រប់គ្រងក្រុមហ៊ុននាំចូល/នាំចេញ ហើយប្អូនស្រីរបស់លោកគ្រប់គ្រងក្រុមហ៊ុនសម្លៀកបំពាក់ដែលមានសាខាមួយនៅទីក្រុងឌូបៃ។ គ្រួសារលោកមានវីឡាពីរនៅ The Leighton Hill ជាតំបន់អភិជនមួយក្នុងទីក្រុងហុងកុង ដែលធ្លាប់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមតំបន់លំនៅដ្ឋានថ្លៃបំផុតរបស់ពិភពលោក។ តារាប្រុសវ័យ ៣៩ឆ្នាំរូបនេះក៏ត្រូវបានគេរាយការណ៍ថាមានរថយន្តប្រណីតជាច្រើនគ្រឿងផងដែរ ដូចជារថយន្ត Rolls-Royce, Lamborghini, Audi, Mercedes និងរថយន្ត Limited editions មួយចំនួនទៀត។

ជារួមមក កូនប្រុសរបស William Chan បាននិងកំពុងចូលប្រឡូកក្នុងពិភពសិល្បៈជាមួយនឹងមាស ប្រាក់ឧបត្ថម្ភពីភ្នាក់ងារ គំនរទ្រព្បសម្បត្តិ និងការរំពឹងទុកខ្ពស់ ដូចពាក្យគេនិយាយថាកើតលើគំនរមាសគំនរពេជ្រពិតៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *