មិនធម្មតា! ៨ ហេតុការណ៍ដែល Jungkook បង្កភាពចលាចលនៅលើអ៊ីនធឺណិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បើទោះបីជាសមាជិកក្រុម BTS “Jungkook” ឥឡូវនេះកំពុងបម្រើការក្នុងជួរកងទ័ពក្ដី តែលោកមិនដែលទុកអ្នកគាំទ្រខ្លួនឱ្យនៅឯកោឡើយ ។ 

ដើម្បីអបអរដល់ថ្ងៃកំណើតគម្រប់អាយុ ២៧ឆ្នាំរបស់លោកដែលទើបតែរំលងផុតទៅកាលពីថ្ងៃទី១ ខែកញ្ញា AMS សូមរំឭកនូវ ៨ហេតុការណ៍ ដែល Jungkook ធ្វើឱ្យ Army នៅលើអ៊ីនធឺណែតរំជួលចិត្ត។ 

១. កម្មវិធីដើរលេង និងភាពយន្តឯកសាររបស់ Jungkook 

ចាប់តាំងពី ២-៣វគ្គដំបូងរបស់កម្មវិធីដើរលេង “Are You Sure?!” របស់ Jungkook និង Jimin បានចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា ប្រជាប្រិយភាពរបស់កម្មវិធីក៏ចាប់ផ្ដើមរីករាលដាលពេញបណ្ដាញទំនាក់ទំនងសង្គម។ ពីទូករបស់ Jungkook ក្រឡាប់ ដល់សមាជិកក្រុម BTS ទាំងពីរវាយគ្នាជុំវិញអាងទឹក បានទាញអារម្មណ៍ឱ្យអ្នកគាំទ្រអត់ទ្រាំនឹងរីករាយជាមួយនឹងកម្មវិធីនេះមិនបាន។ 

ទន្ទឹមនឹងនោះ ភាពយន្តឯកសារថ្មីរបស់ Jungkook ក៏ធ្វើឱ្យប្រព័ន្ធអ៊ីនធឺណិតរង្គោះរង្គើមិនតិចដែរ។ I Am Still ជាភាពយន្តឯកសារពីដំណើរជីវិតរបស់លោក ៨ខែដែលផលិតអាល់ប៊ុម Golden (2023)។ គ្រាន់តែវីដេអូប្រកាសពី ភាពយន្តឯកសារមួយនេះបង្ហោះភា្លម ក៏ទទួលបានការទស្សនាជាង១.២លានដងរួចទៅហើយ ស្របពេលដែលវីដេអូ trailer ទទួលបានកាទស្សនាជាង ៨សែនដងនៅលើ YouTube។ 

២. ការចេញអាល់ប៊ុមទោលលើកដំបូង 

ការចេញអាល់ប៊ុមទោល “Golden” របស់ Jungkook អ្នកគាំទ្រក៏មិនធ្វើឱ្យ Idol របស់ខ្លួនខកបំណងនោះទេ។ បើយោងតាម Music Report of 2023 របស់ International Federation of the Phonographic Industry អាល់ប៊ុម Golden ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លារហូតក្លាយជាអាល់ប៊ុមលក់ដាច់បំផុតលំដាប់ទី ៧ប្រចាំឆ្នាំ។ ត្បិតអី អាល់ប៊ុមទោលដំបូងរបស់ Jungkook បានចេញលក់ចុងខែវិច្ឆិកាក៏ពិតមែន តែមិនដល់២ខែផង Golden បានលក់ចេញសរុប ២.៧លានបន្ទះរួចទៅហើយ។ 

គួរបញ្ជាក់ផងដែរថា អាល់ប៊ុម Golden មានបទចម្រៀងចម្រុះបែបដូចជា pop និង R&B សរុប ១១បទ។ បន្ថែមពីនេះ Jungkok ក៏បានរួមការងារជាមួយសិល្បករល្បីៗជាច្រើនរូប ដូចជា Jack Harlow, Major Lazer, Latto និង DJ Snake ផងដែរ។ 

៣.គណនី Instagram ឆ្កែរបស់Jungkook

ថ្វីបើ Jungkook ធ្វើការលុប-បង្កើតៗគណនី Instagram របស់ខ្លួនជាច្រើនដងក៏ពិតមែន តែដោយក្ដីស្រឡាញ់ចំពោះ Bam ដែលជាឆ្កែរបស់ខ្លួន Jungkook ក៏សម្រេចចិត្តបង្កើតគណនី Instagram មួយសម្រាប់ Bam។ គណនីរបស់ Bam ដែលមានឈ្មោះ username ថា @bowwow_bam បានបង្កើតឡើងកាលពីខែមេសានេះ ស្រាប់តែទទួលបានចំនួនអ្នកតាមដានរហូតដល់ទៅ ៣លាននាក់ត្រឹមរយៈពេល ២៤ម៉ោង។ 

៤. ការប្រកាសខ្លួនជា ambassador របស់ម៉ាកយីហោ Calvin Klein 

កាលពីខែមីនា ឆ្នាំ២០២៣ សមាជិកក្រុម BTS រូបនេះបានបង្ហាញខ្លួនក្នុងនាមជាទូតផ្សព្វផ្សាយរបស់ Calvin Klein។ ត្រឹមរូបភាពមិនប៉ុន្មានសន្លឹកដែលបានបង្ហោះនៅលើគណនី Instagram លោកបានធ្វើឯងអ្នកប្រើប្រាស់អ៊ីនធឺណិតមានភាពវឹកវរមិនតិចទេ។ បន្ថែមពីនេះទៀត វីដេអូ Calvin Klein X Jungkook ដែលបានបង្ហោះនៅលើ YouTube បានទាញយកអ្នកទស្សនាជាង ២០លានដងក្នុងរយៈពេលត្រឹម ២៤ម៉ោង។ 

៥. ការសម្ដែងនៅក្នុងកម្មវិធីបើករបស់ FIFA World Cup 

ថ្វីបើជាសមាជិកដែលមានអាយុតិចជាងគេក៏ពិតមែន តែ Jungkook បានបង្កើតប្រវត្តិសាស្រ្តមួយកាលពីថ្ងៃទី២0 ខែកក្កដា ឆ្នាំ២០២២ ដោយលោកបានក្លាយទៅជាតារាកូរ៉េដំបូងគេដែលឡើងសម្ដែងនៅក្នុងកម្មវិធីបើករបស់ FIFA WORLD CUP នាប្រទេសកាតា។ 

លោកបានច្រៀងបទេ Dreamers ផលិតដោយ RedOne ជាមួយនឹងតារាប្រចាំប្រទេសកាតា លោក Fahad Al Kubaisi។ មិនអាចប្រកែកបាន វីដេអូការសម្ដែងនោះបានក្លាយទៅជា មួយក្នុងចំណោមវីដេអូទាំង ១០ដែលមានអ្នកទស្សនាច្រើនបំផុតនៅលើ Channel Youtube របស់ FIFA ដោយមានអ្នកទស្សនារហូតដល់ទៅ ៥១លានដង។ 

៦. ស្នាមសាក់របស់ Jungkook

ក្នុងខែកញ្ញា ឆ្នាំ២០១៩ អ្នកគាំទ្រ BTS “ARMY” បានសង្កេតឃើញស្នាមសាក់តូចៗជាច្រើននៅលើដៃរបស់Jungkook រួមជាមួយស្នាមសាក់មួយដែលសរសេរថា “ARMY” នៅលើកែងដៃរបស់គាត់។ ខណៈពេលដែលតារាចម្រៀងរូបនេះខំលាក់ស្នាមសាក់អស់រយៈពេលពីរបីខែទៅហើយដោយពាក់អាវដៃវែង និងបង់រុំ ទីបំផុត Jungkook បានបង្ហាញពីស្នាមសាក់របស់ខ្លួនក្នុងពេលប្រគំតន្ត្រីក្នុងខួប៨ឆ្នាំរបស់ក្រុម BTS កាលពីឆ្នាំ ២០២១។ 

យោងតាម Vice Asia អ្នកគាំទ្រជាច្រើនរូបបានប្រើប្រាស់អ៊ីនធឺណិតដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួន ដោយពាក្យថា “Jungkook Tattoo” ត្រូវបានស្វែងរកនៅលើ Google ច្រើនជាង ១ម៉ឺនដង។

៧.ការបរិច្ចាគរបស់ Jungkook

កាលពីដើមឆ្នាំ ក្នុងខែមេសា តារាចម្រៀងរូបនេះបានបរិច្ចាគប្រាក់ចំនួន ១ពាន់លានវ៉ុន (ប្រហែល ៧សែន ៥ម៉ឺនដុល្លារអាមេរិក) ឱ្យទៅមន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យជាតិសេអ៊ូល ដើម្បីផ្គត់ផ្គង់ថ្លៃព្យាបាលដល់កុមារដែលកើតក្នុងគ្រួសារដែលមានចំណូលទាប។

តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ការ​បរិច្ចាគ​របស់​ខ្ញុំ​អាច​ជា​ការ​ជួយ​ដល់​កុមារ​ដែល​មាន​គ្រោះ​ថ្នាក់ ហើយ​ខ្ញុំ​សង្ឃឹម​ថា​កុមារ​អាច​ញញឹម​ដោយ​រីករាយ»។ ក្រោយពីព័ត៌មាននេះបានផ្សព្វផ្សាយ អ្នកគាំទ្ររាប់ពាន់នាក់បានចូលទៅក្នុង Twitter ដើម្បីសរសើរដល់អាយដលរបស់ពួកគេ។

៨. បំបែកកំណត់ត្រាលើចំនួនទស្សនាការ live និងចំនួន Tweet ច្រើនជាងគេ

នៅខែមីនាឆ្នាំ ២០២១ តារាចម្រៀងរូបនេះបានបំបែកកំណត់ត្រាម្ដងរួចទៅហើយ សម្រាប់ចំនួនអ្នកមើលដំណាលគ្នាច្រើនបំផុតនៅលើកម្មវិធី V Live ដោយការ live របស់ Jungkook មានមនុស្សប្រហែល ២២លាននាក់បានមើល។ នៅឆ្នាំដដែលនោះលោកក៏បានក្លាយជាមនុស្សដំបូងគេនៅលើ X (Twitter) ដែលមានចំនួន Tweet ដែលជាមុខងារចែករំលែកបន្ត ច្រើនជាងគេ ជាមួយនឹងការ retweet ជាង ១លានដង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​

Leave a Reply

Your email address will not be published.Required fields are marked *